ជិត ៤​លាន​នាក់ ចូលរួម​ព្យុហយាត្រា​ប្រឆាំង​ភេរវកម្ម​នៅ​ប៉ារីស

  • 2015-01-12 16:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ មាន​មនុស្ស​យ៉ាង​តិច៣,៧​លាន​នាក់ បូក​រួម​ទាំង​មេដឹកនាំ​កំពូលៗ​ក្នុង​លោក​ផង បាន​ចូលរួម​ដំណើរ​ព្យុហយាត្រា​រួម​គ្នា​នៅ​ប៉ារីស ដើម្បី​ប្រឆាំង​ទៅ​និង​ភេរវកម្ម ដែល​ជា​ព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​ធំ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​បារាំង។

 

​​ ​សកម្មភាព​ពោរពេញ​ដោយ​ការ​រំជួល​ចិត្ត សន្តិភាព និង​កាយវិការ​សាមគ្គីភាព បាន​ធ្វើ​ឡើង ក្រោយ​មាន​ការ​វាយប្រហារ​រយៈពេល ៣​ថ្ងៃ ដោយ​ក្រុម​ភេរវកម្ម​ឥស្លាម​ជ្រុល​និយម ឆក់​យក​ជីវិត​ជន​ស្លូត​ត្រង់​អស់ ១៧​នាក់​បូក​រួម​ទាំង​អ្នក​កាសែត​នៅ​ប៉ារីស កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

មេដឹកនាំ​នានា បាន​ចូលរួម​រំលែក​ទុក្ខ​ក្នុង​ដំណើរ​ឯកភាព​គ្នា​ជាមួយ​ប្រធានាធិបតី​បារាំង Francois Hollande ក្នុង​នោះ​មាន​ទាំង​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក David Cameron អធិការបតី​អាល្លឺម៉ង់ លោក​ស្រី Angela Merkel និង​នាយករដ្ឋមន្ត្រី​អេស្ប៉ាញ លោក Mariano Rajoy រួម​ទាំង​មេដឹកនាំ​ប្រទេស​ផ្សេងៗ​សរុប​ជាង ៤០​រូប៕

 

 

 

 

 

 

 

 

 

 

 

 

អធិការ​បតី​អាល្លឺម៉ង់ លោក​ស្រី Angela Merkel និង លោក Francois Hollande ប្រធានាធិបតី​បារាំង

 

http://youtu.be/1HphcFqYrZM

 

ចុចអាន៖ ចំណាប់​ខ្មាំង​មួយ​ចំនួន​ត្រូវ​ពលី ខណៈ​ជន​សង្ស័យ​ត្រូវ​បាញ់​សម្លាប់​នៅ​ប៉ារីស

 

​ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ CNN, dailymail