សេដ្ឋី​​វ័យ​ចំណាស់​ លាក់​កំណប់​មហាសាល​ មិនទាន់​មាន​អ្នក​រក​ឃើញ

  • 2015-04-29 17:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​ជាង​៥​ឆ្នាំ​មក​ហើយ​ ដែល​សេដ្ឋី​ឈ្មោះ​ Forrest Fenn ​នៅ​ទី​ក្រុង ​Santa Fe បាន​យក​ហិប​កំណប់​ទៅ​​លាក់​​​ទុក​នៅ​រដ្ឋ​ New Mexico ​​សហរដ្ឋអាមេរិក។ ចាប់​ពី​ពេល​នោះ​មក សេដ្ឋី​វ័យ​៨៤ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​មាន​មនុស្ស​ដល់​ទៅ​ខ្ទង់​ម៉ឺន​នាក់​ហើយ​​ដែល​​បាន​ព្យាយាម​រក​វា។

 

 

​លោក Forrest ដែល​​ជា​អ្នក​ចូល​ចិត្ត​សន្សំ​វត្ថុ​សិល្បៈ​ និង​ជា​អ្នក​និពន្ធ​ផង​នោះ​​បាន​បង្ហាញ​តម្រុយ​សម្រាប់​ការ​ស្វែង​រក​កំណប់​តាម​រយៈ​សៀវភៅ​​របស់​លោក ដែល​មាន​ចំណងជើង​ថា​​សរសេរ ​“The Thrill of the Chase” ប៉ុន្តែ​បើ​គិត​មក​ដល់​ពេល​នេះ​គឺ​ពុំ​មាន​នរណា​ម្នាក់​ជោគ​ជ័យ​ក្នុង​ការ​ស្វែង​រក​កំណប់​របស់​​សេដ្ឋី​​នេះ​ទេ។

 

Fenn បាន​បន្ថែម​ថា៖ "គ្រប់​គ្នា​អាច​នឹង​រក​វា​ឃើញ​នៅ​ថ្ងៃ​ស្អែក ហើយ​ក៏​ប្រហែល​មិន​អាច​រក​ឃើញ​វា​នៅ​១ពាន់​ឆ្នាំ​ទៀត​ផង​ក៏​មិន​ដឹង។គ្រប់​គ្នា​មិន​ទាន់​រក​ឃើញ​កំណប់​ តែ​ខ្ញុំ​ពេញ​ចិត្ត​បើ​សិន​មាន​អ្នក​​​រក​ឃើញ​ ហើយ​ក៏​មិន​ជា​បញ្ហា​ដែរ បើ​នៅ​តែ​​រក​មិន​ឃើញ"។

 

​លោក​បាន​ប្រាប់​​គេហទំព័រ​ ABC News ថា​នៅ​ក្នុង​ហិប​​​កំណប់​មាន​ទំហំ ១០អ៊ីញគុណ​នឹង​១០អ៊ីញ​នោះ ​​មាន​កាក់​មាស​ចំនួន​២៦៥​ ​ដុំ​មាស​ ដែល​មាន​ខ្លះ​ទំហំ​ប៉ុន​ស៊ុត​មាន់​ក៏​មាន ចម្លាក់​ថ្ម​បុរាណ​ចិន វត្ថុ​បុរាណ​រូប​សត្វ​ និង​ត្បូង​មាន​តម្លៃ​ជា​ច្រើន។​ ​​បើ​តាម​នាយកដ្ឋាន​ទេសចរណ៍​នៃ​រដ្ឋ ​New Mexico ប៉ាន់ស្មាន​ថា​វា​មាន​តម្លៃ​ប្រហែល​២លាន​ដុល្លារ​៕

 

ចុច​អាន៖ កោះ​អាថ៌កំបាំង​ ​ជម្រក​កុលសម្ព័ន្ធ​៦ម៉ឺន​​​ឆ្នាំ​ អ្នក​ណា​ហ៊ាន​ចូល​អាច​ស្លាប់

 

ប្រែសម្រួល៖ មាន រតនា

ប្រភព៖ abcnews

​​

អត្ថបទពេញនិយម