សុគន្ធ​កញ្ញា​ថា​ វត្តមាន​ Domino's Pizza គឺ​ជា​ មោទនភាព​ថ្មី​​របស់​ប្រជាជន​កម្ពុជា

  • 2015-02-13 15:52:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱក សុគន្ធ​កញ្ញា និយាយ​ថា ​​វត្តមាន​របស់​ Domino's Pizza  គឺ​ជា ​មោទនភាព​ថ្មី​មួយ​ទៀត​​សម្រាប់​ប្រជាជន​​កម្ពុជា​នឹង​ទទួល​បាន​រសជាតិ​ឆ្ងាញ់​ប្លែក​ជាង​​ពី​មុន។ តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ​ និយាយ​ដូច្នេះ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ហាង Domino's Pizza យប់​មិញ​ ជា​យីហោ​ទើប​នាំ​ចូល​ពី​សហរដ្ឋអាមេរិក។

 

 

ឱក សុគន្ធកញ្ញា ក្នុង​ពិធី​សម្ពោធ Domino's Pizza យប់​មិញ

 

​​ឡើង​ថ្លែង​សន្ទរកថា ​ក្នុង​នាម​ជា​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​​របស់​ភេសជ្ជៈ​ Coca-Cola តារា​ចម្រៀង​​ឈាន​​មុខ​ក្នុង​ផលិតកម្ម រស្មី​ហង្ស​មាស​លើក​ឡើង​ថា៖ "ខ្ញុំ​រំភើប​​សម្រាប់​វត្តមាន​បើក​សម្ពោធ​ហាង Domino's Pizza ពេល​នេះ។ មិន​មែន​តែ​ខ្ញុំ​ទេ​មាន​មោទនភាព ប្រជាជន​កម្ពុជា​ទាំង​មូល​ក៏​មាន​មោទនភាព​ដូច​គ្នា​ពេល​ទទួល​បាន​រសជាតិ​ថ្មី​ប្លែក​ដូច្នេះ"។

 

​ឱក សុគន្ធ​កញ្ញា ស្នើ​ឱ្យ​ប្រជាជន​ខ្មែរ​ទាំង​មូល​ ជា​ពិសេស​មិត្តៗ​យុវវ័យ​ចូល​រួម​ភ្លក់​រសជាតិ ក៏​ដូច​ជា​គាំទ្រ​​យីហោ​ថ្មី​ទើប​នាំ​ចូល​ពី​ សហរដ្ឋអាមេរិក​។ ក្នុង​នោះ ​កញ្ញា​ ក៏​ស្នើ​ឱ្យ​ជួយ​គាំទ្រ​​ផលិតផល Coca-Cola ដែល​​ខ្លួន​កំពុង​តែ​ធ្វើ​ជា​តំណាង​ឯកអគ្គរាជទូត​សុច្ឆន្ទៈ​​​ផង​ដែរ។

 

ក្រៅ​តែ​ពី​វត្តមាន​តារា​ចម្រៀង​ល្បី​ឈ្មោះ​ ឱក សុគន្ធ​កញ្ញា នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ Domino's Pizza យប់​មិញ ក៏​មាន​តារា​ល្បីៗ​ជា​ច្រើន​រូប​ទៀត​អញ្ជើញ​ចូល​រួម​ដែរ ដើម្បី​ញាំង​ឱ្យ​កម្មវិធី​ទាំង​មូល​កាន់​តែ​មាន​ភាព​អធិកអធម៕

 

 

 

អានអត្ថបទបន្ត៖ ឃើញ​ទេៗ​.​.​.​Original Song ខ្មែរ​លេច​​មក​បន្ត​បន្ទាប់​ទៀត​ហើយ.​.​.​!

អានអត្ថបទបន្ត៖ រៀបការ​រួច ពេជ្រ សោភា ពោល​សរសើរ​​ប្ដី

អានអត្ថបទបន្ត៖ Angelina Jolie ចង់​​​​បង្កើត​​​ក្រុម​ស្ត្រី​​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ហឹង្សា​ផ្លូវភេទ​លើ​ស្ត្រី​​​ក្នុង​សង្គ្រាម

 

អត្ថបទ៖ អ៊ីង សុឡា