៣ ពុម្ព​អក្សរ​ខ្មែរ​​យូនីកូដ​​ស្នា​ដៃ​​របស់​​កូន​ខ្មែរ​​មួយ​​ណា​​ត្រូវ​ចិត្ត​​ប្រិយមិត្ត?

  • 2015-02-10 18:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន​ខ្មែរ​មួយ​រូប​ក្នុង​ការ​បង្កើត​ម៉ូត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ថ្មី​ចំនួន​ ៣ បន្ថែម​ដើម្បី​តម្រូវ​ចិត្ត​ប្រិយមិត្ត​ដែល​ស្រលាញ់​ពុម្ព​អក្សរ​ខ្មែរ​យក​ទៅ​ប្រើ​ប្រាស់​លើ​កុំព្យូទ័រ​ និង ឧបករណ៍ Android ។

 

លោក ឆូយ ប៊ុនសុខហេង អ្នក​អភិវឌ្ឍ​ពុម្ព​អក្សរ​មួយ​រូប​ បាន​ឲ្យ​ដឹង​ថា​ ពុម្ព​ខ្មែរ​យូនីកូដ​សព្វ​ថ្ងៃ​លោក​បាន​បង្កើត​បាន​ ៣ ហើយ​គឺ​មាន​ឈ្មោះ​ថា "អាយ​កម្ពុជា"

 

យុវជន​រូប​នេះ​បន្ត​ថា ដោយ​សារ​ការ​ស្រលាញ់​ភាសា​ជាតិ​ទើប​លោក​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ពុម្ព​អក្សរ​ខ្មែរ​នេះ​ឡើង​ទោះ​បី​ការ​ងារ​រវល់​យ៉ាង​ណា​ក៏​លោក​ឆ្លៀត​ពេល​រៀប​ចំ​ឲ្យ​រួច​រាល់​ដែរ។  ​លោក​បាន​បន្ថែមថា ​បន្ទាប់​ពី​ ៣ ម៉ូត​នៃ​ពុម្ព​អក្សរ​នេះ​គឺ​លោក​កំពុង​តែ​បន្ត​ធ្វើ​ម៉ូត​ពុម្ព​អក្សរ​ខ្មែរ​ផ្សេង​ៗ​បន្ថែម​ទៀត​ដើម្បី​ជា​តម្រូវ​ការ​របស់​ប្រិយមិត្ត​ដែល​មាន​ចិត្ត​ស្រលាញ់​ម៉ូត​ពុម្ព​អក្សរ​ខ្មែរ​ខុស​ៗ​គ្នា។

 

*អាយ​កម្ពុជា​ ០០១ ពុម្ព​អក្សរ​មួយ​នេះ​មាន​ឈ្មោះ​ថា «iKampuchea001_O'Chrov.ttf» ដែល​បាន​ចម្លង​គំរូ​ធ្វើ​ឡើង​តាម​ពុម្ព​អក្សរ «ប្រជុំ​ចម្រៀង​សម័យ» ដែល​ជា​ពុម្ពអក្សរ​បាន​សរសេរ ឆ្លាក់​លើ​គម្រប​ថាស​ចម្រៀង ពី​សង្គម​ចាស់​មក។ លោក​ថា លោក​បាន​សម្រេច​ចិត្ត​ធ្វើ​ពុម្ពអក្សរ​លើ​ទី​១​របស់​លោក​នេះ​ ជា​លក្ខណៈ​ជ្រុង​  មាន​ជ្រុង​ខ្លះ​កោង​ និង បាន​កែ​ឆ្នៃ កាត់​ត​រួម​បញ្ចូល​គ្នា​នឹង​ពុម្ព​អក្សរ AKbalthom Ream.ttf  របស់​នៅ​សំណាង ។

 

ពុម្ព​អក្សរខ្មែរ​យូនីកូដ​ថ្មី​មួយ​នេះ​អាច​ប្រើប្រាស់​បាន​លើ Microsoft Office, Photoshop CS4, CS5, CS6 ជាដើម។ កាល​បរិច្ឆេទ​ផលិត ២៥ កក្កដា ២០១៤។ ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក...

 

 

 

*អាយ​កម្ពុជា​ ០០២ ពុម្ពអក្សរ​នេះ​មាន​ឈ្មោះ​ថា «iKampuchea002_KhmerFeeling» គឹ​បាន​ទាញ​យក​មក​ពី​ពុម្ពអក្សរ​ Limon របស់ សូន មៃសុផានិត ហើយ​បង្កើត​រួច​ម្ដង​ហើយ​នូវ​កំណែ ១.០ ក្នុង​ឆ្នាំ២០១៤ ប៉ុន្តែ​ដោយ​មាន​បញ្ហា​ខុស​ឆ្គង​ជាមួយ​ការ​វាយ និង​ខុស​តួ​អក្សរ​ផង​នោះ ទើប​ខ្ញុំ​ចាប់ផ្ដើម​ធ្វើ​ម្ដង​ទៀត​ជា​កំណែ ១.១ថ្មី ក្នុង​២០១៥។ ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ថ្មី​មួយ​នេះ​អាច​ប្រើប្រាស់​បាន​លើ Microsoft Office, Photoshop CS4, CS5, CS6 ជាដើម។  ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក...

 

 

*អាយ​កម្ពុជា​ ០០៣ ពុម្ព​អក្សរ​ខ្មែរ​នេះ​ឈ្មោះ​ថា ikampuchea003_Digital_Ninja លោក​បាន​បង្កើត​តាំង​ពី​ចុង​ឆ្នាំ​២០១៤ ហើយ​លោក​ទើប​តែ​កែ​សម្រួល​ឡើង​វិញ ទំហំ កម្ពស់ និង​គម្លាត​របស់​វា​ឡើង​វិញ​ទាំងអស់។

 

ពុម្ព​អក្សរ​នេះ​សម្រាប់​យក​ប្រើប្រាស់​ទៅ​តាម​តម្រូវ​ការ​មួយ​ចំនួន​ដូច​ជា​ការ​បន្ថែម​អក្សរ​រចនា​លើ​រូបភាព​ធ្វើ​ក្រប​សៀវភៅ និង​ខិត្តប័ណ្ណ​ជាដើម ហើយ​អាច​ប្រើប្រាស់​បាន​លើ Microsoft Office, Photoshop CS4, CS5, CS6។  កាល​បរិច្ឆេទ​ផលិត ២០ សីហា ២០១៤ ចុច​ត្រង់​នេះ​ដើម្បី​ទាញ​យក...

 

 

 

ចុច​ត្រង់​នេះ​...ដើម្បីចូលទៅកាន់ Blog របស់​លោក ឆូយ ប៊ុនសុខហេងផ្ទាល់

 

ចុច​អាន៖ យុវជន​មួយ​រូប​បង្ហើប​របៀប​ច្នៃ​ឧបករណ៍​បច្ចេកវិទ្យា​ទៅ​ជា​ PirateBox

 

ចុច​អាន៖ Honda Click ស៊េរី​ ២០១៦ ចេញ​​លក់​ហើយ​​រាង​ដូរ​​ស្ទើរ​ទាំង​ស្រុង

 

ចុ​ច​អាន៖ និស្សិត​ខ្មែរ​ចាប់​ដៃ​និស្សិត​កូរ៉េ​បង្កើត​រ៉ូបូត​ប្រជែង​សមត្ថភាព​គ្នា

 

 

អត្ថបទ៖ ដារ៉ាឆានី