មើល​មុខ​អ្នក​បញ្ចូល​សំឡេង​រឿង "Big Hero 6” មួយ​ៗ​ស្រដៀង​តួ​អង្គ​ក្នុង​រឿង​ណាស់​តើ!

  • 2014-11-26 13:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ចាក់​បញ្ចាំង​បាន ៣​សប្ដាហ៍ ខ្សែ​ភាពយន្ត​​តុក្កតា​ថ្មី​របស់​ក្រុមហ៊ុន Disney រឿង "Big Hero 6” បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន​ពី​ទស្សនិកជន​ជុំវិញ​ពិភពលោក​ ដោយ​អាច​រក​ចំណូល​បាន​ដល់​ទៅ ១៨៥​លាន​ដុល្លារ។ ភាពយន្ត​នេះ​បាន​បង្ហាញ​ពី​មិត្តភាព​រវាង ក្មេង​ប្រុស Hiro Hamada និង​មនុស្ស​យន្ត​មាន​មាឌ​ប៉ោង​ដូច​ទីងមោង Baymax រួម​ជាមួយ​វីរជន​ចំនួន ៤​នាក់​ទៀត ដែល​បាន​បំពេញ​បេសកកម្ម​កម្ចាត់​ជន​ទុច្ចរិត។

ងាក​មក​មើល​អ្នក​បញ្ចូល​សំឡេង​តួ​អង្គ​នីមួយ​ៗ​ក្នុង​ខ្សែ​ភាពយន្ត​នេះ​វិញ ប្រិយមិត្ត​នឹង​ឃើញ​ថា​តួ​អង្គ​មួយ​ចំនួន​​មាន​រូបរាង​ដូច​ជា​អ្នក​បញ្ចូល​សំឡេង​បេះបិទ​តែ​ម្ដង។ ទស្សនា​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា ថា​តើ​តារា​ណា​ខ្លះ​ជា​អ្នក​បញ្ចូល​សំឡេង​ក្នុង​ខ្សែ​ភាពយន្ត​នេះ ហើយ​តារា​មួយ​ណា​ដែល​មាន​មុខ​ដូច​ជា​តួ​អង្គ​ក្នុង​រឿង "Big Hero 6” ជាង​គេ៖

 

Damon Wayans Jr. បញ្ចូល​សំឡេង​តួ​អង្គ Wasabi

 

Genesis Rodriguez បញ្ចូល​សំឡេង​តួ​អង្គ Honey Lemon

 

 

Jamie Chung បញ្ចូល​សំឡេង​តួ​អង្គ GoGo Tomago

 

 

T.J. Miller បញ្ចូល​សំឡេង​តួ​អង្គ Fred

 

 

Ryan Potter បញ្ចូល​សំឡេង​តួ​អង្គ Hiro

 

 

Scott Adsit បញ្ចូល​សំឡេង​តួ​អង្គ Baymax

 

អានអត្ថបទ៖ Big Hero 6 ភាពយន្ត​ថ្មី​ពី Disney ​បញ្ចាំង​នៅ​ Platinum Cineplex

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖huffingtonpost
អត្ថបទថ្មី