Kai សមាជិក​​ក្រុម​ EXO​ សុំ​​ក្មេង​​ស្រី​​អាយុ​​ ៧​​ឆ្នាំ​​រៀប​ការ​

  • 2015-04-18 17:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ដំណឹង​គួរ​​ឱ្យ​ភ្ញាក់ផ្អើល​មួយ នៅ​ពេល​ដែល​តារា​ចម្រៀង Kai មក​ពី​ក្រុម EXO បាន​ដាក់​សំណើ​មួយ ដើម្បី​សុំ​ក្មេង​ស្រី​អាយុ​​៧​ឆ្នាំ​ម្នាក់ ឈ្មោះ Park Min Ha រៀបការ​ជា​គូ​អនាគត។

 

 

 

ថ្មីៗ​នេះ​ តារា​សម្ដែង​វ័យក្មេង Park Min Ha បាន​បង្ហាញ​អាល់ប៊ុម​​រូបថត​មួយរបស់ Kai ដែល​ក្នុង​នោះ រួមមាន​សំណើ​សុំ​រៀបការ​​ដែរ។ នៅ​ថ្ងៃ​ទី​១៧ ខែមេសា ម្សិលមិញនេះ Min Ha​ ក៏​បាន​បង្ហោះ​ Status ​លើ​បណ្ដាញ Instagram ផ្ទាល់​ខ្លួន​របស់​នាង​ថា "បុរស​សង្ហា Kai ជូន​អាល់ប៊ុម​ចម្រៀង​មួយ​ដល់​ខ្ញុំ ^^ Kai និយាយ​ថា ឱ្យ​ខ្ញុំ​រៀបការ​ជាមួយ​គាត់~~~ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​រៀបការ​​ជាមួយ​​ Kai ~^^ រួម​ជាមួយ​រូប​ទាំងនេះ​ផង"។

 

លើ​អាល់ប៊ុម​នោះ តារា​ចម្រៀង​ប្រុស​រូប​សង្ហាសរសេរ​ថា "ជូន​ចំពោះ Min Ha ជា​ទី​ស្រលាញ់ ខ្ញុំ​សង្ឃឹម​ថា អ្នក​នឹង​ក្លាយ​ជា​តារា​សម្ដែង​​ល្បី​បំផុត​ម្នាក់ របស់​កូរ៉េ​ខាងត្បូង។ Kai គាំទ្រ​អ្នក​ជា​និច្ច។ សូម​រៀបការ​ជាមួយ​ខ្ញុំ​ពេល​ក្រោយ!"។ ​

 

ក្នុង​រូប​បង្ហាញ​ថា ​កុមារី Min Ha កំពុង​ញញឹម​ស្រស់ ដោយ​ដៃ​មាន​ទាំងពីរ កំពុង​កាន់​បង្ហាញ​អាល់ប៊ុម​ទី២ “EXODUS” ច្រៀង​ដោយ​កំលោះ Kai ផងដែរ៕

 

 

 

ចុចអាន៖ Suzy ​បញ្ជាក់​ឲ្យ​ដឹង​មូលហេតុ​ដែល​នាង​ស្រឡាញ់​ Lee Min Ho

ចុចអាន៖ ម៉ារីម៉ា មាន​ផ្ទៃពោះ​ហើយ

ចុចអាន៖ Luhan ត្រូវ Fan រិះគន់​ថា មុខ​អាក្រក់​ក្រោយ​ចេញ​ពី SM

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Soompi

អត្ថបទពេញនិយម