យុវវ័យ​​យល់​​ឃើញ​​ខុស​គ្នា​​លើ​ការ​ជ្រើសរើស​​ស្មាតហ្វូន​

  • 2015-02-27 16:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វ​ថ្ងៃ​មាន​ស្មាត​ហ្វូន​ជាច្រើន​សម្រុក​វាយ​លុក​ទីផ្សារ​កម្ពុជា​​ប្រជែង​គ្នា​ តែទទួល​បាន​ការ​​ចាប់​អារម្មណ៍​និង​ការ​គាំទ្រ​ខុសៗ​គ្នា​។ ចុះ​អ្នក​ប្រើប្រាស់មានការ​ចាប់​អារម្មណ៍ ក្នុង​ការ​ជ្រើសរើស​ស្មាត​ហ្វូន​យ៉ាង​ម៉េច​វិញ​?

 

 

លោក​ សម្អាង​ មុនី​រត័្ន មន្រ្តី​យោធា​មួយ​រូប​បាន​ឲ្យ​ដឹង​ថា សម្រាប់​រូប​លោក​បើ​សិន​ជា​លោក​ត្រូវ​ការ​ទិញ​ស្មាតហ្វូន​មួយ​គឺ​​មិន​សូវ​ខ្វល់​ពី​រូប​រាង​ប៉ុន្មាន​ទេ អ្វី​ដែល​សំខាន់​នោះ​​តម្លៃ​ធូរ​ថ្លៃ។

 

"អាណា​ល្បី​លេខ​ ១ ​អី​​ថ្លៃ​ហើយ។​ ​សម្រាប់​ខ្ញុំ​​សំខាន់​ឲ្យ​តែ​ប្រើ​បាន​ដូច​ជា​ថត​បាន ស្ដាប់​ចម្រៀង​ លេង​អ៊ីនធឺណិត​តិច​តួច​ប៉ុន​ហ្នឹង​គឺ​គ្រប់​គ្រាន់​ហើយ"។

 

បែរ​យុវជន ង៉ែត​ សំណាង​ កំពុង​និយាយ​លេង​ជាមួយ​មិត្តភ័ក្ដិ​​នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ប្រាប់​ Sabay ដែរ​ថា​ លោក​មុន​នឹង​ទិញ​ស្មាតហ្វូន​មួយ​សំខាន់​គឺ​គុណភាព។ បើ​ទិញ​ប្រើ​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ទិញ​នាំ​តែ​ខាត​លុយ​ធ្វើ​អី ហើយ​សម្រាប់​តម្លៃ​គឺ​មិន​សំខាន់​ទេ​​ ព្រោះ​លោក​គិត​ថា​របស់​ដែល​មាន​គុណភាព​ល្អ​គឺ​តែង​តែ​ថ្លៃ។ មួយ​វិញ​ទៀត​ត្រូវ​ប្រៀប​ធៀប​ម៉ាក​ថា​តើ​ម៉ាក​ណា​ដែល​ប្រើ​ទៅ​ពិត​ជា​ធុន​ប្រើ​បាន​យូរ​ដូច​ជា ថ្ម​កាន់​ល្អ មិន​គាំង​ និង ដំណើរ​ការ​លឿន។

 

ចំណែក​យុវតី​ វណ្ណ នីតា​ និស្សិត​ពេទ្យ​នៃ​សាកលវិទ្យាល័យ​ចេនឡា​ ក៏​បាន​បន្ថែម​យោបល់​ខ្លះ​ៗ​ជុំវិញ​បញ្ហា​នេះ​ដែរ​ថា៖ "បើ​តាម​គំនិត​ខ្ញុំ ​សម្រាប់​អ្នក​មាន​លុយ​គឺ ភាគ​ច្រើន​គេ​គិត​លើ​ ម៉ាក , រូបរាង , គុណភាព​ មុន​នឹង​ទិញ​ស្មាតហ្វូន​​ណាម​មួយ​ប្រើ តែ​សម្រាប់​អ្នក​មិន​សូវ​ធូរធារ​ដូច​ខ្ញុំ​​បាន​ត្រឹម​រូបរាង​គួរ​សម និង​ប្រព័ន្ធ​កម្មវិធី​ដំណើរការ​ស្រួល​ទៅ​បាន​ហើយ"​។

 

 

ចុច​អាន៖ Mobile Camp 2015 នាំ​ការ​អភិវឌ្ឍ​កម្មវិធី​ទូរសព្ទ​ថ្មីៗ​ជួយ​សង្គម

ចុច​អាន៖ ចប់​បរិញ្ញាបត្រ IT មិន​​អស់​ចិត្ត​សម្រេច​បំណងបន្ត​ជំនាញ​​​នៅ​​កូរ៉េ​ទទួល​ប្រាក់​ពាន់​ដុល្លារ​ក្នុង​ ១ ខែ

 

អត្ថបទ៖ ដារ៉ឆានី​