iPhone 11 Pro របស់ Caviar ​ថ្លៃ​ដល់ ៣ មុឺន​ដុល្លារ តើ​មាន​អ្វី​ពិសេស​ខ្លះ?

  • 2019-10-10 08:08:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ក្រុមហ៊ុន​ផ្លូវការ Apple ​ដាក់​លក់​នូវ​ស្មាតហ្វូន iPhone 11 Pro និង iPhone 11 Pro Max ​ក្រឡេក​ទៅ​មើល​នៅ​ឯ​ប្រទេស​រុស្ស៊ី ក្រុមហ៊ុន Caviar ក៏​នៅ​តែ​បន្ត​ចេញ​ផ្សាយ​នូវ​ភាព​ច្នៃ​ប្រឌិត​ថ្មី​លើ iPhone សេរ៊ី​ឆ្នាំ ២០១៩ នឹង​ដាក់​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី ៤ ០០០ ទៅ ៣០ ០០០ ដុល្លារ​អាមេរិក។

ម៉ូឌែល​ពិសេស​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​ម៉ាស៊ីន​ធម្មតាដល់​ទៅ ២០-៣០ ដង​ ​ចែក​ចេញ​នូវ​ជម្រើស​ច្រើន​ប្រភេទ​ខុស​ពី​គ្នា។ រចនាបថ​ដ៏​ស្រស់​ស្អាត​និង​ទាក់ទាញ​នៅ​សំបក​ខ្នង​ក្រោយ Caviar ​បាន​ច្នៃ​ចេញ​ជា​រាងអក្សរ V ​ស្រោប​ដោយ​សំបក​ការពារ​ឆក់​និង​ធុន​ជាង​សំបក​នៃ​ម៉ាស៊ីន​ធម្មតា។

តាម​ការ​វាយ​តម្លៃ​ពី​គេហទំព័រ GSMArena ​បាន​យល់​ឃើញ​ថា​ទម្រង់​កាមេរ៉ា​លើ​រចនាបថ​នៃ​សំបក​ថ្មី​បែប​នេះ​មើល​ទៅ​មាន​ភាព​ទាក់ទាញ​ជាង​ម៉ាស៊ីន​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Apple។

ចំពោះ​តម្លៃ​នៃ​ប្រភេទ Victory Titanium លើ iPhone 11 Pro ទំហំ 64GB ​ថ្លៃ ៤ ២៩០ ដុល្លារ ឬ​អាច​ថ្លៃ​ជាង​នេះ​ផ្អែក​តាម​ជម្រើស​អង្គ​ផ្ទុក។ រី​ឯ iPhone 11 Pro ​រចនា​បំពាក់​នូវ​សំបក​ស្រោប​ដោយ​ស្បែក​ក្រពើ​ថ្លៃ ១២ ០០០ ដុល្លារ​និង​ប្រភេទ​ស្រោបមាសដាំ​គ្រាប់​ពេជ្រ​ថ្លៃ​ដល់​ទៅ ៣០ ៨២០ ដុល្លារ​ឯ​ណោះ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា