ហៃ​ ដារ៉ូ​៖​ "កំប្លែង​ទើប​ជា​សុបិន​​ពិត​របស់​ខ្ញុំ​"

  • 2015-04-06 19:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«អាជីព​ជា​អ្នក​បញ្ចូល​សំឡេង​ខ្ញុំ​អត់​ដែល​មាន​បំណង​ទេ​បង ​ការពិត​ខ្ញុំ​ចង់​ក្លាយ​ជា​អ្នក​កំប្លែង​ម្នាក់​ដូច​បង​ពែក​មី ​អីហ្នឹង​ទេ ដែល​ជា​សុបិន​របស់​ខ្ញុំ»។ ​ដារ៉ូ និយាយ​ប្រាប់​​ Sabay ដូច្នេះ។

 

ដារ៉ូ ថត​ខារ៉ា អូខេ ឲ្យ​ផលិត​កម្ម​កាលីប (រូបថត​ផ្ដល់​ឲ្យ​)

 

ហៃដារ៉ូ ​ដែល​ជា​បេក្ខជន​ប្រលង​ជាប់ ​Top 5​ វគ្គ​ចុងក្រោយ​ខាង​បញ្ចូល​សំឡេង​​នៅ​ក្នុង​កម្មវិធី​ពេញ​ចិត្ត​អត់​វគ្គ ២​ របស់ ​MyTV ​បាន​ប្រាប់ ​Sabay ថា ​ពេលនោះ​លោក​ចង់​ដាក់​ពាក្យ​ប្រលង​កំប្លែង​ ប៉ុន្តែ​ សមត្ថភាព​ទៅ​មិន​ទាន់​រួច​ទើប​មិន​ទាន់​ហ៊ាន​ដាក់។​

 

ដារ៉ូ​ បាន​ប្រាប់​​ទៀត​ថា ​«រាល់ថ្ងៃ​ហ្នឹង​ថ្វី​ដ្បិតតែ​ខ្ញុំ​បាន​ប្រលង​ក្នុង​ចំណោម ​៥ នាក់​ខាង​បញ្ចូល​សំឡេង​​ពិតមែន​ ប៉ុន្តែ ​ដូចជា​មិន​សូវ​ស្រលាញ់​បែរ​ជា​ពេញចិត្ត​អាជីព​ជា​តារា​កំប្លែង​វិញ​។ ម៉្យាង​ទៀត​ខ្ញុំ​ ចង់​ ល្បី​ ដូច​បង​ ពែកមី​ ជាដើម​ ហើយខ្ញុំ​បាន​ខិតខំ​ព្យាយាម​រៀន​ជា​ពហុ​សិល្បៈ​ ព្រោះ​ អី​អាជីព​ជា​តារា​កំប្លែង​ ទាមទារ​ឲ្យ​ចេះ​ច្រើន​មុខ​ទើប​ធ្វើ​ឲ្យ​យើង​ឆាប់​ល្បី​»។​

 

ថ្វី​ដ្បិតតែ​មិនសូវ​មាន​ចំណង់​ចំណូលចិត្ត​ ខាង​ការ​បញ្ចូល​សំឡេង​ ប៉ុន្តែ​ សន្ទុះ​នៃ​ការ​គាំទ្រ​មាន​ការ​ស្ទុះ​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់​ ដោយសារ​ ការ​បញ្ចូល​សំឡេង​មាន​​​លក្ខណៈ​កំប្លែង​បង្កប់​ក្នុង​ហ្នឹង​។ ឧទាហរណ៍​នៅ​ក្នុង​ឈុត​ឆាក​ខ្លីៗ​រឿង ​ទិនហ្វី​ រឿង​ ថាង​ចេង​​ចម្លង​ធម៌​ ជាដើម​។ ដារ៉ូ និយាយ។

 

បេក្ខជន​ជាប់​ក្នុង​ចំណោម​ Top5 ​ក្នុង​កម្មវិធី​ពេញចិត្ត​អត់​វគ្គ​ ២​ រូប​នេះ​ ក៏​មាន​ការ​និយាយ​ជា​សាច់រឿង​ល្ខោន​ដាក់​នៅ​ក្នុង​ប្រព័ន្ធ​ Calltune  ​និង​ ច្រៀង​បាន​ ២ បទ​ដោយ​គ្មាន​កុងត្រា​នៅ​ក្នុង​ផលិតកម្ម​កាលីប ​ដូចជា​ បទ​ "ប៉ាចេ​ចង់​បាន​ប្រពន្ធ”,​ និង "អ៊ូខុង​លង់​សម្រស់​នារី​ខ្មែរ​" ៕

 

 

 

 

សូមចុចអាន៖ ឡូរ៉ា ម៉ម បញ្ចេញ​ចង្វាក់​ម៉ាឌីហ្សុន​ទុក​រាំ​លេង​ចូល​ឆ្នាំ​ខ្មែរ

សូមចុចអាន៖ ឈីងឈីង ថ្នាក់​លើ​ធ្វើ​ខួប​ឱ្យ 

សូមចុចអាន៖ ស្ងាត់ៗ សាយ រតនៈ ចេញ​មុខ​សម្ពោធ​ភោជនីយដ្ឋាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ សុទ្ធ​តែ​តារា​ល្បីៗ​ចូលរួម

 

 

 

អត្ថបទ៖ ថា ម៉ាលីដា