“ភូមិ​ត្នោត” រមណីយដ្ឋាន​​​​ធម្មជាតិ​បែប​ស្រែ​​មិន​ឆ្ងាយ​​ដី​ក្រុង​​​

  • 2015-01-03 16:27:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិដ្ឋភាព​អ្នក​ឡើង​ត្នោត​ ​រម្ងាស់​យក​ស្ករ​ ម៉ូដ​​ផ្ទះ​​បែប​ខ្មែរ​​ រទេះ​គោ​   ​​​ខ្ចុស​​​​​​​ឫស្សី​ ​ប្រក់​ស្លឹក​ត្នោត​​​ ​​សាង​សង់​​នៅ​ជាប់ៗ​គ្នា​ សម្រាប់​​ភ្ញៀវ​​​អង្គុយ​កម្សាន្ត​ និង​ទទួល​ទាន​មុខ​ម្ហូប​ខ្មែរ​ជា​ច្រើន​មុខ​ ក្នុង​បរិយាកាស​បរិសុទ្ធ នៃ​​ខ្យល់​ជំនោរ​ ស្រុក​ស្រែ​។​ ពិត​ជា​ធ្វើ​​​​ឲ្យ​អារម្មណ៍​​ស្រស់​ថ្លា​​​ នាថ្ងៃ​ចុង​សប្តាហ៍​​ ជា​ពិសេស​រស​ជាតិ​មុខ​ម្ហូប​ខ្មែរ​មាន​​ សម្ល​ម្ជូរ​​ កកូរ​ ត្រី​អាំង​ មាន់​​ដុត​ ខ្ចង​ចំហុយ​ និង​ក្ដាម​បំពង​​ ជា​ដើម។ ​​​​​​​

ទាំង​នេះ ​គឺ​ជា​ទិដ្ឋភាព នៃ​រមណីយដ្ឋាន​ភូមិ​ត្នោត​ស្ថិត​​នៅ​ក្នុង  ភូមិ​រាយ​ដប​ ឃុំ​សៀមរាប​ ស្រុក ​កណ្តាលស្ទឹង​ ខេត្ត កណ្តាល​ ចម្ងាយ​ពី​រាជធានី​ភ្នំពេញ ​ប្រមាណ ​២៥ គីឡូម៉ែត​ ​តាម​ផ្លូវជាតិ​លេខ ២ ​ជាទី​សម្បូរ ដោយ​​ដើម​ត្នោត​ ផ្ដល់​ទេសភាព​បៃតង គ្រប់​រដូវ​កាល។ ​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ​ រមណីយដ្ឋាន​ភូមិ​ត្នោត​​ ក៏​មាន​អាង​​ហែល​ទឹក​ និង​កន្លែង​កម្សាន្ត​​ជា​ច្រើន​ប្រភេទ​​សម្រាប់​កុមារ​តូច​ៗ​លេង​សប្បាយផង​ ដែរ​។

 

 

 

​លោក អ្នក​​​នឹង​ទៅ​ដល់​រមណីយដ្ឋាន ​​ភូមិ​ត្នោត ​តាម​ផ្លូវ​ ចេញ​ពី​ក្រុង​តា​ខ្មៅ ​​បត់មក​ផ្លូវ​ជាតិ​លេខ​ ២ ក៏​បាន​ ឬ​ធ្វើ​ដំណើរ​​កាត់​​ស្ពាន​ស្ទឹង​មានជ័យ​​ បត់​តាម​ផ្លូវ​ទៅ​​សារមន្ទីរ​ជើង​ឯក (ផ្លូវ​២១៧​)​ ឆ្ពោះ​មក​​ផ្លូវ​ជាតិ​លេខ​ ២ ប្រមាណ​ ៣០​នាទី​​ នឹង​មក​ដល់​​ទឹក​ដី​ឃុំ​សៀម​រាប​ រួច​ក្រឡេក​មើល​ខាង​ឆ្វេង​ដៃ​ នឹង​ឃើញ​ស្លាក​សរសេរ​ថា ភូមិ​ត្នោត​ ភូមិ​ឋាន​សុខ​​សាន្ត  រួច​បត់​ចូល​ទៅ​តាម​ខ្លោង​ទ្វារ​ វត្ត​វិហារ​កំបោរ​ចម្ងាយ​ជាង​ពីរ​គីឡូ​ម៉ែ​ត្រ​នឹង​​បាន​ឃើញ​ស្លាក​មួយ​ទៀត​ ដែល​ គេ​សរសេរ​ថា ភូមិ​ត្នោត​។

 

 

 

 

 

 

 

ចង់​សាក​​​ ​អាច​ទៅ​​​​ហាង​​​ញ៉ាំ​អាហារ​លើ​​​អាកាស​​​​​មួួ​យ​នេះ

បាក់ខែង​កន្លែង​ហួស​ពី​ការ​កម្សាន្ត​ និង​ញ៉ាំ​អាហារ អត្ថបទ៖ មៃ សុខលីម

អត្ថបទថ្មី