ជម្រុះ World Cup៖ ប្រាក់​រង្វាន់​ដល់​ដៃ​អ្នក​ទាត់​បាល់​ចូល​ទី​ម៉ាកាវ ធារី​ ចន្ថាប៊ីន ព្រឹក​មិញ

  • 2015-03-20 17:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថវិកា​របស់​អ្នក​គាំទ្រ​បាល់ទាត់​ជាតិ​​ដែល​សន្យា​ថា​នឹង​​ផ្ដល់​​ឱ្យ​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា រូប​ណា​​អាច​រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ម៉ាកាវ ក្នុង​ជំនួប​ជើង​ទី២ នៅ​វគ្គ​ជម្រុះ​បឋម​​ប្រចាំ​ទ្វីប​អាស៊ី​នៃ​ពាន​រង្វាន់ FIFA World Cup 2018 បាន​ដល់​ដៃ​ កីឡាករ ធារី ចន្ថាប៊ីន ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ មីនា នេះ។

 

 

ធារី ទទួល​ទឹក​ប្រាក់​ឧបត្ថម្ភ​តាម​រយៈ​លោក ជាន ចាន់រ៉ា ប្រធាន​ផ្នែក​កីឡា​របស់​គេហទំព័រ Sabay

  ​លោក លឹម គឹមឡុង អាជីវករ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​ប្រាក់​តាម​ការ​សន្យា​​ក្នុង​លក្ខខណ្ឌ​ គ្រាប់​បាល់១ គ្រាប់​រង្វាន់ ១០០ ដុល្លារ។ ចំណែក​លោក Tan Vanneth អ្នកគាំទ្រ​បាល់ទាត់​មក​ពី​ខេត្ត​ក្រចេះ ក៏​បាន​ផ្ដល់​ជូន​ទឹក​ប្រាក់ ៥០ ដុល្លារ​​ដល់​ ធានី ចន្ថាប៊ីន ដែរ ព្រោះ​តែ​លោក​ពេញ​ចិត្ត​​គ្រាប់​បាល់​ហ្វ្រីឃីត របស់​កីឡាករ​ខ្មែរ-បារាំង រូប​នេះ ទាត់​បំប៉ោង​សំណាញ់​ទី​របស់​ក្រុម​ម៉ាកាវ។ អ្នក​ទាំង​២ បាន​ផ្ញើ​ប្រាក់​ឧបត្ថម្ភ​តាម​រយៈ Sabay មាន​ចំនួន​​សរុប​ ១៥០ ដុល្លារ។

  សម្រាប់​ជើង​ទី២ រវាង​កម្ពុជា ជាមួយ​ម៉ាកាវ កីឡាករ ធារី ចន្ថាប៊ីន បាន​​ទាត់​ហ្វី្រឃីត បើក​ការ​នាំ​មុខ​ក្រុម ម៉ាកាវ នៅ​នាទី ២៩ នៃ​ការ​ប្រកួត ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ ១០០០ នាក់ ប៉ុន្តែ​ក្រុម​ម្ចាស់​ផ្ទះ​បាន​តាម​ស្មើ​វិញ​នៅ​នាទី ៥២ ដោយ​បាល់​ពិន័យ ១១ ម៉ែត្រ របស់​កីឡាករ Leong Ka Hang។

 

ជា​ថ្នូរ​នឹង​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ធារី ចន្ថាប៊ីន ខ្សែ​បម្រើ​មក​ពី​ក្លិប​ភ្នំពេញក្រោន សូម​ថ្លែង​អំណរគុណ​ដល់​អ្នកគាំទ្រ​ដែល​បាន​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​​ខ្លួន​ក៏​ដូចជា​ក្រុម​ជម្រើស​ជាតិ​ រាល់​ការ​ប្រកួត ជា​ពិសេស​ម្ចាស់​ទឹក​ប្រាក់​ផ្ទាល់។ រូប​គេ​សន្យា​ថា​នឹង​ប្រឹងប្រែង​ហ្វឹកហាត់ បើ​មាន​ឱកាស​នឹង​​រក​ជ័យជម្នះ​ជួយ​ក្រុម​ជម្រើស​ជាតិ​​លើក​ក្រោយៗទៀត៕

 

ទស្សនា​គ្រាប់​បាល់​ហ្វ្រីឃីត របស់​ ធារី ចន្ថាប៊ីន សូម​ចុច​ទីនេះ...

អត្ថបទ៖ ម៉ឺន រស្មី
អត្ថបទពេញនិយម