មាន​អ្នក​ឧបត្ថម្ភ​ខោអាវ​កាលីប​រាប់​ភ្លេច BlackPink នៅ​តែ​និយម​ស្លៀក​ខោអាវ​ដដែរ

  • 2019-10-02 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូច​គេ​ថា​មិន​ខុស​មែន ទោះ​បី​ជា​មាន​ខោអាវ​ថ្មី​ច្រើន​ប៉ុណ្ណា​ក៏​ដោយ ប៉ុន្តែ​ខោអាវ​ដែល​ស្លៀក​ហើយ ហើយ​ស្រួល​ខ្លួន​នោះ នៅ​តែ​ជា​ជម្រើស​ទី​១​ជា​និច្ច។

ជាមួយ​នឹង​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺ​ដូច​សព្វ​ថ្ងៃ ក្រុម​ចម្រៀង​ស្រី​កូរ៉េ BlackPink ត្រូវ​បាន​ម៉ាក​យីហោ​ជា​ច្រើន​ស្ម័គ្រ​ចិត្ត​ឧបត្ថម្ភ គ្រឿង​សម្ភារៈ​រាប់​មិន​អស់ ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​សំលៀកបំពាក់​ដូច​គ្នា។ យ៉ាងណាក្ដី អ្នក​គាំទ្រ​នៅ​តែ​សង្កេត​ឃើញ​ថា ម្ចាស់​បទ Let's Kill This Love ទាំង​៤​រូប​នៅ​តែ​និយម​ស្លៀក​ពាក់​ខោអាវ​ដដែរ ដោយ​អ្នក​ខ្លះ​មិន​ត្រឹម​តែ​មួយ​ដង​នោះ​ទេ គឺ​ច្រើន​ដង​តែ​ម្ដង។

ដោយ​ស្រី​ស្អាត​ទាំង​៤​ដួង គ្រាន់​តែ​ផ្លាស់​ប្ដូរ​វិធី​នៃ​ការ​គួប​ផ្សំ​គ្នា​ប៉ុណ្ណោះ ខោអាវ​ទាំង​នេះ ហាក់​ប្រែ​ទៅ​ជា​ខោអាវ​ថ្មី​មួយ​រំពេច។ អ្នក​គាំទ្រ​បាន​សរសើរ​ថា ទោះ​បី​ជា​ខោអាវ​ដដែរ​ក៏​ដោយ តែ​តារា​ចម្រៀង​៤​រូប​នេះ មិន​បាន​ធ្វើ​ឲ្យ​វា​ច្រំដែល​នោះ​ទេ ពិត​ជា​មាន​ភាព​ច្នៃ​ប្រឌិត​គួរ​ឲ្យ​ស្រលាញ់​ណាស់៕

ចុចអាន៖ ​​ អ្នក​គាំទ្រ​​បះសក់​ច្រូង​ពេល​ឃើញ​សម្រស់​ពិតរបស់​​កំពូល​តារា​ស្រី Cosplay

ប្រភព៖ bestie   ប្រែ​សម្រួល៖ Caramel