Floyd ដៀមដាម​ Pacquiao ​ថា​អ្នក​ចាញ់​ចេះ​តែ​មាន​លេស

  • 2015-05-07 15:59:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ម្សិលមិញ​នេះ កីឡាករ Floyd Mayweather ​បាន​សរសេរនៅ​លើ​ទំព័រ Facebook ​របស់​ខ្លួន​ថា ​អ្នក​ឈ្នះ​គឺ​ឈ្នះ​ ​ឯ​​អ្នក​ចាញ់​វិញ​​តែងតែ​​​មាន​លេស​ដោះ​សារ​។ ការ​សរសេរ​នេះ ត្រូវ​បាន​គេ​គិត​ថា​ជា​ការ​សរសេរ​ឌឺដង​ដាក់​ Manny Pacquiao។

 

 

បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​កាល​ពី​សប្ដាហ៍​មុន​ Pacquiao ​បាន​និយាយ​ថាខ្លួន​បាន​​ឡើង​សង្វៀន​ជាមួយ Floyd ​​ទាំង​មាន​របួស​ស្មា ទើប​ធ្វើ​ឱ្យ​​លោក​មិន​អាច​បញ្ចេញ​កម្លាំង​ឱ្យ​អស់​ពី​សមត្ថភាព​បាន។ ហេតុ​ផល​មួយ​ឃ្លា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ និង​មហាជន​មួយ​ចំនួន មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះ​មិន​សម​ណា​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ លាក់​បាំង​ការ​ពិត​ដើម្បី​បាន​ឡើង​ប្រកួត​ទាំង​ឈឺ​នោះ​ទេ។ ចំពោះ​រឿង​នេះ​ដែរ កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd Mayweather ​បាន​និយាយ​ឌឺ​ដង​ដាក់​ Pacman ​ដែរ​ថា អ្នក​ចាញ់​ចេះ​តែ​មាន​លេស​ដោះ​សារ​ឱ្យ​រួច​ខ្លួន​ចឹង​ហើយ ។

 

 

ក្រោយ​ពី​មាន​ដំណឹង​ថា​អ្នក​ប្រដាល់​ហ្វីលីពីន​ឡើង​វាយ​ទាំង​របួស​ស្មា​នោះ មាន​អ្នក​គាំទ្រ​២​នាក់​ហើយ​នៅ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​ប្រាក់​៥​លាន​ដុល្លារ​មក​វិញ​ពី​បទ​ដែល​  Pacquiao លាក់​បាំង​ការ​ពិត​ពីបញ្ហា​​របួស​។ ចំណែក​អ្នក​រៀប​ចំ​ការ​ប្រកួត​វិញ​ក៏​មាន​ប្រតិកម្ម​ដែរ​ថា ពួកគេ​នឹង​ស៊ើប​រឿង​នេះ​ឱ្យ​ច្បាស់​លាស់ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​ពិត​ជា​អីចឹង​មាន​នោះ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​អាច​ប្រឈម​មុខ​នៅ​ជាប់​ពន្ធនាគារ​ទៀត​ផង៕

 

ចុចអាន៖Floyd ​ត្រូវ​អតីត​សង្សារ​ប្ដឹងទារ​​លុយ​២០​លាន​ដុល្លារ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror

អត្ថបទពេញនិយម