ប្រកួតដាក់បាតដៃលើរថយន្តនៅសិង្ហបុរី ត្រឹមថ្ងៃទី ២បេក្ខជនខ្មែរនៅសល់ត្រឹម ៣នាក់ប៉ុណ្ណេះ
- 2019-11-03 06:40:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រកួតដាក់បាតដៃលើរថយន្តនៅសិង្ហបុរី ត្រឹមថ្ងៃទី ២បេក្ខជនខ្មែរនៅសល់ត្រឹម ៣នាក់ប៉ុណ្ណេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុន ម៉ូធ័រ អ៊ីមមេជ ខេមបូឌា បានដឹកនាំបេក្ខភាពចំនួន ១០នាក់ទៅចូលរួមប្រកួតប្រជែងកម្មវិធីដាក់បាតដៃលើរថយន្ត Mediacorp Subaru Car Challenge 2019 កម្មវិធីនេះមានបេក្ខភាពចូលរួមចំនួន ៤០០ នាក់ រួមជាមួយបេក្ខភាពដទៃទៀតមកពីប្រទេសសិង្ហបុរី ចិន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និងវៀតណាម ។
កម្មវិធីដែលមានការប្រកួតដ៏ស្វិតស្វាញនឹងតម្រូវឲ្យបេក្ខភាពទាំងអស់ត្រូវមានភាពអត់ធ្មត់ ស៊ូទ្រាំ រហូតដល់ដំណាក់កាលចុងក្រោយដើម្បីឈ្នះរង្វាន់ (លក្ខខណ្ឌនៃកម្មវិធីតម្រូវឱ្យបេក្ខភាពសម្រាក ៥នាទី រាល់៦ម៉ោងម្ដង)។ កម្មវិធីនេះមានរយៈពេល ៤ថ្ងៃ(ទាំងយប់ទាំងថ្ងៃ)ចាប់ពីថ្ងៃ ទី២ ដល់ ៥ វិច្ឆិកា ឆ្នាំ២០១៩ នៅ Ngee Ann Center ប្រទេសសិង្ហបុរី។
ក្នុងនេះបេក្ខភាពកម្ពុជាចំនួន ៧រូបបានបាត់បង់ឱកាសប្រកួតប្រជែងមាន ហ៊ុន សូយទ្រី, សំ ពិសិដ្ឋ, ផន ផាន, ឡិច ច្រជាវ, នាង សុខពិសិដ្ឋ, គេង សុងវួច និង ប៉ុន សុផាន់មៃ។
ចំណែកបេក្ខភាពដែលនៅបន្តការប្រកួតមាន វៀក សាវី ទួច ស៊ីង និង សឿន សារ៉ាត់។
គិតមកដល់ពេលនេះមានបេក្ខភាពជាច្រើនផងដែរនៅតាមប្រទេសផ្សេងៗក៏បានបោះបង់ការប្រកួតដូចគ្នាដោយសារបញ្ហាសុខភាព និងមានបេក្ខភាពដែលនៅមានកម្លាំងតស៊ូបានច្រើនម៉ោងបន្ថែមទៀត។ គូសបញ្ជាក់ដែរថា កម្មវិធីប្រកួតនេះនៅសល់រយៈពេល ២ថ្ងៃទៀតទើបអាចរកឃើញអ្នកឈ្នះ គឺនៅថ្ងៃទី ៥ ច្ឆិកា ឆ្នាំ២០១៩។ អ្នកឈ្នះនឹងក្លាយម្ចាស់រថយន្ត Subaru XV 2.0iS EyeSight ថ្មីដែលមានតម្លៃជាង ៥៦ ០០០ ដុល្លារ (តម្លៃនៅប្រទេសសិង្ហបុរី) ដ៏ស្រស់ស្អាតមួយគ្រឿង រួមរង្វាន់លើកទឹកចិត្តផ្សេងៗទៀត៕
សកម្មភាពពេលសម្រាប់ញាំបាយរយៈពេល ៥នាទី៖