លី ច័ន្ទសីហា ជិត​ចូល​រោង​ការ​​ជា​មួយ​មន្ត្រី​យោធា

  • 2015-03-26 21:58:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“ពួក​យើង​ត្រៀម​នឹង​ភ្ជាប់​ពាក្យ​ក្នុង​ពេល​ឆាប់ៗ ហើយ​រឿង​រៀប​ការ អាច​ដើម​ឆ្នាំ ​២០១៦ ឬ​ក៏​ឆ្នាំ ​២០១៧ ​ខាង​មុខ"។ នេះ​ជា​ការ​បញ្ជាក់​ពី​តារា​សម្ដែង លី ច័ន្ទសីហា ក្នុង​ពិធី​ក្រុង​ពាលី​រឿង "ខ្មោច​ថត​កុន​ព្រឹក​មិញ​របស់​ផលិតកម្ម មហាហង្ស។

 

អតីត​តារា​ទឹក​ភ្នែក​ និយាយ​ថា​​ ការ​ត្រៀម​នឹង​ភ្ជាប់​ពាក្យ​ឆាប់ៗ និង ត្រៀម​ចូល​រោង​ជ័យ​នោះ គឺ​ក្រោយ​​​ពី​នាង និង ​គូស្នេហ៍​ស្គាល់ចិត្ត​ស្គាល់​ថ្លើម​គ្នា​អស់​ហើយ។ ដោយ​ឡែក​ខាង​គ្រួសារ​ទាំង​សងខាង​ក៏​ត្រូវរ៉ូវ​គ្នា​អស់​ហើយ​ដែរ​ គឺ​រង់ចាំ​តែ​ថ្ងៃ​មក​ដល់​ប៉ុណ្ណោះ។

 

លី ច័ន្ទសីហា ក្នុង​ពិធីក្រុង​ពាលីរឿង ខ្មោចថតកុន ព្រឹកមិញ

ទន្ទឹមនឹងគ្នា​នេះ​ លី ច័ន្ទ​សីហា ប្រាប់​​បង្ហើប​ថា ​ពេល​នេះ​គូស្នេហ៍​របស់​ខ្លួន​ជា​មន្ត្រី​យោធា កំពុង​សិក្សា​នៅ​ក្រៅ​ប្រទេស ហើយ​ត្រៀម​នឹង​វិល​មក​​ កម្ពុជា​ឆាប់ៗ ​ដើម្បី​រៀប​ចំ​ពិធី​ភ្ជាប់​ពាក្យ។

 

តារា​សម្ដែង​ធ្លាប់​សាង​ឈ្មោះ​ល្បី​រូប​នេះ​ បាន​ប្រាប់​ពី​ដំណើរ​ដើមទង​នាំ​ឱ្យ​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​រហូត​ក្លាយ​ជា​គូស្នេហ៍​ថា៖ "ខ្ញុំ​ស្គាល់​គាត់​តាម​រយៈ​មិត្តភ័ក្ដិ​ណែនាំ​ក្នុង​កម្មវិធី​សិល្បៈ​មួយ។ ដំបូង​ពួក​យើង​មិន​ទាន់​ស្គាល់​ចិត្ត​គ្នា ហើយ​ក៏​មិន​ទាន់​សារភាព​រៀង​ខ្លួន​ដែរ តែ​ក្រោយ​ស្វែង​យល់​គ្នា​រួច​សារភាព​ថា​ស្រលាញ់​គ្នា​ទៅ​វិញ​ទៅ​មក"។

 

ទន្ទឹម​នឹង​វិថី​ស្នេហា​ឈាន​ទៅ​រក​ភាព​ជោគជ័យ ងាក​ទៅ​​ផ្នែក​វិស័យ​ភាពយន្ត​វិញ ម្ចាស់​សម្អាងការ លី ច័ន្ទសីហា ​ហាក់​មិន​មាន​ទីផ្សារ​ខ្ពស់​ដូច​កាល​មុនៗ​ទេ។ សីហា បាន​​​ទទួល​ស្គាល់​ថា​ ជា​រឿង​ពិត ក៏ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​អះអាង​ថា​ ទោះ​ជា​ស្ងាត់​ផ្នែក​ភាពយន្ត តែ​ទីផ្សារ​ច្រៀង​តាម​ប៉ុស្តិ៍ ក៏​ដូច​ជា​សម្ដែង​តាម​កម្មវិធី​ផ្សេងៗ​នៅ​តែ​មាន​ជាប់​រហូត ជា​ពិសេស​ការ​ចេញ​សម្ដែង​នៅ​ក្រៅ​ប្រទេស។

 

​លី ច័ន្ទសីហា ជា​តារា​សម្ដែង​ធ្លាប់​សាង​ឈ្មោះ​ល្បី​ម្នាក់​កាល​ពី​ពេល​កន្លង​ទៅ ដោយ​​ទស្សនិកជន​​ធ្លាប់​ដាក់​រហ័សនាម​ដល់​នាង​ថា ​ជា​តារា​ទឹក​ភ្នែក​ថែម​ទៀត​ផង។ ក៏ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​ទីផ្សារ​សម្ដែង​​ សីហា ហាក់​​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់។ ក្រៅ​តែ​ពីរ​តារា​សម្ដែង​នាង​ក៏​មាន​អាជីវកម្ម​ផ្ទាល់​ខ្លួន​មួយ​ដែរ ​គឺ​សម្អាងការ លី ច័ន្ទសីហា៕

 

អានអត្ថបទបន្ត៖Harry ​​​ស្រក់​ទឹកភ្នែក​លើ​ឆាក ពេល Louis ឱប​ស្រមោល Malik

អានអត្ថបទបន្ត៖តារា​ចម្រៀង The Voice Cambodia ចេញ​មុខ​ដំបូង​ថត​កម្មវិធី​ចូល​ឆ្នាំ​ខ្មែរ

អានអត្ថបទបន្ត៖ ប៉ែន ចំរុង ជ្រើសរើស​​យក​តែ​ ១ ក្នុង​ចំណោម ៥

 

លី ច័ន្ទសីហា និង ​គូស្នេហ៍​ជា​មន្ត្រីយោធា រូបថត៖ Facebook

 

 

អត្ថបទ៖ អ៊ីង សុឡា