អតិថិជនខ្មែរដំបូងគេដែលបានភ្លក់រសជាតិភីហ្សាយីហោល្បីល្បាញលើលោក
- 2015-01-21 22:15:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតិថិជនខ្មែរដំបូងគេដែលបានភ្លក់រសជាតិភីហ្សាយីហោល្បីល្បាញលើលោក
ចន្លោះមិនឃើញ
ការបើកដំណើរការលក់ដំបូងបំផុតនៅកម្ពុជា របស់ហាង Domino 's Pizza ដែលមានប្រជាប្រិយភាពល្បីល្បាញមកពីអាមេរិក នៅព្រឹកថ្ងៃទី២១មករានេះ កញ្ញា ហ្វាង ឈីងឈីង និស្សិតសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានិងមិត្តភ័ក្តិ ជាអតិថិជនដំបូងចំណោមអតិថិជនមុនគេ ដែលទៅភ្លក់រសជាតិភីហ្សាមានឈ្មោះបោះសំឡេងមកពីបស្ចិមប្រទេសមួយនេះ។
ឈីងឈីង វ័យ២៣ឆ្នាំពណ៌នាប្រាប់ Sabay ថា កញ្ញាធ្លាប់ឃើញយីហោ Domino 's Pizza នេះតាំងពីឆ្នាំមុន គឺកាល ឈីងឈីង ធ្វើកម្មវិធីផ្លាស់ប្ដូរកម្មសិក្សាទៅសាកលវិទ្យាល័យ Bridgewater State University រដ្ឋម៉ាហ្សាឈូសេត។
ឈីងឈីង (អាវខ្មៅ) និងមិត្តភ័ក្តិ
ប៉ុន្តែ ឈីងឈីង ថាពេលនោះពុំដែលបានភ្លក់រសជាតិវាទេ គឺបានត្រឹមតែឃើញឈ្មោះ។ ស្រាប់តែឥឡូវមិត្តភ័ក្ដិប្រាប់ថាភីហ្សានេះបានមកដល់កម្ពុជា អីចឹងហើយកញ្ញាក៏បបួលមិត្តភ័ក្ដិមកភ្លក់តែម្ដង។
ឈីងឈីង ដែលមានសម្បុរស មុខមាត់របៀបកាត់ចិន ថាហោចណាស់១ខែម្ដងទៅពីរដង តែងទៅញ៉ាំភីហ្សាតាមហាងទំនើបៗ។ កញ្ញាថាមនុស្សសម័យឥឡូវ គេពេញនិយមណាស់ ទំនោរលើអាហារថ្មីៗបែបបរទេស។ កញ្ញារៀបរាប់ថា៖ «ជំនាន់ខ្ញុំមិនសូវប៉ុន្មានទេ ប៉ុន្តែប្អូនខ្ញុំអីគេចំណូលខ្លាំង។ ពួកគេកើតមក ធំមកជាមួយអាហារ Fast Food អស់ហ្នឹង គេចូលចិត្តវា គេញ៉ាំវា»។
ចុចអាន៖ ឡូយមែន! តេទូរសព្ទកុម្ម៉ង់មិនអស់លុយគ្រប់ប្រព័ន្ធទៅ Domino’s Pizza
ភីហ្សា យីហោល្បីលើលោក Domino 's Pizza ចាប់បើកបម្រើអតិថិជនពីថ្ងៃទី២១មករានេះតទៅនៅទីតាំងបណ្ដោយផ្លូវប៉ាស្ទ័រកែង ២៨៨ សង្កាត់បឹងកេងកង។ អតិថិជននឹងទទួលបានរសជាតិពិសេសពី Domino 's Pizza ជាមួយការបញ្ចុះតម្លៃ៥០% រហូតដល់ដាច់ខែមករានេះ។ អតិថិជនអាចទូរសព្ទកុម្មង់ទៅលេខ 18-00-20-20 សម្រាប់ការកុម្ម៉ង់៕
អត្ថបទ៖ ប៉ែន សុផាន់ណា