​ប្រពន្ធ ស៊ុក សុភា ចេញ​មុខតតំាង​ជំនួស​ សុគន្ធ និសា​

  • 2015-01-22 18:39:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នាង ស៊ូ សារីណា ដែល​គេ​ស្គាល់​ថា​ជា​ភរិយា​របស់​លោក ស៊ុក សុភា  បាន​បញ្ចេញប្រតិកម្ម​​ផ្ដោត​ទៅ​លើ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​នានា ជុំ​វិញ​ករណី​តារាចម្រៀង  សុគន្ធ និសា ក្នុងឈុត​ស៊ិចស៊ី ខុសពីកេរ៍ឈ្មោះ​ស្រគត់ស្រគំ​របស់នាង​។

 

 

 

ឈុត​រឹប​រាង​របស់ សុគន្ធ និសា ដែល​បង្ក​ឲ្យ​មាន​ការ​ជជែកគ្នា​...

 

"​ហេតុ​អ្វី អ្នក​សារព័ត៌មាន​ខ្មែរ​យើង មិន​ចេះ​យក​រឿង​ល្អ​ៗ​របស់​គេ​មក​សរសេរ​អញ្ចឹង? តើ​សង្គម​ខ្មែរ​យើង​ណឹង​ចូល​ចិត្ត​អាន​តែ​អា​ព័ត៌មាន​អាក្រក់​ៗ អាស្រូវ ថោក​ទាប​ណាស់​មែន​ទេ ទើប​បាន​ភាគ​ច្រើន​ពួក​អ្នក​សរសេរ​មិន​ដែល​រឿង​ល្អ រឿង​ធ្វើ​អោយ​អ្នក​អាន អាន​ហើយ​មាន​សេចក្ដីសុខ រឿង​ធ្វើ​អោយ​អ្នកអាន អាន​ហើយ​មើល​ឃើញ​សង្គម​យើង​ស្រស់​ថ្លា ហើយ​មាន​តម្លៃ ហើយ​មើល​ឃើញមនុស្ស​ក្នុង​ផ្លូវ​ល្អ?»

 

ឈុត​រឹប​រាង​​​​របស់តារាចម្រៀង​ស្រី​សុគន្ធ និសា បាន​ធ្វើ​ឲ្យ​មាន​ភ្ញាក់​ផ្អើល​មួយ​ឈុល​កាល​ពី​ម្សិលមិញ ហើយ​មតិខ្លះ​យល់ថា ជាការ​បង្ហាញ​រាង​កាយ​ច្បាស់ក្រឡែតពេក​​ រហូ​ត​ធ្វើអោយ​​ លោក មាស សុខ​រតនៈ អ្នក​ចាត់​ការ​ទូទៅ​ផលិតកម្ម ថោន ចេញ​មក​​ការពារថាវា​គ្រាន់​​ជា​រូប​កាត់​ត​របស់​ជន​អនាមិក​ក្នុង​ ចេតនាអាក្រក់​​ធ្វើ​បាប​ និសា ​ដែល​គេ​ទទួល​ស្គាល់​ថា ជាតារា​ចម្រៀង​ស្រី​​​ស្រគត់ស្រគំ​ប៉ុណ្ណោះ។

ខាងក្រោម ជាប្រតិកម្មរបស់ ភរិយា​លោក ស៊ុក​សុភា។

 

 

 

 

អត្ថបទ៖ ទារិកា