កែវ និសា ទើប​ចប់​រឿង​ភាគ​មួយ ចូល​រឿង​ភាគ​​​ថ្មី​មួយ​ទៀត

  • 2015-01-29 17:00:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​បញ្ចប់​ការ​ថត​រឿង​ភាគ "កំលោះ​ខ្ញុំ​អ្នក​ណា​សង" ឱ្យ​ស្ថានីយ​ទូរទស្សន៍ បាយ័ន កែវ និសា ឆក់បាន​តំណែង​តួឯក​រឿង​ភាគ​ថ្មី​មួយ​ទៀត ត្រៀម​​ថត និង​ ចាក់​ផ្សាយ​ក្នុង​​ពេល​ឆាប់ៗ។

 

និសា​ ប្រាប់​ Sabayថា​៖ "ឆាប់ៗ​ហ្នឹង​មាន​មួយ​រឿង​ទៀត​ហើយ រឿង​ភាគ​ចាប់​តាម​ទូរទស្សន៍​ដដែល តែ​​ខ្ញុំ​សុំ​លាក់​សិន ព្រោះ​គេ​មិន​ទាន់​ឱ្យ​ប្រាប់"។

 

កែវ និសា ចូល​រួម​កម្មវិធី​សិល្បៈ​កាល​ពី​ពេល​កន្លង​ទៅ

 

តារា​រូប​នេះ ​បន្ត​ថា​ ក្នុង​រឿង​ភាគ​ថ្មី​ត្រៀម​នឹង​ទទួល​ថត​នាង​សម្ដែង​តួឯក​ដូច​ជា​រឿង​មុន​ដែរ។ ដោយ​ឡែក​និយាយ​ពី​ដៃគូ​ប្រុស និង​ការ​ដាក់​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ណា​មួយ​នោះ នាង​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។

 

អត្តចរិត​នៃ​តួអង្គ កាច ឆ្នាស ស្លូត​ឬ​សុភាព​ក៏​តារា​សម្ដែង​ sexy ខាង​លើ​មិន​ទាន់​បង្ហើប​ឱ្យ​ដឹង​ដូច​គ្នា។ ទោះ​ជា​យ៉ាង​​ណា​ក៏​ដោយ កែវ និសា អះអាង​ថា ​អ្នក​ដឹក​នាំ​ប្រហែល​ជា​ឱ្យ​នាង​​សម្ដែង​ជា​តួអង្គ​​ដូច​រឿង​មុនៗ​ទៀត តាម​រយៈ​ការ​ស្មាន​របស់​ខ្លួន។

 

ក្រៅ​តែ​ពី​​ទទួល​បាន​ថត​រឿង​ជា​ភាគ​ជា​បន្តបន្ទាប់​ រឿង​ដុំ​វិញ​តារា​សម្ដែង​ល្បី​ឈ្មោះ កែវ និសា ប្រាប់​ថា​​មិន​ទាន់​ចុះ​កុងត្រា​ថត​ឱ្យ​ផលិតកម្ម​ណា​មួយ​នៅ​ឡើយ​ទេ​ក្នុង​ឆ្នាំ​២០១៥។ ក៏ប៉ុន្តែ​បើ​និយាយ​ពី​ឆ្នាំ​២០១៤​ កន្លង​ទៅ​មាន​ផលិតកម្ម​ជា​ច្រើន​ចង់​បាន​នាង​ថត​​រឿង​ដុំ តែ​មិន​មាន​ពេល ដោយ​សារ​តែ​ការងារ​មមាញឹក​ខ្លាំង​ពេក។

 

ទន្ទឹម​នឹង​ភាព​មមាញឹក​ជា​មួយ​ការ​ថត​ខ្សែភាពយន្ត ការងារ​ជា​ពិធីការិនី​នៅ​ស្ថានីយ​ទូរទស្សន៍ MYTV មាន​ការ​រវល់​ខ្លាំង​ដូច​នឹង​ការ​ថត​រឿង​ផង​ដែរ។ នាង​ប្រាប់​ថា​ឱ្យ​តែ​ផុត​ការងារ​ថត​រឿង​ពេល​ណា គឺ​ការងារ​ជា​ពិធីការិនី​នឹង​ចូល​មក​ដល់​ភ្លាម។

 

ការ​បូក​បន្ថែម​ការងារ​ជា​ពិធីការិនី​លើ​ការងារ​សម្ដែង​បច្ចុប្បន្ន​ធ្វើ​ឱ្យ កែវ និសា កាន់​តែ​មាន​ប្រជាប្រិយភាព ដោយ​ទទួល​ការ​ចាប់​អារម្មណ៍​ជា​​ច្រើន​ពី​ទស្សនិកជន​ខ្មែរ។

 

កែវ និសា ជា​តារា​សម្ដែង​ល្បី​ឈ្មោះ​ម្នាក់​​ក្នុង​ចំណោម​តារា​ស្រី​​ល្បី​ឈ្មោះ​នានា។ ក្រៅ​តែ​ពី​មាន​ភាព​ល្បី​ឈ្មោះ​ខាង​សម្ដែង បញ្ហា​​រឿង​អាស្រូវ​ស្នេហ៍ ក៏​ធ្វើ​ឱ្យ​តារា​រូប​នេះ​ជា​ចំណាប់​អារម្មណ៍​ពី​ក្រុម​អ្នក​សារព័ត៌មាន និង​ មហាជន​ផង​ដែរ។ នាង​ធ្លាប់​រៀប​អាពាហ៍ពិពាហ៍​នឹង​បុរស​អាណិកជន​ខ្មែរ​អាមេរិក​ម្នាក់​ឈ្មោះ ​គាំ​ វ៉ារី  ​កាល​ពី​ពេល​កន្លង​ទៅ ប៉ុន្តែ ​ក្រោយ​មក​បាន​លែងលះ​គ្នា​ទៅ​វិញ៕

 

 

 

អានអត្ថបទបន្ត៖ Girl’s Day រាំចាក់​ក្បាច់​សិចស៊ីហួស​ ទាស់​​តែ​របូត​

អានអត្ថបទបន្ត៖ Luhan​ ​អតីត​សមាជិក​​​ ​EXO​ ស្ដាយ​ក្រោយ​ ​ពេល​​ក្លាយ​​ជា​​តារា​​ល្បី​

អានអត្ថបទបន្ត៖ ភាពយន្ត​ខ្មែរ​ បី​រឿង​កំពុង​ដាក់​​បញ្ចាំង​​ថ្ងៃ​​នេះ

 

 

អត្ថបទ៖ អ៊ីង សុឡា