Henry ​ថា Arsenal ​មិន​អាច​ឈ្នះ​ពាន​ទេ បើ​នៅ​តែ​យក Giroud ​ជា​ខ្សែប្រយុទ្ធ

  • 2015-04-28 13:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Thierry Henry ​បាន​រិះគន់​ក្រុម Arsenal ​ទៀត​ហើយ បន្ទាប់​ពី​បាន​ត្រឹម​ស្មើ ០-០ ​ជាមួយ Chelsea ​ ពោល​គឺ​និយាយ​ថា​កាំភ្លើង​ធំ​គ្មាន​ថ្ងៃ​ឈ្នះ​ពាន​ Premier League ទេ​ ប្រសិន​បើ​នៅ​តែ​យក​កីឡាករ Olivier Giroud ​ជា​តួ​សំខាន់​ក្នុង​តំបន់​ប្រយុទ្ធ។

 

 

Henry ​ដែល​មាន​តួនាទី​ជា​អ្នក​អត្ថាធិប្បាយ​កីឡា​ប្រចាំ​ទូរទស្សន៍ Sky Sport ​បាន​និយាយ​ពី​ទម្រង់​លេង​របស់​ Arsenal ​ថា៖ "ខ្ញុំ​គិត​ថា​ Giroud ​ធ្វើ​បាន​ល្អ​ហើយ​ ក្នុង​ប៉ុន្មាន​ប្រកួត​មក​នេះ។ ប៉ុន្តែ​បើ​សួរ​ថា​តើ​អាច​ឈ្នះ​ពាន​បាន​ទេ ប្រសិន​បើ​មាន​គេ​នោះ ? សម្រាប់​ខ្ញុំ​គឺ​មិន​អាច​នោះ​ទេ។ គាត់​លេង​ល្អ ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​ជួយ​ក្រុម​លើក​ពាន​បាន​ឡើយ។ Arsenal ​ឡើង​មក​កំពូល​តារាង​សឹង​តែ​រាល់​រដូវ​កាល ប៉ុន្តែ​មិន​មែន​ឡើង​មក​លើក​ពាន​នោះ​ទេ”។

 

 

 

 

បន្ទាប់​ពី​រិះគន់​រឿង​កីឡាករ​នេះ វីរបុរស​របស់ Arsenal វ័យ៣៧​ឆ្នាំ​ខាង​លើ ​ក៏​បាន​ឱ្យ​យោបល់​ដល់​លោក Asene Wenger ​ផង​ដែរ​ថា គួរ​តែ​ទិញ​យក​កីឡាករ​ខ្លាំង​ៗ ៤​នាក់​ទៀត​ដើម្បី​ពង្រឹង​តំបន់​ទាំង​៤​គឺ អ្នក​ចាំ​ទី ខ្សែ​ការពារ​កណ្ដាល ខ្សែ​បម្រើ និង​ខ្សែ​ប្រយុទ្ធ។ ការ​និយាយ​បែប​នេះ គឺ​សំអាង​លើ​ក្រុម Chelsea ​ជា​ឧទាហរណ៍​ដែល​ ពួកគេ​ដឹង​ពី​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ហើយ ទិញ​កីឡាករ​ថ្មី​ៗ​មក​ជំនួស៕

 

ចុច​អាន៖ Henry រិះគន់ Arsenal ថា​ដើរ​ថយ​ក្រោយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail