Apple Watch​ ត្រូវ​រាយ​ការណ៍​ថា​ ធ្វើ​ឲ្យ​កន្ទួល​​ខូច​​ស្បែក​​អ្នក​ខ្លះ​ក្រោយ​ពាក់

  • 2015-05-05 17:17:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​អតិថិជន​មួយ​ចំនួន​បាន​រាយការណ៍​មក​ថា​ ពួក​គេ​មាន​អាការៈ​កន្ទួល​ស្បែក​បន្ទាប់​ពី​បាន​ពាក់​នាឡិកា​ Apple Watch។ ​នេះ​បើ​តាម​ការ​របាយការ​ដោយ​គេហទំព័រ​​​អ៊ីតាលី​​មួយ​ឈ្មោះ​ថា​ iSpazio។

 

 

​អតិថិជន​អ្នក​ប្រើ​ប្រាស់​ទាំង​នោះ​បាន​ត្អូញត្អែរ​ថា ​នៅ​ពេល​​ពួក​គេ​បាន​ពាក់​ Apple Watch ​មួយ​រយៈ ​​ក្រោយ​មក​ស្បែក​នៅ​ត្រង់​កដៃ​របស់​ពួក​គេ​ស្រាប់​តែ​ឡើង​កន្ទួល​និង​ក្រហាយ​​ដោយ​ពួក​គេ​គិត​ថា​ វា​ប្រហែល​ជា​បង្ក​​មក​ពី​នាឡិកា​​ Apple Watch។ តែ​​ក្រុមហ៊ុន ​Apple ​ក៏​ធ្លាប់​បាន​​​អះអាង​ថា​​ សមាសធាតុ​​​​ដែល​ផ្សំ​ធ្វើ​នៅ​លើ​ Apple Watch គឺ​​បាន​ឆ្លង​កាត់​ការ​សាកល្បង​ជាច្រើន​ដង​ តែមិន​បាន​និយាយ​ថា​ពួក​គេ​បានព្រឹក្សា​​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​ស្បែក​ដើម្បី​ធានា​ថា​សមាសធាតុ​​នៅ​លើ​ Apple Watch មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​អតិថិជន​របស់​ខ្លួននោះ​​ទេ។

 

 

យ៉ាង​ណា​ក្ដី​ ក្រុមហ៊ុន Apple ​​​ក៏​ទទួល​ស្គាល់​ដែរ​ថា​​អ្នក​ប្រើប្រាស់​​ដែល​មាន​ស្បែក​ងាយ​នឹង​ប្រតិកម្មជា​មួយ​នឹង​​សារធាតុ​មួយ​ចំនួន​ដូច​ជា​​​នីកែល​​ ដែល​ត្រូវ​បាន​ប្រើ​នៅ​លើ​ Apple Watch ដូច​ជា​​ម៉ូដែល​ Apple Watch Sport ​ពណ៌​ប្រផេះ ​​និង​ម៉ូដែល​មួយ​ចំនួន​ដែល​​ធ្វើ​ឡើង​ពី​ដែក​អ៊ីណុក​ ឬ​មេដែក​ដែល​នៅ​ក្នុង​នាឡិកា​​ និង​ខ្សែ​នាឡិកា​ជា​ដើម​គួរកុំពាក់​វា។ Apple ក៏​បាន​បន្ថែម​ទៀត​ថា ​​បញ្ហា​នេះ​វា​ក៏​អាច​បង្ក​មក​ពី​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​​ពាក់​វា​ខុស​ដូច​ជា​ពាក់​វា​តឹង​ពេក ​វា​ក៏​អាច​បង្ក​​ឲ្យ​ក្ដៅ​រលាក​​ និង​មាន​កន្ទួល​ ព្រម​ទាំង​ស្នាម​ក្រហម។

 

 

​កាល​ពី​​ពេល​កន្លង​ទៅ​ក៏​ធ្លាប់​មាន​ព័ត៌មាន​​​ឲ្យ​ដឹង​ថា​ Apple Watch គឺ​មាន​បញ្ហា​ដោយ​មិន​ដំណើរ​ការ​នៅ​លើ​ដៃ​ ដែល​មាន​ស្នាម​សាក់​នោះ​ទេ៕

 

អាន​បន្ត៖ Apple ប្រកាស​ថា​​​នាឡិកា នឹង​មិន​ដំណើរ​ការ​លើ​ដៃ​មាន​ស្នាម​សាក់

 

 

ប្រែ​សម្រួល៖ សំនៀង

ប្រភព៖ ubergizmo

អត្ថបទពេញនិយម