ប៊ុន ផៃលីន យប់មិញ បណ្ដើរ​​លោក​ផ្កាយ ៣

  • 2015-01-22 19:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញ​នេះ តារា​សិច​ស៊ី ប៊ុន ផៃលីន ត្រូវ​បាន នាង សេង សូណា ដែល​ល្បី​ខាង​​ដើម​ទ្រូង​ដូច​គ្នា អញ្ជើញ​មក​ចូល​រួម​ខួប​កំណើត។ ថៃលីន បាន​បណ្ដើរ​បុរស​ម្នាក់​វ័យ​ជាង​ ៤០ ឆ្នាំ ​​​ស្ដើង ដោយ​នាង​អះអាង​ថា បុរស​នោះ​មាន​ឋានន្តរសក្ដិ​​ពាក់​ផ្កាយ​៣​។

 

http://youtu.be/vc-4k4YcWms

 

ប៊ុន ផៃលីន គ្រាន់​តែ​ឃើញ​អ្នក​កាសែត​​ភ្លាម បាន​ស្រវេស្រវា​ យក​កាបូប​បិទ​មុខ រត់​ចេញ​ពី​បុរស​ដែល​នាង​បណ្ដើរ ទៅ​ចូល​ក្នុង​បន្ទប់​ទឹក។ មួយ​សន្ទុះ​ក្រោយ​មក​ក៏ ចេញ​មក​វិញ ក្រោយ​មក​ត្រូវ​បាន​ក្រុម​អ្នក​សារព័ត៌មាន​ជជីក​សួរ​ពី​ស្នេហា​របស់​នាង ដែល​កន្លង​មក​ល្បី​ថា មាន​​បុរស​ចំណាស់​ម្នាក់​រស់​នៅ​ប្រទេស​អូស្ត្រាលី គ្រោង​រៀបការ​ធានា​យក​ទៅ​រស់​នៅ​ទី​នោះ ប៉ុន្តែ​ក្រោយ​មក​ក៏​បាត់​ដំណឹង​ឈឹង ហើយ​បែរ​ជា​បណ្ដើរ​​អ្នក​ផ្សេង​ទៅ​វិញ។

 

ឆ្លើយ​តប​ទៅ​នឹង​អ្នក​សារព័ត៌មាន​ ផៃលីន បាន​ប្រាប់​ថា បុរស​នៅ​អូស្ត្រាលី​ដែល​បាន​ស្គាល់​គ្នា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ  បាន​ដាច់​គ្នា​ហើយ មូលហេតុ​ដែល​នាំ​ឲ្យ​ផ្ដាច់​ទំនាក់ទំនង​ ក៏​ព្រោះ​តែ​បុរស​នោះ និយាយ​មិន​ពិត រាល់​ការ​សន្យា​ម្ដងៗ  មិន​អាច​ធ្វើ​បាន​ឡើយ។

 

ចំពោះ បុរស​ម្នាក់​វ័យ​ជាង​ ៤០ ឆ្នាំ​​​ស្ដើង ​ដែល​នាង​​បណ្ដើរ​យប់​មិញ​នេះ ផៃលីន​ ប្រាប់​ថា បុរស​នោះ​ពាក់​ផ្កាយ ៣​ ជា​មិត្តភ័ក្ដិ​នឹង​គ្នា​ប៉ុណ្ណោះ មិន​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​នោះ​​ឡើយ។ ផៃលីន ថា ស្គាល់​លោក​ផ្កាយ ៣​ នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

 

នាង​លើក​ឡើង​ថា មិន​ចង់​រំលឹក​​រឿង​បុរស​ក្រៅ​ស្រុក​ទៀត​ទេ ក្នុង​ឆាក​ជីវិត​របស់​នាង​ប្រហែល​ជា​គ្មាន​សំណាង​បាន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​ឡើយ។ ផៃលីន​​ បាន​ព្រលយ​ពាក្យ​​ទាំង​អស់សំណើច​​ថា ប្រុសៗ​ក្នុង​ស្រុក មិន​ចេះ​ខ្វះ ចាំ​មើល​ដល់​គូ​​ថ្ងៃ​ណា​ថ្ងៃ នោះ​ទៅ៕

 

សូមចុចអាន៖ ប្រពន្ធ ស៊ុក សុភា ចេញ​មុខតតំាង​ជំនួស​ សុគន្ធនីសា​

សូមចុចអាន៖ តារា​ស្រី ៩ ​ដួង​​ឆក់​ភាព​ល្បី​ឈ្មោះ ព្រោះ​សម្រស់​ដើម​ទ្រូង

សូមចុចអាន៖ សេង សូណា គ្រង​ឈុត​កូន​ក្រមុំ​ អត់​មាន​កូន​កំលោះ

 

 

អត្ថបទ៖ ខុត សីហា