អស់​ទាស់​ឆ្នាំ​នេះ ព្រាប សុវត្ថិ លេង​ម៉ា​អស់​ដៃ​ហើយ

  • 2015-03-17 20:28:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​តារា​ចម្រៀង​របស់​ កម្ពុជា ព្រាប សុវត្ថិ ឆ្នាំ​នេះ ​លេង​ម៉ា​អស់​ដៃ​ហើយ ដោយ​លោក​ត្រៀម​បទ​ចម្រៀង​ជា​ច្រើន​បទ​សម្រាប់​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ។ អ្វី​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់​អារម្មណ៍ ​គឺ​បទ​ចម្រៀង​ថ្មី​របស់​លោក "ប៉ា​ដឹង​ប៉ា​វៃ"។

 

បទចម្រៀងជា​ការ​និពន្ធ​ថ្មី​របស់ ព្រាប សុវត្ថិ ត្រៀម​ចេញ​លក់​ក្នុង​ពេល​ឆាប់ៗ

 

បទ​ចម្រៀង "ប៉ា​ដឹង​ប៉ា​វៃ" ពី​កំពូល​តារា​ចម្រៀង​ខាង​លើ​គ្រាន់​តែ​បង្ហោះ​​ចូល​បណ្ដាញ​សង្គម Facebook និង YouTube មួយ​ភ្លែត​ទទួល​ការ​គាំទ្រ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​ប្រិយមិត្ត និង ​មិត្តៗ​យុវវ័យ។

 

ទស្សនិកជន​ខ្លះ​បាន​បញ្ចេញ​ទស្សនៈ​ថា​តារា​ចម្រៀង​ឈាន​មុខ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស​រូប​នេះ អាច​​នឹង​ដណ្ដើម​ទីផ្សារ​ពី​អ្នក​គាំទ្រ​បាន​ច្រើន​​អំឡុង​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខាង​មុខ៕

 

ចង់​ដឹង​បទ​ចម្រៀង Original ពី​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ ត្រៀម​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខាង​មុខ ពីរោះ​កម្រិត​ណា សូម​ស្ដាប់​ទាំង​អស់​គ្នា។

 

 

 

អានអត្ថបទបន្ត៖ ឱក សុម៉ាវត្តី​​​ ចូល​រោង​ការ​ហើយល្ងាចមិញ

អានអត្ថបទបន្ត៖ តារា​ចម្រៀង ៤​ ដួង ​ប្រកាន់​ទស្សនៈ​សុខ​ចិត្ត​ស្លាប់ ​មិន​ច្រៀង​បទ​ចម្លង​ពី​បរទេស

អានអត្ថបទបន្ត៖ ដល់​បារាំង​ភ្លាម អេនឌី ភ្ញាក់​នឹង​អ្នក​គាំទ្រ

 

 

អត្ថបទ៖​អ៊ីង សុឡា