ជួប​នាង​ទេព​មច្ឆា​ពិត ​ក្នុង​សួន​​ទឹក​

  • 2015-02-28 17:58:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​អ្នក​ថតរូប​ បាន​ចងក្រង​ជា​ឯកសារ​ស្ដីពី​ជីវិត​ជា​ទេព​មច្ឆា​របស់​ស្ត្រី​ម្នាក់​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​នៅ​ឧទ្យាន​សមុទ្រ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត Shanxi ប្រទេស​ចិន។

 

 

បើ​និយាយ​ពី​រូប​សម្ផស្ស​វិញ នាង​មច្ឆា​នេះ​ក៏​មាន​សម្រស់​ស្រស់​ស្អាត មិន​ចាញ់​នាង​មច្ឆា​ក្នុង​រឿង​ប៉ុន្មាន​ដែរ។ នាង​មាន​ឈ្មោះ​ពិត​ថា Lu Shanshan កើត​នៅ​ឆ្នាំ​១៩៩១​នៅ​ទីក្រុង Xi'an ខេត្ត ​Shaanxi បាន​និយាយ​ថា​នាង​មាន​ចិត្ត​ស្រឡាញ់​ការ​រាំ​តាំងពី​នៅ​តូច​ៗ។ បន្ទាប់ពី​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ​សិល្បៈ​ក្នុង​ខេត្ត Shaanxi នាង​បាន​សម្រេចចិត្ត​ទៅ​ធ្វើការ​ជា​នាង​មច្ឆា​នៅ​សួន Marine Park ខេត្ត Shanxi។ Lu ​បាន​និយាយ​ប្រាប់​អ្នក​ថតរូប​ថា​នាង​មាន​បទពិសោធន៍​ធ្វើ​ការងារ​នេះ​ប្រាំ​ឆ្នាំ​ ដោយ​អាច​ហែលទឹក​បាន​ជម្រៅ​ជ្រៅ ​ហើយ​អាច​បង្វិល​ខ្លួន​យ៉ាង​ស្ទាត់ជំនាញ និង​មាន​ដង្ហើម​វែង ។

 

នាង​មច្ឆា​​ចាប់ផ្ដើម​សម្ដែង​ពី​ម៉ោង​១០:០០ ព្រឹក​ទៅ​ដល់​ម៉ោង​៥:០០ ល្ងាច ប៉ុន្តែ​ក្នុង អំឡុង​ពេល​បុណ្យ​ទាន​នាង​បាន​សម្ដែង​ច្រើនជាង​២១​ជុំ​ក្នុង​មួយ​ថ្ងៃ។

 

តោះ​ទស្សនា​សកម្មភាព​នាង​មច្ឆា​ទាំងអស់​គ្នា៖

 

 
 
 
 
 
 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖shanghaiist