គ្រាន់​តែ​រឿង "គ្រប់​គ្រង" សិល្បករ​ខ្មែរ​៣-៤​នាក់ អស់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ!

  • 2015-01-19 17:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ "គ្រប់​គ្រង" ងាយ​ស្រួល​សរសេរ ស្រួល​អាន ប៉ុន្តែ​ពិបាក​អនុវត្តន៍​ទាំង​លើ​អាជីវកម្ម និង​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​នៅ​តាម​អង្គការ ក្រុមហ៊ុន ឬ​ស្ថាប័ន​រដ្ឋ​នានា ខណៈ​កិច្ចការ​នេះ​ត្រូវ​បូក​បញ្ចូល​នូវ​សិល្បៈ​ជា​ច្រើន រួម​ទាំង​ចំណេះ​ដឹង​ទូទៅ​ទូលំទូលាយ​ផង។ ដោយ​សារ​តែ​បែប​នេះ​ហើយ ទើប​សិល្បករ សិល្បការិនី​ល្បី​ៗ​៣-៤​ដួង បាន​បរាជ័យ​រៀង​ៗ​ខ្លួន​ខាត​បង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​កាល​ពី​ឆ្នាំ​ចាស់ ២០១៤ ដោយ​សារ​តែ​រឿង "គ្រប់​គ្រង"។ ពួក​គេ​ទាំង​នោះ​មាន៖

 

 

១.អេឡិច ចាន់ត្រា ៖ ធ្វើ​ទៅ​តាម​ផែន​ការ តារា​ចម្រៀង និង​សម្ដែង​សាច់​ស​រូប​នេះ បាន​ងាក​ទៅ​ប្រកប​អាជីវកម្ម​ផ្ទាល់​ខ្លួន​នៅ​លើ​ទឹក​ដី​ក្រុង​អង្គរ​ខេត្ត​សៀមរាប។ អាជីវកម្ម​ទី​១​មួយ​នេះ​របស់​លោក​ គឺ​ហាង​លក់​គ្រឿង​ប្រើ​ប្រាស់​គ្រប់​ប្រភេទ មាន​ទី​តាំង​នៅ​ម្ដុំ​ផ្សារ​លើ​នា​ខេត្ត​សៀមរាប ចំណាយ​ប្រាក់​អស់​ខ្ទង់ ១០​ម៉ឺន​ដុល្លារ។ យ៉ាង​ណា​ក៏​ដោយ​ជំនួញ​ដែល​មិន​សូវ​មាន​អ្នក​ដឹក​នេះ បាន​ដួល​រលំ​ទៅ​វិញ​កាល​ពី​ឆ្នាំ​២០១៤។ នេះ​បើ​តាម​សាមី​ខ្លួន​បាន​ប្រាប់​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្ដិ៍។

 

លោក អេឡិច ចាន់​ត្រា ប្រាប់​ថា លោក​បាន​សេង​ហាង​ទៅ​ឲ្យ​អ្នក​ផ្សេង ដោយ​សារ​មិន​មាន​ពេល​នៅ​គ្រប់​គ្រង​គ្រប់​គ្រាន់។ មិន​រាង​ឡើយ ក្រោយ​ដួល​ដួល​រលំ​អាជីវកម្ម​នៅ​សៀមរាប លោក បាន​មក​បើក​ហាង​លក់​ផលិតផល​ផ្នែក​សម្ផស្ស​វិញ​នៅ​ម្ដុំ​នាគ​បាញ់​ទឹក​រាជធានី​ភ្នំពេញ។ ថ្ងៃ​បើក​សម្ពោធ​គេ​ឃើញ​មាន​សិល្បករ សិល្បការិនី​ល្បី​ៗ​ចូល​រួម​គគ្រឹកគគ្រេង។

 

 

 កញ្ញា មាស សម្ផស្ស តារា​សម្ដែង

៣. រូ ចាន់ដារ៉ា ៖ តារា​ម៉ូដែល និង​សម្ដែង​រូប​នេះ ក៏​អស់​ជាង ៥ម៉ឺន​ដុល្លារ​ដែរ ក្នុង​សកម្មភាព​ប្រឡូក​ជំនួញ​បើក​ហាង​ផឹក​ស៊ី​ជិត​កោះ​ពេជ្រ​យីហោ "ផ្ទះ​ត្រាវ" ឬ "Taro House"ត្រឹម​តែ​១​ឆ្នាំ​គត់។ "និយាយ​ទៅ​១​ឆ្នាំ​គត់​បង គឺ​បើក​ដំបូង​នៅ​ខែ​កក្កដា ២០១៣ បិទ​វិញ​ខែ​កក្កដា ២០១៤​ដែរ "។ ដារ៉ា ប្រាប់ Sabay។ យ៉ាង​ណា​ទឹក​ប្រាក់​ដ៏​ច្រើន​ខាង​លើ មិន​មែន​ជា​របស់​ស្រី​ស្អាត​វ័យ ២២​ឆ្នាំ​រូប​នេះ​តែ​ម្នាក់​ឯង​ទេ។ កញ្ញា ថ្លែង​ថា “មិន​មែន​ខ្ញុំ​តែ​ឯង​ទេ គឺ​ចូល​ហ៊ុន​ជាមួយ​បង​ប្រុស ហ៊ុយ ច័ន្ទរាជនី ទៀត ខ្ញុំ​មាន​លុយ​ឯណា​ច្រើន​ដល់​ម្លឹង​បង”។ ចំពោះ​មូលហេតុ គឺ​ពាក់​ព័ន្ធនឹង​ការ​គ្រប់​គ្រង​ដូច​គ្នា។

 

 កញ្ញា រូ ចាន់​ដារ៉ា តារា​សម្ដែង និង​ដើរ​ម៉ូដ

ក្រៅ​ពី​សិល្បករ សិល្បការិនី​៣​ដួង​ខាង​លើ កញ្ញា ឆយី ក៏​ស្ថិត​ក្នុង​ការ​សង្ស័យ​ថា​ជា សិល្បការិនី​ម្នាក់​ក្នុង​ចំណោម​សិល្បករ សិល្បការិនី​ដួល​រលំ​មុខ​ជំនួញ​ដែល​ប្រើ​ទុន​បើក​រាប់​ម៉ឺន​ដុល្លារ​ដែរ ខណៈ​គេ​ដឹង​ថា​នាង​បាន​បើក​ភោជនីយដ្ឋាន​មួយ​តាម​បណ្ដោយ​ផ្លូវ​ត្រសក់​ផ្អែម​ជិត សង់អេលីហ្សេ។ សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​ថា កញ្ញា​អស់​រលីង​ពី​ខ្លួន ប៉ុន្តែ​សាមី​ខ្លួន​មិន​ទាន់​ចេញ​មក​បញ្ជាក់​នៅ​ឡើយ៕

 

អត្ថបទ៖ទឹម រដ្ឋា សម្រុក​ស្ដារ​ដើម

 

អត្ថបទ៖ទី​បំផុត! នាយ ក្រូច, នាយ ចឺម និង ស្រីអ៊ីត ជួប​រឿង​សោកស្ដាយ​នៅ​ដើម​ឆ្នាំ ​២០១៥

 

អត្ថបទ៖ ទារិកា
អត្ថបទថ្មី