៥កន្លែងទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ ក្នុងឱកាសចូលឆ្នាំសាកល
- 2015-01-02 17:15:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥កន្លែងទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ ក្នុងឱកាសចូលឆ្នាំសាកល
ចន្លោះមិនឃើញ
តំបន់ទេសចរណ៍សំខាន់ៗ ចំនួន៥ បានទាក់ទាញភ្ញៀវទេសចរ ទៅកម្សាន្តច្រើនជាងគេ ក្នុងឱកាសបុណ្យចូលឆ្នាំសាកល ឆ្នាំ២០១៤ ឈានចូលឆ្នាំ២០១៥។ នេះបើតាមរបាយការណ៍របស់មន្រ្តីទទួលបន្ទុកផ្នែកទេសចរណ៍បានប្រាប់ Sabay កាលពីព្រឹកមិញនេះ។
តំបន់ទេសចរទាំងនោះមាន៖
សៀមរាប៖ ភ្ញៀវទេសចរទៅកម្សាន្ត ក្នុងឱកាសចូលឆ្នាំសាកលជាង ១០ម៉ឺននាក់។ ក្នុងនោះទេសចរបរទេសចំនួន ២៧.៤០០ នាក់។ ទេសចរជាតិចំនួន ៧៣.០០០ នាក់។
ព្រះសីហនុ៖ ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១០ ម៉ឺននាក់។ អាជ្ញាធរខេត្តរំពឹងទទួលបាន ៨ ម៉ឺននាក់ប៉ុណ្ណោះ។
កោះកុង៖ ក្នុងឱកាសបុណ្យចូលឆ្នាំសាកល ទទួលបានភ្ញៀវទេសចរជាង ៥ ម៉ឺននាក់។ តំបន់ទាក់ទាញភ្ញៀវមាន តំបន់ព្រំដែន សួនសត្វ តំបន់សហគមន៍អេកូទេសចរណ៍ ទឹកជ្រោះតាតៃ តំបន់ពាមក្រសោប និងឆ្នេរខ្សាច់បាក់ខ្លងជាដើម។
កំពត៖ មានភ្ញៀវទេសចរជាង ២ម៉ឺននាក់ទៅកម្សាន្តនៅខេត្តកំពត ភ្ញៀវបរទេសមានចំនួន ១.៦០០ នាក់។ ទីកន្លែងទាក់ទាញជាងគេមានភ្នំបូកគោ និងតំបន់ទឹកឈូ៕
អត្ថបទ៖មៃ សុខលីម