ខ្វិត​ដុះ​ដី​ស្រុក​​ស្រែ មាន​គ្រប់​រសជាតិ​ចត់​ជូរ​​ តែ​សាក​ហើយ​ចង់​សាក​ទៀត!

  • 2014-12-24 18:05:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្វិត​ជា​ប្រភេទ​ដើមឈើ ដែល​មាន​ដុះ​លូតលាស់​​នៅ​តាម​ទី​ជនបទ​ស្រុក​ស្រែ​ចម្ការ​​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ខែ​នេះ​ដល់​រដូវ​ដែល​​​ផ្លែ​ខ្វិត​ចាប់​ឲ្យ​ផល ដែល​​អ្នក​និយម​ចូល​ចិត្ត​​ក៏​អាច​រក​ទិញ​បាន​នៅ​តាម​កន្លែង​លក់​គ្រឿង​ម្ជូរ​នានា​នៅ​តាមផ្សារ​និង​នៅ​តាម​គ្រប់​ច្រក​ល្ហក។

 

 

ប្រជាពលរដ្ឋ​ខ្មែរ ចូលចិត្ត​ទទួល​ទាន​ផ្លែ​ខ្វិត​ទាំង​ខ្ចី​និង​ទុំ។ ផ្លែ​ខ្វិត​ដែល​នៅ​ខ្ចី មាន​រសជាតិ​ចត់ ហើយ​គេ​ច្រើន​យក​ទៅ​ជ្រលក់​ជាមួយ​អំបិល​ម្ទេស ឬ​ប្រហុក​ដើម្បី​ទទួលទាន។ យ៉ាង​ណា​មិញ ផ្លែ​ខ្វិត​ដែល​នៅ​ខ្ចី​គេ​អាច​​យក​ទៅ​ត្រាំទឹក ១ ទៅ ២ ថ្ងៃ ដើម្បី​បន្ថយ​ភាព​ចត់​ដែល​ធ្វើ​ឲ្យ​វា​កាន់តែ​មាន​រសជាតិ​ឆ្ងាញ់ និង​ងាយស្រួល​ទទួល​ទាន។

 

http://youtu.be/6YgbCQC-k4E

 

វីដេអូ​និង​អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម