សេង សូណា គ្រង​ឈុត​កូន​ក្រមុំ​ អត់​មាន​កូន​កំលោះ

  • 2015-01-22 18:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សិច​ស៊ី សេង សូណា ល្ងាច​មិញ​នេះ បាន​ធ្វើ​ខួប​កំណើត​គម្រប់ ២៥ ឆ្នាំ​របស់​ខ្លួន ប៉ុន្តែ​អ្វី​ដែល​ចម្លែក​តារា​ស្រី​​ល្បី​ខាង​ដើម​ទ្រូង​ទ្រលុកទ្រលន់​ម្នាក់​នេះ បែរ​ជា​ស្លៀក​​ឈុត​កូន​ប្រមុំ​​ទៅ​វិញ ហើយ​មិន​មាន​កូន​កំលោះ​ឡើយ។

 

http://youtu.be/M2gTrjFU0Hg

 

សូណា បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ ដែល​​អញ្ជើញ​ទៅ​​​ពិសា​អាហារ​នៅ​ភោជនដ្ឋាន​ស្ទឹង​មាស ដែល​មាន​ទី​តាំង នៅ​ក្បែរ​​វត្ត កៀន​ឃ្លាំង មាន​ការ​ងឿងឆ្ងល់​គ្រប់​គ្នា ដោយសារតែ​ការ​ស្លៀក​​ឈុត​កូន​ក្រមុំ ដោយ​មិន​មាន​កូន​កំលោះ។ ជា​មួយ​គ្នា​នោះ​នាង បាន​ផ្ដិត​រូប​សិច​ស៊ី​របស់​នាង​ចំនួន ២​ ផ្ទាំង​ធំៗ ដាក់​អម​​ច្រក​ចូល និង​ មាន​ពិធី​កាត់​នំ ថ្លែង​អំណរគុណ ឪពុក​ម្ដាយ  សុំខមាទោស ដូច​ទៅ​នឹង​កម្មវិធី​អាពាហ៍ពិពាហ៍​ដែរ។

 

សេង សូណា បាន​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង ធ្វើ​បែប​នេះ ក៏​ព្រោះ​តែ​នាង​ចង់​ធ្វើ​ឲ្យ​ប្លែក​ពី​គេ និង ម្យ៉ាង​ទៀត ដោយសារតែ​ឃើញ អ្នក​សិល្បៈ​មួយ​ចំនួន​បាន​រៀបការ​ជា​ច្រើន​ ហើយ​​នាង​​ចង់​រៀប​ការ​ដូច​គេ​ដូច​ឯង​ដែរ។ ទោះ​បី​ជា​ចង់​រៀប​ការ រហូត​ដាច់​ចិត្ត​ធ្វើ​បែប​នេះ​ក្ដី ប៉ុន្តែ​សេង សូណា បញ្ជាក់​ប្រាប់​ថា បច្ចុប្បន្ន​ នាង​មិន​ទាន់​រក​ឃើញ​អ្នក​ដែល​យល់​ចិត្ត​យល់​ថ្លើម​នៅ​ឡើយ​​ទេ។

 

ចំពោះ​រូប ​២ ផ្ទាំង​ដែល​នាង បាន​យក​មក​តាំង​បង្ហាញ​នេះ ត្រូវ​បាន​ សូណា បញ្ជាក់​ថា រូប​ទាំង​​នេះ​​ហើយ ដែល​ធ្វើ​ឲ្យ​នាង​ល្បី មក​ដល់​បច្ចុប្បន្ន ហើយ​នាង​ស្រលាញ់​វា​​ខ្លាំង​ណាស់។ សូណា បាន​អញ្ជើញ​​ភ្ញៀវ​ជាង​ ២០០ នាក់ ប៉ុន្តែ​ភ្ញៀវ​ដែល​អញ្ជើញ​មក​ពិត​ប្រាកដ មិន​​គ្រប់​ចំនួន​ឡើយ ពោល​គឺ​បាន​តែ​ពាក់​កណ្ដាល ​នៃ​គម្រោង។ បែប​នេះ​ក្ដី នាង មិន​ខ្វល់​រឿង​ខាត​ចំណេញ​ឡើយ។  តារា​ស្រី​ម្នាក់​នេះ​ប្រាប់​ថា កម្មវិធី​ខួប​របស់​នាង​នេះ​មិន​មាន ​អ្នក​ណា​​នៅ​ពី​ក្រោយ​ខ្នង​ឡើយ គឺ​​ម្ដាយ​ឪពុក​នាង​ជា​អ្នក​រៀបចំ​​ឲ្យ​ទាំង​អស់៕

 

 

 

សូមចុចអាន៖ រឿង ​”ហនុមាន​”​​ចេញ​Trailer​ផ្លូវ​ការ​ហើយ វ៉ៃ​មិន​ចាញ់​រឿង​ចិន​ហុងកុង

សូមចុចអាន៖ សេង សូណា ៖ ខ្ញុំ​ប៉ុណ្ណឹង​បញ្ចេញ​មិន​ទាន់​អស់​ទេ

អត្ថបទ៖ ខុត សីហា