OPPO Reno3 មានកាមេរ៉ាមុខក្រោយប៉ុណ្ណឹង តម្លៃប៉ុណ្ណឹងគិតម៉េចដែរ?

  • 2020-03-25 08:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីយប់ថ្ងៃទី ២៤ មីនា ២០២០​ ក្រុមហ៊ុន OPPO បាន​​ពញ្ញាក់​អារម្មណ៍​អតិថិជន និង​អ្នក​គាំទ្រ​ខ្លួន តាម​រយៈ​ការ​ដាក់​សម្ពោធ​ ស្ដេច​ទូរសព្ទ​ស៊ែល​ហ្វី​សាហាវ OPPO Reno3 លើ​អនឡាញ​ដំបូង​គេ​បង្អស់​នៅកម្ពុជា ក្នុង​តម្លៃ​ត្រឹម​តែ $359។

ចំពោះ​មុខ​អ្នក​ទស្សនា​រាប់​ម៉ឺន​នាក់​ទាំង​លើ​កញ្ចក់​ទូរទស្សន៍ ​ទាំងការ ​Live លើ​ហ្វេសប៊ុក​ផ្លូវការ​របស់ OPPO និង​បណ្តាញ​សារព័ត៌មាន​នានា អ្នក​តំណាង​ឲ្យ​ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ៖ “ក្រុមហ៊ុន​ខិតខំ​សម្រិតសម្រាំង​នូវ​ស្មាតហ្វូន​ពេញ​និយមជាមួយ​នឹង​បច្ចេកវិទ្យា​សម្បូរ​បែប ខ្លាំង​ខាង​ថតរូប​វីដេអូ​ស៊ែលហ្វី​ច្បាស់​ស្អាត​គ្រប់​ប៉ុស្តិ៍ ថតព្រឹក ថតថ្ងៃ ថតយប់ ថតៗ ថត​មិន​សំចៃ ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​សំណូមពរ​និង​តម្រូវការ​របស់​អតិថិជន។ យើង​ជឿ​ជាក់​ថា លោក​អ្នក​នឹង​ទទួល​បាន​នូវ​បទ​ពិសោធន៍​នៃ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ដែល​មាន​ស្រាប់​មួយ​សេត​នៅ​លើ​ស្មាតហ្វូន​ស៊្តេចស៊ែលហ្វី​សាហាវ OPPO Reno3។"

សម្រាប់​អតិថិជន​ដែល​មាន​ចំណាប់​អារម្មណ៍ អាច​ធ្វើ​ការ​កក់​ទុក​មុន​បាន​នូវ​ស្តេច​ទូរសព្ទ​ស៊ែលហ្វី​សាហាវ​ OPPO Reno3 មាន​ពីរ​ពណ៌​គឺ ពណ៌​ខ្មៅ​បែក​ខៀវ (Midnight Black) និង ពណ៌​គុជ​ស (Sky White)តាមរយៈ Link អនឡាញ​ដែល​ម្ចាស់​ហាង​លក់​ទូរសព្ទ​នានា​ទូទាំង​ប្រទេស​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក ចាប់​ពី​ថ្ងៃ​នេះ​រហូត​ដល់ ថ្ងៃទី ០១ មេសា ២០២០ ក្នុងតម្លៃត្រឹមតែ $359 នឹង​ទទួល​បាន កាតាប​ស្ពាយ​ OPPO ដ៏​ស្រស់​ស្អាត Power Bank 10000 mAh និង​ស៊ីម​ស្មាត​លេខ​ពិសេស Silver ជាមួយ​នឹង​កញ្ចប់​អ៊ីនធឺណិត​ធំ​ហ្ម៎ង​ចំនួន​ ១២ សប្តាហ៍។

ការវិល​ត្រឡប់​មក​វិញ ជាមួយ​នឹង​រចនាបថ​ថ្មី បច្ចេកវិទ្យា​ឈានមុខ និង​កាមេរ៉ា​ថត​រូប​កម្រិត​អាជីព របស់​ស្មាតហ្វូន​ស៊េរីថ្មី​គឺ OPPO Reno3 លើក​នេះ ពិត​ជា​មិ​នធ្វើ​ឲ្យ​អ្នកគាំទ្រខក​បំណង​ឡើយ ព្រោះ​វា​មាន កាមេរ៉ា​មុខ​សម្រាប់​ថត​រូប​វីដេអូ​ស៊ែលហ្វី​សាហាវ​ទាំងថ្ងៃទាំងយប់ ទំហំធំ​មហិមា​ រហូត​ដល់​ទៅ 44MP ជា​មួយ​នឹង​មុខងារ Ultra Night Selfie និង​ស្កេន​មុខ​ដោះ​សោ​រហ័ស​ប៉ុន្តែ​សុវត្ថិភាព​បំផុត។

