សង្សារ​ជាប់ទៅ​រៀន​ស្រុក​ក្រៅ អ្នក​ព្រម​អោយ​ទៅ​អត់?

  • 2015-05-24 17:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិក្សា​នៅ​បរទេស គឺជា​ បំណង​ប្រាថ្នា​ដ៏​ធំ​របស់​យុវវ័យ​ខ្មែរ​ស្ទើរ​គ្រប់រូប​​​តែ​ស្នេហា​ក៏​ជា​​សេច​ក្តី​ត្រូវការ​របស់​វ័យដ៏​ស្រស់បំព្រង​មួយ​ដែរ។

 

នៅថ្ងៃ​នេះ យុវវ័យ​មួយ​ចំនួន​បាន​បញ្ចេញ​ទស្សនៈ​លើ​សំណួរ​ថា សង្សារ​ទៅ​រៀន​ស្រុក​ឆ្ងាយ​គួរ​ចាំ​គេ​ទេ?

 

 រូបតំណាង

 

កញ្ញា បានីកា និស្សិត​​ឆ្នាំ​ទី ៤ ផ្នែក​ទេសចរ​​ នៃ​សាកល​វិទ្យាល័យ​​ NUM​ បង្ហាញ​ទស្សនៈ​​ថា ការ​​​នៅ​ឆ្ងាយ​​ពី​គ្នា​ ​ស្នេហា​​ងាយ​និង​ប្រេះឆា​ណាស់ ដូច្នេះ​មិន​គួរ​សន្យា​ចំពោះ​គ្នា​ច្រើន​ពេក​ទេ​ដូច​ពាក្យ​ចាស់​លោក​ថា ឃ្លាតឆ្ងាយ​ណាយ​ចិត្ត។​

 

“ ​យើងគិត​មើល​មនុស្ស​យើង បើមិនដឹង​នៅចំពោះមុខ​គ្នា​និយាយ​អី​ក៏អាច​ដោះ​ស្រាយបាន​ដល់​និយាយគ្នា​តាម​ទូរសព្ទ​ជួនកាល​សំឡេង​​ធ្វើ​អោយ​យល់​ផ្សេង បើ​ផ្ញើសារ​ទៀត​ជួន​កាល​អាន​ទៅ​មាន​អារម្មណ៍​ផ្សឹង ចុះ​ទម្រាំ​នៅ​ឆ្ងាយ​ពីគ្នា​រាប់ឆ្នាំ​ទៀត? គេ​នៅ​ឯណោះក៏ជួប​មនុស្ស​ច្រើន យើង​នៅឯណេះ​ក៏​មិន​ដឹង​ថា នឹង​ជួប​រឿងអីខ្លះ។​ កាលៈទេសៈ​ខ្លះ​ធ្វើអោយមនុស្ស​យើងមិនអាច​រឹងរូសបានទេ​បង! ជួនកាល​យើង​ត្រូវតែ​ផ្លាស់ប្ដូរ​ដែរ​ហ្នឹង។ ​សម្រាប់​ខ្ញុំ ខ្ញុំយល់ថា​បើគេទៅឆ្ងាយ​រឺខ្ញុំទៅ​ឆ្ងាយ យើង​មិន​សន្យាអី​ទំាងអស់ ចាំ​ពេលណា​ពេល​ហ្នឹង​ទៅ។ យើង​នៅ​រក្សា​ទំនាក់ទំនង​គ្នា តែ​កុំ​សន្យា។”

 

ប៉ុន្តែ​យុវជន​ ឯក ភូមិ​ ម្ចាស់ហាង​គ្រឿងសំណង់​សុក​ហុក​ថ្មី​លើកឡើង​ថា ស្នេហា​រឹងមំាចាំ​បួនប្រាំ​ឆ្នាំក៏​មិនអីដែរ។ ​

 

“អ្វីៗ​សំខាន់​លើចិត្ត​យើង។ បើ​ស្រលាញ់​គ្នា​មែនគឺ​យើងត្រូវ​គិតមើល​លើ​កាលៈទេសៈ រៀបចំ​ផែនការ។​ បើមាន​ឱកាស​ល្អ​យើង​ត្រូវ​ចេះ​បរិច្ចាគ បែក​ដើម្បី​អនាគត។ ​យើង​អោបក្រសោប​គ្នា ហើយ​ក្រអត់​ប្រាក់ តើ​ស្នេហាយើង​ស្ថិតស្ថេរ​ដែរអត់? គឺ​អត់ទេ!​សំខាន់​យើង​ត្រូវ​មាន​ផែនការ បើ​យើង​ពិតជា​ស្រលាញ់​គ្នា​មែន! ឃ្លាតឆ្ងាយ​ណាយចិត្ត​វា​មិន​ត្រូវ​ទាំង​ស្រុងទេ។មនុស្ស​ម្នាក់ៗ​មាន​ជំហរ​ខុសគ្នា”។

 

ជាមួយ​នោះ​ដែរ យុវជន​ទី សូណារិទ្ធិ​​ និស្សិត​ផ្នែក​ទស្សនវិជ្ជា​ឆ្នាំ ៤ លើក​ឡើង​ថា ​ការ​ទៅ​រៀន​ស្រុកក្រៅ​ជា​រឿង​ល្អ​សម្រាប់​យុវវ័យ​គ្រប់រូប ដូច្នេះ​​អោយ​តែ​មាន​ឱកាស​ត្រូវតែ​ទៅ។

 

“​បើ​​​សង្សារ​​ខ្ញុំ​វិញ អោយ​តែ​គេ​មាន​ឱកាស​ខ្ញុំ​ និង ​ជំរុញ​ថែម ។ ការ​សិក្សា​ជា​អ្វីៗ​ទាំងអស់ គ្មាន​ការ​សិក្សា គឺ​គ្មាន​អនាគត។​ យើង​មិន​ត្រូវ​គិត​ខ្លី​មិន​ត្រូវ​អាត្មានិយម​ទេ​។ បើ​ខ្ញុំ​វិញក៏​ដូចគ្នា ឧទាហរណ៍​ថា​ខ្ញុំ​ជាប់​ ខ្ញុំនឹង​ប្រាប់​នាង​ថា ខ្ញុំ​នៅតែ​រក្សា​ចិត្ត​ខ្លួនឯង​អោយ​បាន បើ​យើង​ស្រលាញ់​គ្នា​យើង​ត្រូវ​ទុកចិត្ត​គ្នា។​ មាន​វិជ្ជា​ទើប​មាន​អនាគត មាន​អនាគត​ទើប​ស្នេហា​យើង​បាន​ជួបជុំ”។

 

ចុះ​ចំណែក​អ្នក​វិញ អោយ​សង្សារ​ទៅ​រៀន​ស្រុក​ឆ្ងាយ​ដែរ​ទេ?

 

សូមចុចអាន៖ ហេតុផល​៥​ ​​អ្នក​រៀប​ការ​ថ្មី​ថ្មោង ​គួរ​ទុក​ដាក់​លុយ​កាក់​​រួម​គ្នា

សូមចុចអាន៖ ភ្ជាប់​​ពាក្យ​​រួច​​សឹម​រៀបការ និង ​រៀប​ការ​តែ​ម្ដង​មួយ​ណា​ប្រសើរ​ជាង?

សូមចុចអាន៖ ៤ យ៉ាង អ្នក​​តែងតែ​យល់​​​ច្រឡំ​​​ថា​ គេ​ក៏​ស្រលាញ់​យើងដែរ

អត្ថបទថ្មី