Apple ប្រកាស​ថា​​​នាឡិកា នឹង​មិន​ដំណើរ​ការ​លើ​ដៃ​មាន​ស្នាម​សាក់

  • 2015-05-02 23:34:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple ​បាន​ប្រកាស​ថា ​ផលិត​ផល​​នាឡិកា (Apple Watch) មិន​អាច​ដំណើរ​ការ​បាន​ទេ នៅ​លើ​ដៃ​របស់​អ្នក​ប្រើ​ប្រាស់​ណា​ ដែល​មាន​ស្នាម​សាក់​​នៅ​លើ​កដៃ​​នោះ។

 

​​

បើ​យោង​តាម​សារព័ត៌មាន Verge ​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស Apple បាន​បន្ថែម​ថា ទឹក​ថ្នាំ​ដែល​សាក់ និង​រូបភាព ដែល​ជា​ទ្រង់​ទ្រាយ​នានា​នោះ អាច​ block ពន្លឺ​​ពី sensor ​បាន​ ដែល​ធ្វើ​ឲ្យ​​​នាឡិកា​មិន​អាច​ដំណើរ​ការ​បាន។

 

យ៉ាងណាក្ដី Apple មិន​ទាន់​បញ្ជាក់​ច្បាស់​ទេ​ថា ស្នាម​សាក់​ប្រភេទ​ណា អាច​ប៉ះពាល់​ខ្លាំង ឬ​ស្នាម​សាក់​ប្រភេទ​ណា​មិន​សូវ​ប៉ះ​ពាល់​នោះ​ទេ។ ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា ​ស្នាម​សាក់​ទឹក​ខ្មៅ គឺ​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន​ជាង​គេ។

 

ព័ត៌មាន​​ផ្លូវ​ការ​យ៉ាង​ណា​ទៀត​ Sabay នឹង​ផ្សាយ​ជូន​ពេល​ក្រោយ៕

 

-ចុចអាន៖ នាឡិកា​ Apple ​ផលិត​​អស់​​តែ​​៨០​​$​ តែ​លក់​វិញ​ជិត​៣៥០​​$​​ឯណោះ

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ businesstoday

អត្ថបទពេញនិយម