អ្នក​រៀបចំ៖ "បុណ្យ​ភូមិ​លើក​ទី​ ២​ ជោគជ័យ"

  • 2015-04-07 12:00:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រិទ្ធី លំអង​ពេជ្រ អ្នក​រៀប​ចំ​កម្មវិធី​ បាន​និយាយ​ប្រាប់​ Sabay ​ថា បុណ្យ​ភូមិ​លើក​ទី ​២ ​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក​ ដោយ​មាន​មនុស្ស​ចូលរួម​ច្រើន​នៅ​បរិវេណ​វត្ត​ព្រែក​ថ្លឹង​ជាយ​ទីក្រុង​ភ្នំពេញ។

 

 

ប្រធាន​ក្រុម​ភ្លើង​គប់​រូប​នេះ​និយាយ​ថា៖ "សម្រាប់​ឆ្នាំ​នេះ សូម្បី​តែ​អ្នក​លក់​ក៏​សប្បាយ​ចិត្ត​ដែរ ព្រោះ​លក់​ដាច់​ច្រើន​ជាង​ឆ្នាំ​មុន​ដូច​គ្នា"។ យុវតី​ខាង​លើ​បន្ត​ថា រយៈ​ពេល ​៣ ​ថ្ងៃ​នេះ ​មាន​អ្នក​ចូលរួម​​ជា​បន្តបន្ទាប់​គ្នា ធ្វើ​ឱ្យ​មាន​សភាព​អ៊ូអរ​ជាង​ឆ្នាំ​មុន និង ​មាន​ភាព​សប្បាយ​រីករាយ ហើយ​ពូក​គេ​បាន​ចូលរួម​លេង​ល្បែង​កម្សាន្ត​នានា​ផង​ដែរ។

 

លំអង​ពេជ្រ បាន​បន្ថែម​ថា អ្នក​ចូលរួម​ក្នុង​បុណ្យ​ភូមិ​ភាគ​ច្រើន​ជា​យុវវ័យ​ទៅពី​ភ្នំពេញ ដែល​ពូក​គេ​បាន​ធ្វើ​ដំណើរ​តាម​ជើង​រថយន្ត​ក្រុង​ត្រៀម​រួច​ជា​ស្រេច និង​ មាន​ក្រុម​ការងារ​ជា​អ្នក​សម្របសម្រួល​បង្ក​លក្ខណៈ​ងាយ​ស្រួល​។ "ខ្ញុំ​សង្កេត​ឃើញ​ថា ចាប់​ពី​ពេល​ព្រឹក​រហូត​ព្រលប់​មាន​អ្នក​ភ្នំពេញ​ទៅ​លេង ហើយ​យប់​ឡើង ភាគ​ច្រើន​ជា​អ្នក​ភូមិ​ជិត​ហ្នឹង"។

 

ទោះ​បី​ជា​យ៉ាង​ណា ក្នុង​នាម​ជា​អ្នក​ចូលរួម​រៀប​ចំ​ព្រឹត្តិការណ៍​នេះ លំអងពេជ្រ បាន​សម្ដែង​ភាព​សប្បាយ​រីករាយ នៅ​ពេល​បាន​លឺ​ពាក្យ​ថា "ទៅ​លេង​បុណ្យ​ភូមិ" ចេញ​ពី​មនុស្ស​ជា​ច្រើន ជា​ពិសេស​ស្រទាប់​យុវវ័យ។ ហើយ​នាង​សង្ឃឹម​ថា នឹង​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​នៅ​ឆ្នាំ​ក្រោយ​ទៀត។ ក្រៅ​ពី​ការ​ចូលរួម​ជា​ស្មារតី និង​ កម្លាំង​ចិត្ត ក៏​ត្រូវ​ការ​ចូលរួម​ឧបត្ថម្ភ​ជា​ថវិកា​ផង​ដែរ ទើប​អាច​រៀប​ចំ​ទៅ​បាន៕

 

អាន​អត្ថបទ៖ វិស្វករ​ផ្នែក​សំឡេង និង​ឧបករណ៍​តន្ត្រី​អាមេរិក មក​ចែក​រំលែក​បទ​ពិសោធន៍​នៅ​ខ្មែរ

អាន​អត្ថបទ៖ ស្ងាត់ៗ សាយ រតនៈ ចេញ​មុខ​សម្ពោធ​ភោជនីយដ្ឋាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ

អាន​អត្ថបទ៖ បុណ្យ​ភូមិថ្ងៃ​ដំបូង មាន​​អ្នក​​​ចូលរួម​កុះករ

 

 

 

 

 

អត្ថបទ៖ សំ ជំនាញ