ផ្នែក​ខាង​ក្រោយ OPPO Reno3 បំពាក់​កាមេរ៉ា​ក្រោយ ៤ គ្រាប់ ដែល កាមេរ៉ាទី១ មាន​ទំហំ 13MP មានកម្រិត f/2.4 ជាប្រភេទ Telephoto Lens សម្រាប់ថតហ្សូម។ វាមានបំពាក់នូវបច្ចេកវិទ្យា 5x Hybrid Zoom និង 20x Digital Zoom សម្រាប់ការថតរូបបានកាន់តែឆ្ងាយ។ កាមេរ៉ាទី ២ មានទំហំ 48MP ជាកាមេរ៉ាមេ បំពាក់នូវសិនស័រ Sony IMX586 ដែល​មាន​សមត្ថភាព​ផ្តិត​យក​រូបភាព​បាន​យ៉ាង​ច្បាស់​ស្អាត​គ្រប់ប៉ុស្តិ៍ គ្រប់ពេលវេលាមិនថាព្រឹកថ្ងៃយប់។ ជាមួយនឹងបច្ចេកវិទ្យាគណនាប្លង់រូបភាព Ultra HDR និង Super-Resolution ធ្វើឲ្យវាមានសមត្ថភាពក្នុងការបង្កើតរូបភាពទំហំរហូតដល់ទៅ 108MP អាចថតរូបមនុស្ស ហើយពង្រីកមើលមុខ សក់ ភ្នែកច្បាស់ក្រឡែត មិនព្រួយបារម្ភខ្លាចបែករូប។ កាមេរ៉ាទី ៣ មានទំហំ 8MP សម្រាប់ថតប្លង់ទូលាយនិងសម្រាប់ថតរូបជិតៗបែបម៉ាក្រូ 3cm បានយ៉ាងល្អស្អាតកប់ចិត្តតែម្តង។ កាមេរ៉ាទី ៤ មានទំហំ 2MP សម្រាប់ជំនួយដល់ការថតរូបស្ទីលបុរាណបែបសខ្មៅ។

ក្នុងមុខងារកាមេរ៉ា OPPO ក៏បន្ថែមនូវមុខងារពិសេសៗមួយចំនួនដូចជា Ultra Dark Mode សម្រាប់ជំនួយដល់ការថតនៅកន្លែងងងឹតខ្លាំង​ឲ្យ​កាន់តែច្បាស់ស្អាត, មុខងារ Video Bokeh សម្រាប់កាត់ព្រាលផ្ទៃខាងក្រោយ, ថតវីដេអូកម្រិត 4K និង Ultra Steady Video 2.0 សម្រាប់ជំនួយដល់ការទប់លំនឹងវីដេអូកាន់តែប្រសើរ ដែលមុខងារទាំងអស់នេះសុទ្ធសឹងតែជាមុខងារដែលបំពាក់លើទូរសព្ទតម្លៃខ្ពស់។ ទាំងអស់នេះក៏ដោយសារតែឈីបវាមាន NPU ដែលភ្ជាប់បច្ចេកវិទ្យា AI ដ៏ឆ្លាតវៃជួយគណនា និងកាត់បន្ថយគ្រាប់ល្អិតបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

OPPO Reno3 បំពាក់មកជាមួយបន្ទះឈីបខ្លាំង MediaTek Helio P90 មាន CPU 8គ្រាប់រត់ក្នុងល្បឿន 2.2GHz, ប្រតិបត្តការដោយ Andriod 10 ជាមួយផ្ទៃបង្ហាញជំនាន់ចុងក្រោយ ColorOS7 មានរ៉េម 8GB មុខងារ Game Space និងអង្គផ្ទុកទិន្នន័យ 128GB ទំហំថាមពលថ្ម 4025mAh អមជាមួយនឹង បច្ចេកវិទ្យាសាកថ្មលឿន VOOC3.0 Flash Charge ប្រើប្រាស់ស៊ីមបាន២ និងមានរន្ធសម្រាប់បន្ថែម Micro SD Card ខាងក្រៅដល់ 256GB មានមុខងារកែសម្រួលវីដេអូ Soloop ជំនាន់ 2.0 និង មុខងារ Multi-User ទូរសព្ទមួយ ជាមួយគណនី ៥។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន OPPO ក៏បង្ហាញនូវវត្តមានស្មាតហ្វូនរៀមច្បង គឺ OPPO Reno3 Pro តម្លៃគាប់ចិត្តត្រឹមតែ 599$ និង ផលិតផល IoT ជំនាន់ថ្មី គឺកាសកាលីបឥតខ្សែ OPPO Eno W31 តម្លៃត្រឹមតែ 59$ តែបើទិញផ្គួបជាមួយ OPPO Reno3 តម្លៃត្រឹមតែ $398។

សរុបមកវិញ OPPO Reno3 គឺជាកំពូលស្មាតហ្វូនល្អឯក ព្រោះមិនត្រឹមតែជាស្តេចទូរស័ព្ទសម្រាប់ស៊ែលហ្វីស្អាតសាហាវគ្រប់ពេលប៉ុណ្ណោះទេ ថែមទាំងមានកាមេរ៉ាក្រោយលំដាប់កម្រិតអាជីពថតច្បាស់គ្រប់ប៉ុស្តិ៍ និងបំពាក់នូវបច្ចេកវិទ្យាសម្បូរបែប ហើយថែមទាំងមានតម្លៃសមរម្យបំផុតត្រឹមតែ $359 ដូច្នេះបើចាប់អារម្មណ៍អាចកក់ទុកមុនចាប់ពីថ្ងៃទី ២៥ មីនា ដល់ ០១ មេសា ២០២០ នៅលើអនឡាញរបស់ម្ចាស់ហាងលក់ទូរសព្ទដៃនានាទូទាំងប្រទេស៕