ទិដ្ឋភាព​កម្រ​​​យន្តហោះ​ដឹកអ្នក​ដំណើរ​ធុន​​​ធំ​របស់​ Airbus ​សម្ដែង​លើ​អាកាស

  • 2014-10-01 21:45:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធ្លាប់​តែ​ឃើញ​នៅ​​ពិព័រណ៍​អាកាស​ ​ឬ​ខួប​យោធា​ធំៗ​ទើប​គេ​ដាក់​ឲ្យ​យន្តហោះ​ប្រដេញ ​ឬ​យន្តហោះ​ប្រតិកម្ម​ធុន​តូចៗ​​ហោះ​សម្ដែង​​ឲ្យ​អ្នក​ទស្សនា​មើល។ តែ​លើក​នេះ​ ក្រុមហ៊ុន​​យន្តហោះ​យក្ស​ Airbus ​បាន​ដាក់​យន្តហោះ​ដឹកអ្នក​ដំណើរ​ធុន​ធំ​ដល់​ទៅ​ ៥ ​គ្រឿង​ហោះ​សម្ដែង​​ពោរពេញ​ដោយ​បែប​ផែន​យ៉ាង​ស្រស់ស្អាត​លើ​អាកាស​ទៅ​វិញ។

 

ម៉ូដែល​ទាំង​ ៥​គ្រឿង​នោះ​ជា​ប្រភេទ​ Airbus ធន់​ធំ​ស៊េរី​ A350 XWB ដែល​គេ​យក​មក​ធ្វើ​ការ​ហោះហើរ​ក្នុង​​ការ​ប្រារព្ធ​ពិធី​​ដែល​ក្រុមហ៊ុន​​​ទទួល​វិញ្ញាបនបត្រ​ពី​ទី​ភ្នាក់ងារ​សុវត្ថិភាព​អាកាសចរណ៍​​​អឺរ៉ុប។​ យន្តហោះ​ម៉ូដែល​ចុងក្រោយ​របស់​ក្រុមហ៊ុន​ Airbus ​នេះ​នឹង​ត្រូវ​ដាក់​ឲ្យប្រើ​ជំនួស​ស៊េរី​មុនៗ​ដូចជា Airbus​ A330 ​និង​ A340 ​ដើម្បី​​ប្រជែង​នឹង​ក្រុមហ៊ុន​ Boeing ​ដែល​បាន​បញ្ចេញ​​យន្តហោះ​​ដឹក​អ្នក​ដំណើរ​ទំនើប​ចុងក្រោយ​​របស់​ខ្លួន​ម៉ូដែល​ Boeing's 777 ​និង​ 787 Dreamliner ​​នា​ពេល​កន្លង​មក។

 

​ម៉េច​ដែរ​ប៉ុណ្ណឹង​សម​ជា​អ្នក​ជំនាញ​បើក​បរ​យន្ត​ហោះ​​អត់?

អាន៖ ប្លែក​មែន! ​​​កំពូល​​មហា​សេដ្ឋី​​​ពាក់​​នាឡិកា​ដៃ​​​មហា​សែន​ថោក​​

 

​ប្រែ​សម្រួល​៖ ​សែម​ សុធារិទ្ធ ​ប្រភព៖​ theverge

អត្ថបទពេញនិយម
អត្ថបទថ្មី