Toyota ៤ ម៉ូដែល​​ រាង​និង​តម្លៃ​ប្រហាក់​ប្រហែល​​គ្នា​តែ​ស៊ី​សាំង​ខុស​គ្នា

  • 2015-01-16 17:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បច្ចុប្បន្ន​ប្រិយមិត្ត​និយម​រថយន្ត​ខុស​ៗ​គ្នា​ដោយ​គិត​គូរ​លើ​ចំណុច​ជាច្រើន​ដូច​ជា តម្លៃ រូបរាង​ ​ចំណុច​ចម្បង​អត្រា​នៃ​ការ​ស៊ី​សាំង​តិច​ ឬ ច្រើន​​ក៏​ជា​ចំណុច​ពិចារណា​ដែរ។

 

លោក​ អេន ឌី ម្ចាស់​ហ្គារាស់​ឡាន​ម្តុំ​បឹង​ត្របែក បាន​ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​រថយន្ត​​មាន​ច្រើន​​ប្រភេទ​ដែល​ខ្លះ​មាន​ហាង​ឆេង​និង អត់​ហាង​ឆេង។ លោក​ថា​សម្រាប់ Toyota គឺ​មាន​អតិថិជន​ត្រូវ​ការ​ច្រើន​ ហើយ​ការ​លក់​ចេញ​នៃ​រថយន្ត​របស់ Toyota គឺ​មាន​តម្លៃ​ប្រហាក់​ប្រហែល​គ្នា​ដូច​ជា Toyota Matrix , Toyota Corolla , Toyota Pirus និង Toyota Camry។​

ឥឡូវ អេន ឌី សូម​លើក​យក​នូវ​ចំណុច​សំខាន់​មួយ​ចំនួន​មក​បង្ហាញ​ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ដឹង​ខ្លះៗ​ពី​រថយន្ត​ទាំង​ ៤ ប្រភេទ​នោះ។

 

១. Toyota Matrix XR 2005

 

ជា​ប្រភេទ​រថយន្ត​ ២ បាំង​មាន​រូប​រាង​តូច​ ដែល​មាន​

-ទំហំ​ម៉ាស៊ីន ១.៨

  • កម្លាំង​ម៉ាស៊ីន​ 123 hp
  • ជិះ​ក្នុង​ក្រុង​ស៊ី​សាំង​ប្រហែល​ ១០.៩ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • ជិះ​រត់​ផ្លូវ​ឆ្ងាយ​ស៊ី​សាំង​ប្រហែល ៩.១ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • តម្លៃ​ប្រហែល​ ១,១ ទៅ ១,២ ម៉ឺន​ដុល្លារ

 

២. Toyota Corolla LE 2003

 

 

ជា​ប្រភេទ​រថយន្ត​ ២ បាំង​មាន​រូប​រាង​តូច​ ដែល​មាន​

 

-ទំហំ​ម៉ាស៊ីន ១.៨

  • កម្លាំង​ម៉ាស៊ីន​ 130 hp
  • ជិះ​ក្នុង​ក្រុង​ស៊ី​សាំង​ប្រហែល​ ៨.៨ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • ជិះ​រត់​ផ្លូវ​ឆ្ងាយ​ស៊ី​សាំង​ប្រហែល ៧.១ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • តម្លៃ​ប្រហែល​ ១,២ ទៅ ១,៣ ម៉ឺន​ដុល្លារ

 

៣. Toyota Prius Base 2004

 

ជា​ប្រភេទ​រថយន្ត​ ២ បាំង​មាន​រូប​រាង​តូច​ ដែល​មាន​ -ទំហំ​ម៉ាស៊ីន ១.៥

  • កម្លាំង​ម៉ាស៊ីន​ 76 hp
  • ជិះ​ក្នុង​ក្រុង​ស៊ី​សាំង​ប្រហែល​ ៤.៧ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • ជិះ​រត់​ផ្លូវ​ឆ្ងាយ​ស៊ី​សាំង​ប្រហែល ៥.៥ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • តម្លៃ​ប្រហែល​ ១,៣ ទៅ ១,៤ ម៉ឺន​ដុល្លារ

 

៤. Toyota Camry LE 2002

 

ជា​ប្រភេទ​រថយន្ត​ ២ បាំង​មាន​រូប​រាង​តូច​ ដែល​មាន​ -ទំហំ​ម៉ាស៊ីន ២.៤

  • កម្លាំង​ម៉ាស៊ីន​ 157 hp
  • ជិះ​ក្នុង​ក្រុង​ស៊ី​សាំង​ប្រហែល​ ១១.៨ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • ជិះ​រត់​ផ្លូវ​ឆ្ងាយ​ស៊ី​សាំង​ប្រហែល ៨.៦ លីត​ក្នុង​ ១០០ គីឡូម៉ែត្រ
  • តម្លៃ​ប្រហែល​ ១,៤ ម៉ឺន​ដុល្លារ

 

ចុច​អាន៖ Toyota Prius ​ជាប់​លេខ​៣​និង​លេខ​៤​ ក្នុង​ចំណោម​រថយន្ត​ Hybrid ល្អ​ទាំង​១០​

 

ចុច​អាន៖ តាម​ពិត​​ឡាន​ចាស់​ៗ​ ត្រូវ​​កម្ទេច​ចោល​អ៊ី​ចឹង​​​សោះ​!​

 

ចុច​អាន៖ RMA ប្រកាស​​នាំ​រថយន្ត​​ស្ព័រ​ Ford Mustang ​ពី​អាមេរិក​ តម្លៃ​និង​ពេល​វេលា​នៅ​ជា​អាថ៌កំបាំង

 

អត្ថបទ៖ ដារ៉ាឆានី

អត្ថបទថ្មី