បណ្ឌិត​ គួច ម៉េងលី​ ថា​ជា​​​​រឿង​គួរ​ឲ្យ​សោក​ស្ដាយ​ដែល​យុវជន​​ប្រឹង​តែ​​​រៀន​ហួស​ហេតុ​ពេក​ ​

  • 2015-03-17 18:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក គួច ម៉េងលី ​ដែល​បាន​បញ្ចប់​​ថ្នាក់​វេជ្ជបណ្ឌិត​​ជំនាញ​វេជ្ជសាស្ត្រ​​ទូទៅ ​ពី​​​​សាកល​វិទ្យាល័យ វិទ្យាសាស្រ្ត សុខាភិបាល ស្ពាតតាន សហរដ្ឋ​អាមេរិក និង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ ​នៅ​​សាកល​វិទ្យាល័យ ម៉ាសាឈូសេត នៃ​ទីក្រុង អេមហឺស សហរដ្ឋ​អាមេរិក ហើយ​បច្ចុប្បន្ន​​ជា​យក​​វិទ្យាស្ថាន​អន្តរទ្វីប​អាមេរិក​កាំង ​​​​​បែរ​ជា​​ថ្លែង​​ថា​លោក​​សោក​ស្ដាយ​ដែល​យុវជន​មួយ​ចំនួន​​​ប្រឹង​ប្រែង​សិក្សា​​ ច្រើន​ហួស​ហេតុ​ពេក​។

 

 

 

 

អាន​អត្ថបទ៖ ឧកញ៉ា​​ គួច ម៉េងលី ​វេជ្ជបណ្ឌិត​ចិត្ត​ធម៌​ ​អតីត​​កាល​​ជា​អ្នក​រើស​សំរាម​

  ​ទស្សនៈ​របស់​លោក​​​បាន​លើក​ឡើង​​​នៅ​​​​​​​​​​វេទិកា​ យុវជន​កម្ពុជា​ក្នុង​ធុរកិច្ច​ រៀប​ចំ​ដោយ AIESEC ស្ថាប័ន​ដែល​លោក​មាន​តួ​នាទី​ជា​ទីប្រឹក្សា​ផង​នោះ។ ​​​លោក​ណែនាំ​​ថា​ យុវជន ​មិន​គួរ​រៀន​​ច្រើន​លើស​លប់​ពេក​ទេ  ​សំខាន់​​​គឺ​ត្រូវ​​រៀន​អ្វី​រៀន​ឲ្យ​ចំ រៀន​ឲ្យ​ច្បាស់។ ​ត្រូវ​សម្រួច​​ជំនាញ​​ឬ​ឯកទេស​ណា​មួយ​ឲ្យ​ច្បាស់​លាស់​ ហើយ​​ត្រូវ​បង្កើន​​ បរិយាកាស​ឲ្យ​ជីវិត​​ស្រស់​ស្រាយ និង​​មាន​ការ​លម្ហែ​​ កុំ​ចាំ​តែ​រៀន​តែ​មួយ​មុខ​​។

  ​លោក​បន្ត​​​​ថា​​ភាព​ជោគជ័យ​​ក្នុង​ជីវិត ​មនុស្ស អាជីវកម្ម​ និង​ការ​សិក្សា​ គឺ​​​​ត្រូវ​ការ​រៀន​សូត្រ​​​នៅ​​​សាលា​តែ​១៥​%​។ ៨៥​%​​​​គឺ​ត្រូវ​សិក្សា​នៅ​ខាង​ក្រៅ​ដូច​ជា ទំនាក់​ទំនង​ជាមួយ​សង្គម​ខាង​ក្រៅ ការ​រៀប​​ចំ​ឥរិយាបថ​​​ បុគ្គលិកលក្ខណៈ​ ឲ្យ​បាន​​ត្រឹម​ត្រូវ ​ពង្រឹង​ផ្នែក​​​​ភាសា​​ប្រើ​ប្រាស់​​សកល​ ​និង​​​ការ​តាម​ទាន់​បច្ចេកវិទ្យា​​។

 

 

​យុវជន​​គួរ​ ​ចូល​រួម​​​កម្មវិធី​ Work Shop  ​​ការងារ​​​ស្ម័គ្រ​ចិត្ត ​ឲ្យ​បាន​ច្រើន​ ​បង្កើន​បណ្ដាញ​ ​ដើម្បី ​​ទទួល​បាន​​ចំណេះ​ដឹង​ បទពិសោធន៍​​ច្រើន។ «​​ក្ដី​​សុបិន​នឹង​ក្លាយ​ជា​ការ​ពិត​បើ​​អ្នក​​នៅ​​តែ​​ព្យាយាម​បន្ត​​សុបិន​។ អ្នក​​ជា​ម្ចាស់​ជោគវាសនា​របស់​អ្នក ត្រូវ​រៀន​ធ្វើ​​បុគ្គល​គំរូ​ ហើយ​​​ចាំ​ថា​​ការ​រៀន​គឺ​មិន​មែន​រៀន​តែ​នៅ​សាលា​ទេ​​»។ បុគ្គល​​​ខ្ពស់​​ទាំង​​ចំណេះ​ដឹង និង​​ ការ​ដឹកនាំ​​ផ្នែក​​​យ​អប់រំ​​​ ដែល​បច្ចុប្បន្ន​កំពុង​គ្រប់​គ្រងសាកលវិទ្យាល័យ​​ដែល​លោក​បង្កើត​​ឈ្មោះ​ថា Mengly J. Quach ផង​នោះ ពន្យល់​៕

 

អត្ថបទ៖ ប៉ែន ​សុផាន់ណា​

អត្ថបទថ្មី