កម្រង​រូបថត​ដ៏​អស្ចារ្យ បង្ហាញ​ពី​ប្រពៃណី​នេសាទ​ក្នុង​​សម័យ​បុរាណ

  • 2015-02-20 22:31:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្រង​រូបភាព​របស់​អ្នក​នេសាទ​ចិន​ដែល​ថត​បាន​ដោយ​អ្នក​ថតរូប​ល្បី​ឈ្មោះ​ម្នាក់​ គឺ​លោក Bobby Joshi បាន​ឆ្លុះ​បញ្ចាំង​ពី​របៀប​នេសាទ​នៅ​សម័យ​បុរាណ។

 

 

ក្នុង​រូបភាព​នេះ​អ្នក​នេសាទ​បាន​ប្រើ​ក្បូន​ធ្វើ​​ពី​ឫស្សី​យ៉ាង​សាមញ្ញ​​ រួម​ជាមួយ​នឹង​ចង្កៀង​ប្រេងកាត​មួយ​សម្រាប់​បំភ្លឺ​ផ្លូវ​របស់​ពួកគេ។ អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​ក្នុង​រូបភាព​ទាំងនេះ​​ គឺ​​​អ្នក​នេសាទ​ទាំង​នោះ​​បាន​​យក​សត្វ​​​ក្អែកទឹក​​​ដែល​​ប្រៀប​ដូចជា​សមាជិក​នៃ​​គ្រួសារ​របស់​គេ​ មក​ចូល​រួម​នេសាទ​ដែរ។ លោក Bobby Joshi បាន​ធ្វើដំណើរ​ទៅ​កាន់​ទន្លេ Li ដែល​ស្ថិត​នៅ​ក្នុង​​ទីក្រុង Guilin ប្រទេស​ចិន ហើយ​រូប​ទាំង​នោះ​ត្រូវ​ថត​ឲ្យ​បាន​មុន​ព្រឹកព្រលឹម។

 

 
 
 
 
 
 

វិធី​នេសាទ​បែបនេះ​មិន​ត្រឹម​មាន​​គេ​ប្រើ​នៅ​ក្នុង​ប្រទេស​ចិន​ប៉ុណ្ណោះ​ទេ នៅ​ជប៉ុន​ក៏​គេ​ធ្វើ​បែបនេះ​ដែរ ចាប់ផ្ដើម​តាំង​ពី​ឆ្នាំ​៩៦០​នៃ ​គ.ស ហើយ​បច្ចុប្បន្ន​ ​ទីតាំង​នេសាទ​ទាំង​នោះ​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ខ្លាំង​បំផុត​​ក្នុង​ទីក្រុង៕

 

ចុចអាន៖ពិត​ជា​កម្រ​ប្រទះ! កញ្ចាញ់ចេក​ជិះ​លើ​ខ្នង​កញ្ចែយ៉ាង​សង្ហា

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖dailymail