Honor 9X ចេញលក់ជាផ្លូវការនៅអឺរ៉ុប មានកម្មវិធី Google មួយកំប្លេ

  • 2019-10-25 06:52:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honor 9X គឺ​ជា​ម៉ូដែល​ចុង​ក្រោយ​នៃ​ប្រភេទ​ស្មាតហ្វូន​តម្លៃ​ធូរ​ត្រកូល X របស់​ម៉ាក​ Honor ដែល​ជា​ម៉ាក​សញ្ញា​សាខា​មួយ​របស់ Huawei។

ស្មាតហ្វូន​នេះ​បាន​ចេញ​លក់​នៅ​ប្រទេស​រុស្សី ហើយ​ពេល​នេះ​ចាប់​ផ្ដើម​បញ្ចេញ​លក់​លើ​ទីផ្សារ​មួយ​ចំនួន​ក្នុង​តំបន់​អឺរ៉ុប។ Honor 9X មាន​កំណត់​តម្លៃ​លក់​លើ​វិបសាយ​ Honor ប្រចាំ​ប្រទេស​​ហុល្លង់​ក្នុង​តម្លៃ​ប្រមាណ ៣៣២ ដុល្លារ។

បើ​មើល​លើ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​របស់​ម៉ូដែល 9X នេះ មាន​ការ​​ផ្លាស់​ប្ដូរ​ច្រើន​នោះ​ទេ​បើ​ធៀប​នឹង​ Honor 8X ដែល​មូល​ហេតុ​ប្រហែល​មក​ពី​ការ​ដាក់​ Huawei ក្នុង​បញ្ជី​ខ្មៅ​នៅ​អាមេរិក។ វា​អាច​ទៅ​រួច​ថា​ Honor រក្សា​លក្ខណៈ​សម្បត្តិ​ឲ្យ​ដូច​ម៉ូដែល​មុន ដើម្បី​អាច​រក្សា​នូវ​អាជ្ញាប័ណ្ណ​ Google Mobile Service បាន។

Honor 9X មាន​បំពាក់​អេក្រង់ LCD ទំហំ ៦,៥៩ អ៊ីញ, បន្ទះ​ឈីប​ Kirin 810, ជម្រើស​ RAM 4GB/6GB និង 8GB, អង្គ​ផ្ទុក ៦៤GB និង ១២៨GB, កាមេរ៉ា​ភ្លោះ​ ៤៨MP+២MP និង​មាន​កាមេរ៉ា Selfie ទំហំ ១៦MP បង្កប់​ក្នុង​តួ​ខ្លួន ហើយ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android 9.0 Pie៕​

ចុចអាន ៖ Huawei Mate X នឹងចេញលក់ខែវិច្ឆិកា ២៤០០ដុល្លារ

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង