អបអរ​បាល់​សប្បាយ​ចិត្ត​ពេក​បឺត​មាត់​សង្សារ ត្រូវ​មួយ​កំផ្លៀង​អន់​ចង់

  • 2015-02-08 14:33:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​បាល់​បោះ​​ម្នាក់​ត្រូវ​សង្សារ​ទះ​មួយ​កំផ្លៀង​ពេញ​ទំហឹង​ខ្មាស​គេ​យ៉ាង​ខ្លាំង បន្ទាប់​ពី​សប្បាយ​ចិត្ត​ភ្លេច​ខ្លួន​ស្ទុះ​ទៅ​បឺត​មាត់​នាង​កណ្ដាល​ហ្វូង​មនុស្ស​នៅ​កីឡដ្ឋាន​បាល់​បោះ​មួយ ក្នុងក្របខ័ណ្ឌកំពូល​ NBA ​ របស់​សហរដ្ឋអាមេរិក។

 

 

នៅ​ក្នុង​វីដេអូ គេ​ឃើញ​បុរស​ម្នាក់​នោះ​​ហាក់​សប្បាយ​ចិត្ត​ឆ្ការ​ដៃ​ឆ្ការ​ជើង និង​ចង្អុល​ឲ្យ​សង្សារ​ខ្លួន​មើល​ទៅ​លើ។ ភ្លាម​ៗ​នោះ បុរស​កំហូច​ក៏​ចាប់​បឺត​មាត់​សង្សារ​យ៉ាង​ណែន ធ្វើ​ឲ្យ​នាង​ខឹង​ច្រឡោត​យ៉ាង​ខ្លាំង រហូត​យា​ដៃ​ស្ដាំ​ទះ​មួយ​កំផ្លៀង​ពេញ​ទំហឹង។ បន្ទាប់​ពី​ដឹង​ខ្លួន​ធ្វើ​ខុស គេ​បាន​ព្យាយាម​លួង​សង្សារ យក​ពោត​លីង​ឲ្យ​ញ៉ាំ តែ​ត្រូវ​ខាង​ស្រី​បោះ​ចោល។ ក្រោយ​មក​ហុច​ភេសជ្ជៈ​ឲ្យ​ផឹក​ទៀត តែ​នឹក​ស្មាន​មិន​ដល់​ថា​នាង​យក​មក​ចាក់​ពី​លើ​ក្បាល។ យ៉ាង​ណា​ក្ដី នារី​នៅ​ខាង​ឆ្វេង​ដៃ បាន​ដោះ​ស្រាយ​ស្ថានការណ៍​យ៉ាង​ឆ្លាត​វៃ ដោយ​ចាប់​បឺត​មាត់​បុរស​កម្សត់​នោះ​វិញ ដើម្បី​បញ្ឈឺ​សង្សារ​គេ...។

 

ចង់​ដឹង​រឿងរ៉ាវ​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ៖

 

http://youtu.be/SQRyT7sZ6cc

 

 

ដោយ៖ គង់ វិសាល​​​

ប្រភព៖ Mirror