២ បទរបស់ក្រុម Dynamic មិនចម្លងទទួលបានការគាំទ្រ
- 2015-03-11 15:19:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២ បទរបស់ក្រុម Dynamic មិនចម្លងទទួលបានការគាំទ្រ
ចន្លោះមិនឃើញ
អ្នកគ្រប់គ្រងក្រុម Dynamic ប៊ុត ជំនិត បានអះអាងថា ចម្រៀង ២ បទមានចំណងជើងថា៖ "បវរកញ្ញារបស់បង" និង បទ "ស្នេហ៍ក្លែងក្លាយ" កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រិយមិត្តទូទៅ ក្រោយចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ និង បង្ហោះលើបណ្ដាញសង្គម ១សប្ដាហ៍ចុងក្រោយនេះ។
អ្នកគ្រប់គ្រងខាងលើបានប្រាប់ Sabay ថា ក្រុម Dynamic បង្កើតឡើងនៅដើមឆ្នាំ ២០១៥ ក្នុងទិសដៅផលិតចម្រៀង ដោយខ្លួនឯងមិនចាំបាច់ចម្លងពីបរទេសទេ នាំតែមានការរិះគន់។ រហូតមកដល់ពេលនេះ ក្រុមទាំងមូលសម្រេចបានចម្រៀងចំនួន ៦ បទ ហើយ ដែលសុទ្ធសឹងតែជាសាច់ភ្លេងថ្មីសុទ្ធសាធ។
ប៊ុត ជំនិត និយាយថា៖ "ខ្ញុំមិនចង់ឱ្យមានការរិះគន់ ឬ ការនិយាយដៀមដាមពីបរទេសនោះទេ ទើបខំផលិតបទដោយខ្លួនឯងដូច្នេះ"។
លោកបន្តថា ម្យ៉ាងទៀតរាល់បទចម្លងនាពេលកន្លងមកតែងទទួលបានការរិះគន់ភ្លាមៗពីសំណាកមហាជនទូទៅនៅក្នុងប្រទេស។ ទោះបីជាយ៉ាងណា ប្រធានក្រុមខាងលើស្នើឱ្យមានការគាំទ្រចំពោះស្នាដៃថ្មីរបស់ក្រុមនេះ និង ជាការលើកទឹកចិត្តដល់សមាជិកក្រុម ដែលពូកគេភាគច្រើនជានិស្សិតកំពុងបន្តការសិក្សា៕
- បទ៖ បវរកញ្ញារបស់បង
http://youtu.be/5XEsldhYu_Y
-បទ៖ ស្នេហាក្លែងក្លាយ
http://youtu.be/6p_HVVO5blI
អានអត្ថបទ៖ ក្រសួងអំពាវនាវឲ្យ តន្ត្រីករ អ្នកនិពន្ធចម្រៀង ចូលរួមមហោស្រពតន្ត្រី និងចម្រៀងសម័យថ្នាក់ជាតិ
អានអត្ថបទ៖ ប៉ែន ចំរ៉ុង ចង់បានប្រពន្ធឆ្លាត ហើយមាន ប៉ុន្តែ…
អត្ថបទ៖ សំ ជំនាញ