Balotelli​ គ្មាន​ឈ្មោះ​ក្នុង​​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​នោះ​ទេ

  • 2014-10-06 21:37:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Mario Balotelli មិន​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី របស់​គ្រូ​បង្វឹក​ថ្មី Antonio Conte សម្រាប់​ត្រៀម​ប្រកួត​ជម្រុះ​ Euro នោះ​ទេ។

 

Balotelli ក្នុង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​កន្លង​មក

 

លោក Conte អតីត​គ្រូ​បង្វឹក​ក្រុម​ Juventus ដែល​ទើប​ចូល​ដឹក​នាំ​​អ៊ីតាលី​ក្រោយ​ចប់​ World Cup កន្លង​ទៅ​នោះ បាន​បញ្ចេញ​ឲ្យ​ដឹង​បញ្ជី​ឈ្មោះ​កីឡាករ​២៦នាក់ សម្រាប់​ហ្វឹកហាត់​ត្រៀម​ជួប​តទល់​ក្រុម​អាហ្សាបៃហ្សង់ និង​ម៉ាល់តា ក្នុង​វគ្គ​ជម្រុះ​ Euro 2016 ​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ ប៉ុន្តែ​មិន​មាន​ឈ្មោះ​ខ្សែ​ប្រយុទ្ធ​ក្រុម​ហង្ស​ក្រហម Liverpool រូប​នេះ​ទេ។

 

ដូច​ដែល​ប្រិយមិត្ត​ធ្លាប់​បាន​ដឹង​ហើយ​ថា​ Balotelli ជា​កីឡាករ​​ដ៏​លេច​ធ្លោ​ម្នាក់​ក្នុង​ជើងឯក World Cup ៤សម័យ​ ប៉ុន្តែ​ការ​មិន​ជាប់​ក្នុង​ជម្រើស​របស់​គ្រូ​បង្វឹក​នៅ​ពេល​នេះ​​ គឺ​ដោយ​សារ​តែ​​ការ​ធ្លាក់​ទម្រង់​លេង។ ជាក់ស្ដែង សូម្បី​តែ​ពេល​លេង​មិត្តភាព​ទល់​នឹង​ហុល្លង់ និង​លេង​ទល់​នឹង​ន័រវែស​​​ ក្នុង​វគ្គ​ជម្រុះ Euro កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​ ក៏​កីឡាករ​វ័យ​២៤ឆ្នាំ​រូប​នេះ​មិន​ជាប់​នោះ​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ គឺ​អ្នក​ចាត់ការ​ Brendan Rodgers របស់ Liverpool ក៏​មិន​ដាក់​ឲ្យ​លេង​ដែរ​កាល​ប៉ះ​ West Bromwich កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

 

Balotelli បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ​នៅ Liverpool

 

លោក ​Conte​ បាន​បន្ថែម​កីឡាករ​ថ្មី​ម្នាក់​ដើម្បី​ជំនួស​កន្លែង​​អតីត​កីឡាករ​ក្រុម Inter Milan, Manchester City និង AC Milan រូប​នេះ​ផង​ដែរ គឺ ​Graziano Pelle​ ​ដែល​ចាប់ផ្ដើម​បាន​យ៉ាង​ល្អ​នៅ​ដើម​រដូវ​កាល​នេះ​ ដោយ​អាច​​រក​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ ៨ ​ប្រកួត​ឲ្យ ​Southampton។

 

ខាង​ក្រោម​នេះ​ជា​​​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​លោក Conte បាន​កោះ​ហៅ៖

 

អ្នក​ចាំ​ទី៖ Gianluigi Buffon (Juventus), Mattia Perin (Genoa), Salvatore Sirigu (Paris Saint-Germain)។​

 

ខ្សែ​ការពារ៖​ Leonardo Bonucci (Juventus), Giorgio Chiellini (Juventus), Angelo Ogbonna (Juventus), Andrea Ranocchia (Inter Milan), Daniele Rugani (Empoli)។​

 

ខ្សែ​បម្រើ៖​ Alberto Aquilani (Fiorentina), Giacomo Bonaventura (AC Milan), Antonio Candreva (Lazio), Matteo Darmian (Torino), Mattia De Sciglio (AC Milan), Alessandro Florenzi (Roma), Claudio Marchisio (Juventus), Marco Parolo (Lazio), Manuel Pasqual (Fiorentina), Andrea Poli (AC Milan), Thiago Motta (Paris Saint-Germain), Marco Verratti (Paris Saint-Germain)។

 

ខ្សែប្រយុទ្ធ៖ ​Mattia Destro (Roma), Sebastian Giovinco (Juventus), Ciro Immobile (Borussia​​Dortmund), Pablo Daniel Osvaldo (Inter Milan), Graziano Pelle (Southampton), Simone Zaza​(Sassuolo)។

 

 

Balotelli បាន​ជាប់​ជម្រើស​ជាតិ​អ៊ីតាលី​តាំង​ពី​ឆ្នាំ​២០១០ មក ដោយ​អាច​រក​បាន​១៣គ្រាប់​ក្នុង​៣៣ប្រកួត។

 

តើ​ប្រិយមិត្ត​​វិញ​យល់​យ៉ាង​ណា​ដែរ​ចំពោះ​ការ​សម្រេច​របស់​លោក Conte?​

 

*ព័ត៌មាន​ផ្សេង​ទៀត​ទាក់ទង​នឹង​កីឡាបាល់ទាត់​អន្តរជាតិ សូម​ចុច​អាន​ត្រង់​នេះ

 

ប្រែសម្រួល​ អូន​សៅណាត

ប្រភពៈ nbcsports

អត្ថបទពេញនិយម