Jonghyun ក្រុម SHINee សម្រុក​ការងារ​​ពេក​មួយ​ថ្ងៃ​គេង​បាន​តែ​ពីរ​ម៉ោង

  • 2015-01-23 13:00:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក​ក្រុម​ចម្រៀង​​កូរ៉េ​ខាង​ត្បូង SHINee Jonghyun បាន​សារភាព​នា​ពេល​ថ្មី​ៗ​នេះ​ថា ខ្លួន​គេង​ជា​មធ្យម​បាន​តែ ២ម៉ោង​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ តាំង​ពី​ចាប់​ផ្ដើម​សកម្មភាព​ជា​តារា​ចម្រៀង​ទោល​មក។

 

Jonghyun បាន​និយាយ​បែប​នេះ នៅ​ពេល​ចូល​រួម​កម្មវិធី​ “Rising Star Special” របស់​វិទ្យុ MBC FM4U កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ម្សិលមិញ។ នៅ​ពេល​ពិធីករ Kim Shin Young សួរ​អំពី​ការងារ​មមាញឹក​នា​ពេល​បច្ចុប្បន្ន តារា​វ័យ ២៤ឆ្នាំ​រូប​នេះ និយាយ​ថា "មួយ​រយៈ​នេះ​ទាល់​តែ​ម៉ោង ៩​ព្រឹក​អី ទើប​ខ្ញុំ​បាន​សម្រាក។ ក្រោយ​ពី​ចប់​ការងារ​ផ្សេង​ៗ​នៅ​ម៉ោង​ប្រហែល ២យប់ ខ្ញុំ​ហាត់​សម និង​ហាត់​ប្រាណ​ទល់​ភ្លឺ។ ថ្ងៃ​នេះ​ខ្ញុំ​គេង​តែ ២ម៉ោង​គត់។ មួយ​រយៈ​នេះ​ខ្ញុំ​មិន​សូវ​បាន​គេង​ទេ ដូច្នេះ ២ម៉ោង​ចាត់​ទុក​ថា​ច្រើន​បំផុត​ហើយ​សម្រាប់​ខ្ញុំ"។

 

​Jonghyun ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា មូលហេតុ​មួយ​ទៀត​ដែល​​គេ​គេង​តែ​ពីរ​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ គឺ​ដោយ​សារ​បច្ចុប្បន្ន​គេ​មាន​ជំងឺ​អត់​ងងុយ។

 

​ថ្មី​ៗ​នេះ Jonghyun ទើប​តែ​ចេញ​អាល់ប៊ុម​ទោល​ដំបូង “Base” ដែល​បទ​ចម្រៀង​នាំ​មុខ​​គឺ​បទ “Crazy”។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​តារា​រូប​នេះ​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ផ្ទាល់​ខ្លួន​តែ​ម្នាក់​ឯង បន្ទាប់​ពី​ចូល​ក្រុម SHINee តាំង​ពី​ឆ្នាំ​២០០៨ ៕

 

http://youtu.be/6yIDkbbdOoE

 

សមាជិក​ក្រុម SHINee បង្ហាញ​ការ​គាំទ្រ​អាល់ប៊ុម​ទោល​ដំបូង​របស់ Jonghyun

 

ចុច​អាន៖Dara ក្រុម 2NE1 នឹង​សម្ដែង​តួ​ឯក​ក្នុង​រឿង​ភាគ​ចិន​ លើក​ដំបូង

 

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ mwave

អត្ថបទពេញនិយម