ហ្គេម​បាល់ទាត់ PES 2020 Mobile ​ដាក់​ឲ្យ​លេង​ជា​ផ្លូវការ​ហើយ

  • 2019-10-18 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ក្រុមហ៊ុន Konami ​ទើប​តែ​សម្រេច​លើ​ការ​អាប់ដែត​នូវ​ហ្គេម​បាល់ទាត់ eFootball PES 2020 ​លើ​ជំនាន់​ទូរសព្ទ​ទាំង​ប្រព័ន្ធ iOS និង Android។ ស្ថិត​ក្នុង​ទំហំ​ផ្ទុក​ប្រមាណ ១,៥GB ឧបករណ៍​ដែល​អាច​លេង​ហ្គេម PES 2019 គឺ​អាច​បន្ត​បើក​ដំណើរការ​ចូល​ហ្គេម​ជំនាន់​ក្រោយ​នេះ​បាន​ដូច​គ្នា។

ការ​កែប្រែ​ធំៗ Konami ​បាន​បន្ថែម​នូវ​ក្លឹប​ទទួល​អាជ្ញាប័ណ្ណ​ផ្លូវការ​ដែល​ក្រៅ​ពី FC Barcelona នៅ​ហ្គេម​ PES 2020 នេះ មាន​ទាំង​ក្លឹប Manchester United, FC Bayern Munchen និង Juventus ដែល​អ្នក​នឹង​បាន​ឃើញ​ឈុត​ផ្លូវការ​របស់​ក្រុម​ទាំង​នោះ​អំឡុង​ពេល​លេង។

ជាង​នេះ​ក៏​មាន​ការ​ពង្រឹង​បន្ថែម​នូវ​តួ​អង្គ​នៃ​អតីត​វីរបុរស​ជើង​ចាស់​ជា​ច្រើន​រូប​មាន​ដូច​ជា Maradona, Batistuta, Kahn, Beckham, Zico និង Totti ជា​ដើម។ សម្រាប់​ការ​លេង​បែប​ប្រកួត Online ​ខាង​ក្រុមហ៊ុន​ក៏​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ធំ​ទូលាយ​ជាង​ជំនាន់​ឆ្នាំ​ទៅ​ផង​ដែរ៕​​

អានអត្ថបទ:

អត្ថបទ៖ កៅ រក្សា