Falcao ​ថា​ចង់​​បន្ត​នៅ​ Man Utd ខ្លាំង​ណាស់

  • 2014-12-18 23:09:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Radamel Falcao ​បាន​អះអាង​ថា​រូប​គេ​ពិត​ជា​ចង់​លេង​នៅ​ក្លិប​បិសាច​ក្រហម​ Manchester United ​ខ្លាំង​ណាស់ ​ហើយ​ត្រៀម​ខ្លួន​រួច​ហើយ​ក្នុង​ការ​​​ចូល​លេង​នៅ​ក្នុង​ជម្រើស​ដំបូង។

 

 

 

ក្នុង​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​កូឡុំប៊ី​រូប​នេះ បាន​និយាយ​ពី​គោល​បំណង​របស់​គេ​ថា៖ “ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​នឹង​នៅ​ទីក្រុង​នេះ​ណាស់ ​រួម​ទាំង​ការ​បាន​លេង​នៅ​ Manchester United  ​ផង​ដែរ។ ខ្ញុំ​ពិត​ជា​មិន​ចង់​ទៅ​ណា​ទៀត​នោះ​ទេ។ របួស​របស់​ខ្ញុំ​គឺ​ពិត​ណាស់​ថា​នឹង​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​ចុះ​កុងត្រា​នា​ពេល​ខាង​មុខ ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​ជា​សះស្បើយ​១០០%​ហើយ​ រង់​ចាំ​តែ​ការ​កោះ​ហៅ​ឱ្យ​ចូល​លេង​ប៉ុណ្ណោះ។ គ្មាន​កីឡាករ​ណា​ម្នាក់​ដែល​សប្បាយ​ចិត្ត​នឹង​ការ​អង្គុយ​នៅ​កៅអី​បម្រុង​ទេ”។

 

 

 

 

លោក Van Gaal ​ខ្ចី​ជើង​ Falcao ​ពី​ Monaco មួយ​រដូវ​កាល​នេះ​ ក្នុង​តម្លៃ​ខ្លួន​៦​លាន​ផោន ​និង​ផ្ដល់​ប្រាក់​ប្រចាំ​សប្ដាហ៍​រហូត​ដល់​ទៅ​២៦៥០០០ផោន​ក្នុង​មួយ​សប្ដាហ៍​។ ​​ពេល​មក​ដល់​ទឹក​ដី​ Old Trafford ​ភ្លាម ​ក៏​មាន​ដំណឹង​លេច​ឮ​ថា​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​ នឹង​ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​រូប​នេះ​តែ​ម្ដង​ពេល​ផុត​កុងត្រា​ខ្ចី​ជើង ដោយ​ដាក់​តម្លៃ​ខ្លួន​ប្រមាណ​ជា ​៤៣,៥​លាន​ផោន។ ប៉ុន្តែ​​ចាប់​តាំង​ពី​មាន​ព័ត៌មាន​នោះ​មក​ Falcao ​រង​របួស​រហូត​ ពោល​គឺ​តាំង​ពី​មក​លេង​នៅ​ Man Utd ​មក ទើប​​បង្ហាញ​ខ្លួន​​​បាន​៨​ប្រកួត​​ប៉ុណ្ណោះ ​ហើយ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​គត់។ ​​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន អតីត​គ្រូបង្វឹក​ជម្រើស​ជាតិ​ហុល្លង់​ខាងលើ ​ក៏​បាន​និយាយ​ហើយ​ដែរ​ថា Falcao ​អាច​ចូល​លេង​បាន​ត្រឹម​តែ​២០​នាទី​អី​ប៉ុណ្ណោះ​ មិន​អាច​ពេញ​៩០​នាទី​នោះ​ទេ ព្រោះ​របួស​ជង្គង់​របស់​គេ​នៅ​មិន​ទាន់​អាច​លេង​ពេញ​ជើង​បាន។

 

ចាំ​មើល​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​​នេះ ​​តើ​លោក Van Gaal ​នឹង​ទិញ​កីឡាករ​រូប​នេះ ឬ​ឱ្យ​ទៅ​ Monaco ​វិញ?

 

ចុចអាន ៖ Man Utd ​ត្រូវ​ដោះ​ស្រាយ​រឿង​៥​យ៉ាង​នេះ ​បើ​ចង់​​ស្ដារ​មុខ​មាត់​វិញ

 

​ប្រែ​សម្រួល៖​មុន្នី រម្យ ប្រភព៖bbc