ស្រុក​ខ្មែរ​រថយន្ត​គេ​បែងចែក​មាន ៤ ប្រភេទ​តិច​ថា​មិន​ដឹង!

  • 2014-12-02 18:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​កម្ពុជា រថយន្តជា​ច្រើន​ប្រភេទ​កំពុង​ដាក់​លក់​យ៉ាង​ព្រោងព្រាត​​ទាំង​នៅ​តាម​ឃ្លាំង ឬ​ក្រុមហ៊ុន​ចែកចាយ​នានា។ ​យ៉ាង​ណា​អ្នក​​ធ្វើការ​លើ​ឧស្សាហកម្ម​រថយន្ត បាន​បែងចែក​រថយន្ត​​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ប្រើប្រាស់​ជា​​ ៤ ប្រភេទ​ ​ទាំង​​ប្រភេទ​ថ្លៃ​​និង​ថោក​​។

 

 

លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន ហ៊ុងហ៊ាប ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ប្រភេទ Mercedes-Benz នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា តាម​ការ​សង្កេត​របស់​លោក នៅ​កម្ពុជា​មាន​រថយន្ត​ជា​ច្រើន​ប្រភេទ​កំពុង​ចរាចរ​លក់​នៅ​លើ​ទីផ្សារ។ ក្នុង​នោះ​លោក​បាន​បែង​ចែក​រថយន្ត​ទាំង​នោះ​ជា ៤ ប្រភេទ គឺ​ប្រភេទ​រថយន្ត​ជជុះ​ក្នុង​ស្រុក, រថយន្ត​ជជុះ​ក្រៅ​ស្រុក, រថយន្ត​ថ្មី និង​រថយន្ត​ថ្មី​ប្រណិត។

 

លោក​ថា អតិថិជន​អាច​ជ្រើសរើស​រថយន្ត​ប្រភេទ​ណាមួយ​ខាង​លើ​នេះ អាស្រ័យ​ទៅ​តាម​លទ្ធភាព និង​តម្រូវ​ការ​ប្រើប្រាស់​ជាក់ស្ដែង។ ប៉ុន្តែ​យ៉ាង​ណា លោក​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​កំពុង​មាន​និន្នាការ​ឆ្ពោះ​ទៅ​រក​ ការ​ប្រកួតប្រជែង​លើ​ភាព​ហ៊ឺហា និង​ស៊ីវិល័យ​ដូចជា​ការ​ប្រើប្រាស់​រថយន្ត​ប្រភេទ​ប្រណិត​ៗ​ជា​ដើម។

 

“រថយន្ត​ប្រណិតៗ​កាន់​តែ​​ពេញ​និយម ទោះ​បី​តម្លៃ​ថ្លៃ​ជាង​រថយន្ត​ថ្មី​ធម្មតា​មួយ​ចំនួន​ក៏​​ពិត​មែន​ ប៉ុន្តែ​ដោយសារ​ភាព​ទំនើប, ភាព​ទាក់ទាញ​បាន​អន្ទង​ចិត្ត​អ្នក​មួយ​ចំនួន​ដែល​សំបូរ​ធនធាន ចំណាយ​លុយ​ក្នុង​ការ​ទិញ​យក​ប្រើប្រាស់ ដោយ​មិន​រុញរា​ចិត្ត”។

 

ទោះ​បី​យ៉ាង​ណា លោក​បាន​ផ្ដល់​យោបល់​ថា អតិថិជន​មុន​សម្រេច​ចិត្ត​ទិញ​រថយន្ត​ប្រភេទ​ណាមួយ​គួរ​តែ​ពិចារណា​លើ​ចំណុច ​មួយ​ចំនួន​ដូចជា​គុណភាព, ការ​ធានា​ការ​ប្រើប្រាស់ រួម​ទាំង​ការ​ផ្តល់​សេវា​​ក្រោយ​ការ​ទិញ​ប្រើប្រាស់​​ដ៏​គួរ​ឲ្យ​ទុកចិត្ត​ពី​ក្រុមហ៊ុន​ជា​ដើម៕

 

 

បន្ត​អាន៖ ជនជាតិ​ខ្មែរ​​ឡើង​ធ្វើ​ជា​អគ្គនាយក​ថ្មី​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ RMA ប្រចាំ​កម្ពុជា

បន្តអាន៖ Smart ចេញ​មុខ​​​ជម្រះ​ការ​ចោទ​ប្រកាន់​​​នាំ​ iPhone ​ថៃ​មក​លក់​

បន្ត​អាន៖ ចប់​យុទ្ធនាការ​លក់​អាវយឺត និស្សិត​ខ្មែ​រ​រៀន​នៅ​ជប៉ុនចាប់​ធ្វើ​ក្ដារ​ចុច​ឆ្លាត​វៃ​លើ​ប្រព័ន្ធ​​ Android

បន្ត​អាន​៖ កំពូល​ស្មាតហ្វូន​ទាំង ៤ គីឡូ​ធ្ងន់​ហ៊ាន​តតាំង iPhone 6/6Plus

 

អត្ថបទ៖ ប៊ុណ្ណារ៉ា