Chevrolet ចេញឡាន SUV ថ្មី តម្លៃមិនដល់ ២ម៉ឺនដុល្លារ

  • 2020-03-13 04:18:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chevrolet បានបង្ហាញតម្លៃលក់ផ្លូវការនៃរថយន្ត SUV ខ្នាតតូចម៉ូដែល Trailblazer ស៊េរីឆ្នាំ២០២១ របស់ខ្លួន នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Chevrolet Trailblazer ថ្មីនេះ ចែកចេញជា ៥ប្រភេទ គឺ Trailblazer L (ប្រភេទ Base Model), LS, LT, Activ និង RS។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺ Trailblazer L មានតម្លៃថោកសមរម្យត្រឹមតែ ១៩ ៩៩៥ដុល្លារប៉ុណ្ណោះ ដោយបំពាក់ម៉ាស៊ីនចំណុះ ១,២លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៣៧សេះ។

ក្រៅពីនោះ Trailblazer LS មានតម្លៃចាប់ពី ២២ ៤៩៥ដុល្លារ, LT តម្លៃ ២៤ ៥៩៥ដុល្លារ ខណៈ Activ និង RS តម្លៃចាប់ពី ២៦ ៣៩៥ដុល្លារ។

រថយន្ត Trailblazer មានរហូតដល់ទៅ ៦ពណ៌ឲ្យជ្រើសរើស។ វាបំពាក់យ៉ាន់អាលុយមីញ៉ូមទំហំ ១៨អ៊ីងមកស្តង់ដារតែម្តង។ រីឯកាប៊ីនខាងក្នុងវិញ មានអេក្រង់បង្ហាញព័ត៌មានទំហំ ៧អ៊ីង, ប្រព័ន្ធសំឡេង Bose ចំនួន៧គ្រាប់ និងមុខងារ Adaptive Cruise Control ជាដើម៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង