អ្នកចូលចិត្តសាកថ្ម iPhone ចោលពេញមួយយប់ គួរដឹងអំពីមុខងារនេះ
- 2019-11-20 03:07:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកចូលចិត្តសាកថ្ម iPhone ចោលពេញមួយយប់ គួរដឹងអំពីមុខងារនេះ
ចន្លោះមិនឃើញ
នៅលើ iOS 13 គឺមានមុខងារមួយឈ្មោះថា "Optimized Battery Charging” អាចជួយពង្រឹងសុខភាពថ្មឲ្យប្រើប្រាស់បានយូរជាងមុន។ មុខងារដ៏មានប្រយោជន៍នេះ មានអ្នកប្រើប្រាស់មិនច្រើនទេ ដែលដឹងអំពីដំណើរការរបស់វា។
ដំបូងត្រូវដឹងសិនថា iPhone គ្រប់ម៉ូដែលគឺប្រើប្រាស់ថ្មប្រភេទលីចូម ដូចស្មាតហ្វូនដទៃទៀតភាគច្រើនដែរ។ ថ្មលីចូមថមថយចុះសមត្ថភាពផ្ទុកថាមពល នៅពេលប្រើប្រាស់យូរៗទៅ។ វាថយចុះដោយសារវដ្ដនៃការសាក វិធីដែលវាត្រូវបានសាក ដូចជានៅសាកដល់ ១០០% រយៈពេលយូរជាដើម (សាកពេញ ១០០% ហើយនៅបន្តដោតជាប់ឆ្នាំងសាកទៀត)។
"Optimized Battery Charging” គឺជាមុខងារដែលដំណើរមកស្រាប់តែម្ដងនៅលើ iOS 13។ ពេលមុខងារនេះដំណើរការ iPhone នឹងធ្វើការសិក្សាអំពីសកម្មភាពប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក ហើយអាចព្យាករណ៍ថាអ្នកនឹងសាក iPhone ចោលយូរប៉ុណ្ណានាពេលយប់។ ឧទាហរណ៍ថាអ្នកនឹងភ្ញាក់ ហើយដកទូរសព្ទចេញពីឆ្នាំងសាកនៅម៉ោង ៨ ព្រឹក ជារៀងរាល់ថ្ងៃ។ iPhone នឹងកត់ត្រាទុកសកម្មភាពនេះ។
ជាមួយទម្លាប់នេះ Optimized Battery Charging នឹងទប់ស្កាត់ iPhone របស់អ្នកកុំឲ្យសាកដល់ ១០០% នៅពេលដែលអ្នកសាកចោលពេញមួយយប់ ដោយនឹងសាកនៅត្រឹម ៨០% ប៉ុណ្ណោះ។ នេះមានន័យថាវានឹងសាកនៅត្រឹម ៨០% រហូត ទោះបីជាដោតជាប់ឆ្នាំងសាកក្ដី។ ប៉ុន្តែមុនម៉ោង ៨ ព្រឹក iPhone នឹងបញ្ចប់ការសាក ដោយសាកឲ្យពេញដល់ ១០០% មុនពេលអ្នកដកវាចេញពីឆ្នាំងសាក។
គួរដឹងថា Optimized Battery Charging គឺដំណើរការមកមកស្រាប់នៅលើ iOS 13 ហេតុនេះអ្នកមិនចាំបាច់ចូលទៅដំណើរការវានោះទេ។ យ៉ាងណាក្ដី មិនមានន័យថាមុខងារនេះដំណើរការភ្លាមៗនោះឡើយ។ វាត្រូវការពេលវេលាយូរថ្ងៃដើម្បីសិក្សាអំពីទម្លាប់នៃការប្រើប្រាស់ ប្រសិនបើទម្លាប់របស់អ្នកមិនទៀងទាត់គឺពិបាកបន្តិចហើយ។
ករណីដែលអ្នកចង់ឲ្យថ្ម iPhone សាកដល់ ១០០% រៀងរាល់ពេល អ្នកអាចបិទមុខងារ Optimized Battery Charging ដោយចូលទៅ Settings → Battery → Battery Health និងចុចបិទមុខងារ “Optimized Battery Charging”។
មួយវិញទៀតមិនចាំបាច់បិទមុខងារ ប៉ុន្តែអ្នកអាចបញ្ជាឲ្យ iPhone សាកថ្មឡើងពី ៨០% ដល់ ១០០% បាន ដោយនៅពេលលោតផ្ទាំងដូចជា “Scheduled to finish charging by 10:00 AM.” អ្នកអាចចុចលើវា ហើយរើសយកពាក្យ "Charge Now” ដើម្បីឲ្យ iPhone បន្តការសាកដល់ ១០០%៕
ចុចអាន ៖ មិនទាន់ដប់ថ្ងៃស្រួលបួលផង Apple ប្រកាស iOS ថ្មីមកទៀតហើយ