បុរី និង ខុនដូ តារាខ្មែរចូលចិត្តទិញស្នាក់នៅបំផុត!
- 2014-11-25 21:38:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរី និង ខុនដូ តារាខ្មែរចូលចិត្តទិញស្នាក់នៅបំផុត!
ចន្លោះមិនឃើញ
មានបុរីពីរ និង ខុនដូមួយដែលតារាខ្មែរចូលចិត្ត ទិញស្នាក់នៅជាងគេគឺ ម៉េងហួត ពិភពថ្មី និង De Castle ។
តាមប្រភពពីអ្នកសិល្បៈម្នាក់អះអាងថា រវាង ប៉េងហួត ពិភពថ្មី និង De Castle ចែកចេញជា បីលំដាប់ផ្សេងគ្នា ទៅតាមលទ្ធភាព និង ជីវភាពតារានិមួយៗ។
សម្រាប់តារាមានជីវភាពខ្ពស់ ក្នុងការរកចំណូលបានច្រើន ជាពិសេសតារាល្បីៗគឺភាគច្រើនពួកគេស្នាក់នៅ បូរីប៉េងហួត មានតម្លៃចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ។
សំណង់ផ្ទះល្វែង និងវិឡា បូរីពិភពថ្មី
ដោយឡែកសម្រាប់តារាមានជីវភាពមធ្យមពួកគេច្រើនទិញផ្ទះនៅបុរី ពិភពថ្មី ព្រោះបុរីនេះ មានតម្លៃសមរម្យ ចន្លោះពី ៦ ម៉ឺនដុល្លារទៅ ១០ ម៉ឺនដុល្លារ អាចឱ្យពួកគេមានលទ្ធភាពទិញផ្ដាច់ ឬបង់រំលោះបាន។
រីឯ De Castle ជាប្រភេទ ខុនដូ ដែលតារាខ្មែរភាគច្រើននិយមចូលចិត្តស្នាក់នៅ ជាពិសេសតារារស់នៅម្នាក់ឯង។ ម្យ៉ាងទៀតប្រភេទ ខុនដូ De Castle គឺមានតម្លៃសមរម្យ ចន្លោះពី ២ម៉ឺនដុល្លារ ទៅ ៣ ម៉ឺនដុល្លារ អាចធ្វើឱ្យតារាមួយចំនួនធំមានលទ្ធភាពស្នាក់នៅបាន។
ក្រៅតែពីបុរី និង ខុនដូខាងលើ នៅមានបុរី និង ប្រភេទផ្ទះល្វែងជាច្រើនទៀតក៏មានតារាចូលចិត្តទិញស្នាក់នៅដែរ។ ប្រការធ្វើឱ្យបុរី និង ខុនដូទាំងនេះពេញនិយមពីសំណាក់តារា ព្រោះមានតម្លៃសមរម្យទៅតាមជីវភាពនិមួយៗរបស់ពួកគេ។ ម្យ៉ាងទៀតតារាខ្មែរខ្លះចូលចិត្តរស់នៅក្បែរគ្នា៕
ខុនដូ De Castle រីកដុះដាលខ្លាំងនៅភ្នំពេញ
អានអត្ថបទបន្ត៖ អីយ៉ាស់…ស្រីស្អាត ស៊ីន យូប៊ីន អត់ខ្លាចឈុតមាត់ទល់មាត់
អានអត្ថបទបន្ត៖៨សន្លឹកដ៏វេទនារបស់ ឈិន ឡុង ក្នុងរឿងថ្មី “Dragon Blade”
អានអត្ថបទបន្ត៖ជុំ លីណូអស់ជិត២ម៉ឺនដុល្លាររឿងគ្រោះថ្នាក់ចរាចរណ៍ តែនៅមិនទាន់ដាច់ស្រេច
អត្ថបទ៖ អ៊ីង សុឡា