​យុវជន​​ជាង​៥០០​ នាក់​សម្រុក​បរិច្ចាគ​ឈាម​ថ្ងៃ​នេះ​

  • 2014-12-24 23:07:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​​ និង​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​​ភ្នំពេញ​អន្តរ​ជាតិ​​​​​ ចន្លោះ​ពី​​ ៥០០ ​នាក់​ទៅ​ ៦០០ នាក់​ បាន​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ឈាម​ ដែល​ជា​ផ្នែក​មួយ​នៃ​​យុទ្ធនា​ការ​ប្រចាំ​​ឆ្នាំ​​ ដើម្បី​​​ជួយ​សង្គ្រោះ​អាយុជីវិត​មនុស្ស​ពី​បញ្ហា​កង្វះ​ឈាម​​។ ​កម្មវិធី​​ផ្តល់​ឈាម​នេះ បាន​​​ចាប់​​ផ្តើម​តាំង​ពី​ម៉ោង​ ៧៖៣០​នាទី​​​​ព្រឹក​ រហូត​ដល់​ម៉ោង​ ៧​​៖៣០ នាទី​ល្ងាច​។

 

លោក​ស្រី​ ទេព​ កូលាប​ សាកលវិទ្យា​ធិការ​ សាកលវិទ្យាល័យ​​ភ្នំពេញ​អន្តរជាតិ​បាន​​ប្រាប់​ Sabay ថា​ នេះ​គឺ​ជា​លើក​ទី​៤ ហើយ​ ដែល​​​​សាកលវិទ្យាល័យ​បាន​​រៀប​ចំ​​កម្ម​វិធី​នេះ​ ​ដោយ​មាន​​កិច្ច​សហការ​ជាមួយ​​នឹង​​ក្រុមហ៊ុន​​មួយ​ចំនួន​។ ​លោក​ស្រី​ថា​ ​ការ​ផ្តល់​ឈាម ​គឺ​ជា​ការ​​ជួយ​សង្គ្រោះ​​អាយុជីវិត​មនុស្ស​​ ព្រោះ បច្ចុប្បន្ន​​មាន​​ករណី​គ្រោះ​ថ្នាក់​​ចរាចរណ៍​​កើត​​ឡើង​ញឹក​ញាប់​ ​ពេល​មាន​​តម្រូវ​​ការ​​ យើង​មិន​អាច​យក​​ឈាម​​​ទើប​​​បរិច្ចាគ​ទៅ​​​ប្រើ​បាន​​ភ្លាម​​ៗ នោះ​​ទេ។ ដូច្នេះ​ប្រសិន​​គ្មាន​ឈាម​​ជួយ​សង្គ្រោះ​ ​​យើង​នឹង​​បាត់​បង់​ធនធាន​មនុស្ស​​ដ៏​សំខាន់​​សម្រាប់​សង្គម​។​

​​​ https://www.youtube.com/watch?v=a_zBcpT1W3E&feature=youtu.be ទន្ទឹម​គ្នា​ដែរ​លោក​​ ប៊ុន​ ស្រុង​ ប្រធាន​ផ្នែក​​រដ្ឋបាល ​​​នៃ​​សាកលវិទ្យាល័យ​​ភ្នំពេញ​អន្តរជាតិ​​បាន​​ប្រាប់​ Sabay កាល​ពេល​ថ្មី​នេះ​ថា​ ក្នុង​មួយ​ឆ្នាំ​កម្ពុជា​​ត្រូវ​ការ​ឈាម​​ជាក់​ស្តែង​ ១៥ ម៉ឺន​ផ្លោក​ ប៉ុន្តែ​​នៅ​ក្នុង​ស្តុក​មាន​ឈាម​ត្រឹម​​៣៦​% ប៉ុណ្ណោះ​ នៃ​តម្រូវ​ការ​ជាក់​ស្តែង​។ ​សាកលវិទ្យាល័យ​តែង​បង្កើត​ឲ្យ​មាន​យុទ្ធនាការ​ ក៏​ដូច​ជា​វប្បធម៌​ជួយ​សង្គ្រោះ​​គ្នា​ទៅ​​វិញ​ទៅ​​មក​។​​​ បើ​តាម​ប៊ុន ស្រុង​ នៅ​​ឆ្នាំ​១៩៧០ យុវជន​ជប៉ុន​បាន​​ទៅ​​​បរិច្ចាគ​ឈាម​ ដោយ​មិន​បាច់​អញ្ជើញ​​​​ទេ​។ នេះ​គឺ​ជា​ស្មារតី​ជាតិ​មួយ​ ហើយ​សូម្បី​ប្រទេស​ឡាវ​ ​​ក៏​មាន​​កង្វះ​ឈាម​​ មិន​​​​ច្រើន​​ដូច​កម្ពុជា​​ដែរ​​​​ ពោល​គឺ​​ឡាវ​​មាន​ឈាម​ក្នុង​ស្តុក​ប្រមាណ​ ៩៦% ​នៃ​តម្រូវ​ការ​ជាក់​ស្តែង​៕

 

 

 

 

អត្ថបទ៖មៃ សុខលីម ​​

អត្ថបទពេញនិយម