ធ្លាយ​រូប​មិន​ទាន់​កែ​របស់​ Beyonce​​ ​​ផ្សព្វផ្សាយ​គ្រឿង​​សម្អាង​ឲ្យ​ Fan​​ស្រឡាំងកាំង

  • 2015-02-19 16:35:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​របស់​កំពូល​តារា​ចម្រៀង​​អាមេរិក​ Beyonce ​​មិន​ទាន់​កែ​ ​ពេល​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​គ្រឿង​សម្អាង​ L'Oreal ​​កាល​ពី​ឆ្នាំ​ ២០១៣ ​​ជាង​ ២០០ ​សន្លឹក​បាន​​បែក​ធ្លាយ​នៅ​លើ​គេហទំព័រ​​ប្រិយមិត្ត​របស់​នាង​មួយ​ឈ្មោះ​ថា ​"The Beyonce World”។ រូប​ទាំង​នោះ​​​​បាន​ធ្វើ​ឲ្យ​ Fan ​របស់​នាង​ស្រឡាំងកាំង ​និង​ជជែក​យ៉ាង​ផុលផុស​នៅ​លើ​ Twitter។

 

​រូបភាព​ទាំង​ប៉ុន្មាន​សន្លឹក​របស់​តារា​ចម្រៀង​​វ័យ​ ៣៣ ​ឆ្នាំ​ ​បង្ហាញ​ពី​​ស្បែក​គ្រើម​ ​និង​ឃើញ​មុន​​ច្បាស់ៗ​ដោយ​អន្លើ​បើ​ទោះ​ជា​ផាត់​ម្សៅ​ទ្រនាប់​មួយ​ជាន់​ហើយ​ក្ដី។ ​​​វា​ផ្ទុយ​គ្នា​ស្រឡះ​នឹង​រូបភាព​ផ្សព្វផ្សាយ​ផលិតផល​ L'Oreal ​ដែល​​បាន​កែ​ហើយ។ ​​

 
 

រូបភាព​​មុន​ និង​ក្រោយ​កែ​ក្នុង​ Photoshop ​របស់​ Beyonce

 

ទោះ​ជា​យ៉ាង​ណា​ ក្រោយ​បង្ហោះ​បាន​បន្តិច​គេហទំព័រ​ខាង​លើ​បាន​​ដក​រូបភាព​ទាំង​នោះ​ចេញ​វិញ​ភ្លាមៗ។ ​​​ម្ចាស់​បទ​ "Drunk in Love” ​មិន​បាន​ចេញ​មុន​មក​បញ្ជាក់​លើ​រឿង​នេះ​នៅ​ឡើយ​ទេ។ ​​

 

តែ​អ្វី​ដែល​អ្នក​ឃើញ​ច្បាស់​នៅ​ពេល​​នេះ ​គឺ​តារា​សំណព្វ​ចិត្ត​របស់​អ្នក​ក៏​គ្មាន​អ្វី​ខុស​ពី​មនុស្ស​ទូទៅ​ដែរ​គឺ​មាន​ស្បែក​គ្រើម ​និង​ស្នាម​មុន​ដូច​គ្នា​បើ​គ្មាន​ make-up ​ទេ​នោះ។ ​មើល​រូបភាព​លេច​ធ្លាយ​របស់​នាង​ខាងក្រោម៖

 
 
 
 

រូបភាព Beyonce ​ពេល​មិន​ទាន់​កែ

 
 
 
 
 

ការ​ឆ្លើយឆ្លង​របស់​ Fan ​នៅ​លើ​ Twitter

 

អាន៖ Selena Gomez ថត​អត់​អាវ​ដាក់​ទស្សនាវដ្ដី និយាយ​ពី​រឿង​ឈឺចាប់​ជាមួយ JB

 

ប្រភព៖ ​Dailymail