Harry Kane ​ប្រើ​ពេល​៧៩​វិនាទី​រក​គ្រាប់​បាល់​ដំបូង​​ ជួយ​អង់គ្លេស​លុត​លីទុយអានី​៤-០

  • 2015-03-28 15:50:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​​​​​វគ្គ​​ជម្រុះ​​ពាន​រង្វាន់ EURO 2016 ​កាល​ពី​យប់​មិញ​នេះ ក្រុម​តោ​កំណាច​អង់គ្លេស​បាន​យក​ឈ្នះ​ក្រុម​លីទុយអានី​ក្នុង​លទ្ធផល​ ៤-០ ខណៈ​ដែល​៤​គ្រាប់​នេះ​រក​បាន​ដោយកីឡាករ​ឆ្នើម​ទាំង​៤​គឺ Rooney , Welbeck , Sterling ​និង Kane ។

 

 

 

 

ការ​ប្រកួត​ចាប់​ផ្ដើម​គឺ​ដូច​អ្វី​ដែល​ប្រិយមិត្ត​បាន​រំពឹង​ទុក​អីចឹង ដោយ​ក្រុម​អង់គ្លេស​វាយ​សម្រុក​ដូច​ទឹក​បាក់​ទំនប់​ធ្វើ​ឱ្យ​ក្រុម​ភ្ញៀវ​លីទុយអានី​គ្មាន​ដង្ហើម​ដក​ឡើយ។ កីឡាករ​រក​គ្រាប់​បាល់​បើក​ឆាក​មុន​នៅ​តង់​ទី​១​គឺ​ខ្សែ​ប្រយុទ្ធ​ Rooney ​នៅ​នាទី​៧​និង​ Welbeck ​នៅ​នាទី​៤៥។  ​ចូល​មក​ដល់​តង់​ទី​២​វិញ Sterling ​បាន​ដាក់​១​គ្រាប់​ទៀត​ បន្ទាប់​ពី​ទទួល​បាល់​បាន​យ៉ាង​ស្អាត​ពី​ Rooney និង​គ្រាប់​ទី​៤​ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ដែល​ទើប​តែ​ជាប់​ជា​ជម្រើស​ជាតិ​ដំបូង​​ Kane ​នៅ​នាទី​៧៣។

 

 

 

 

 

 

 

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ប្រកួត​នេះ​គឺ​អ្នក​រក​គ្រាប់​បាល់​ទី​៤​នេះ ព្រោះ​ Kane ​ទើប​តែ​ចូល​ប្រកួត​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ជា​លើក​ដំបូង​ទេ តែ​អាច​រក​គ្រាប់​បាល់​បាន​ទៅ​ហើយ ថែម​ទាំង​ប្រើ​ពេល​តែ​៧៩​វិនាទី​ទេ​បន្ទាប់​ពី​ដូរ​ចូល​នោះ។ នេះ​មាន​ន័យ​ថា រូប​គេ​ដូរ​ចូល​ជំនួស Rooney ​នៅ​នាទី​៧១ ហើយ​ស៊ូត​ចូល​នៅ​នាទី​៧៣។

 

 

ចំណែក​ឯ​គូ​ផ្សេង​ទៀត​នៅ​យប់​មិញ​នេះ​គឺ៖

 

 

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail
អត្ថបទពេញនិយម