តារា​ប្រុស​ទី​១ រៀបការ​ភេទ​ដូចគ្នា​​នៅ​វៀតណាម

  • 2015-05-07 21:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​​បុរស​ថៃ​បី​នាក់ បាន​បង្ក​ឱ្យ​មាន​​ការ​ភ្ញាក់ផ្អើល ក្រោយ​ពួកគេ​រៀបការ​ជាមួយ​គ្នា ​រួមរស់​​ជា​ប្ដី​ប្រពន្ធ​ស្របច្បាប់។ យ៉ាង​ណាមិញ ​បុរស​វៀតណាម​ពីរ​រូប​នេះវិញ ក៏​បាន​ធ្វើ​ដូច្នេះ​ដែរ និង​បង្ក​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំងដូច​គ្នា។

 

 

ក្រោយ​ស្គាល់​ចិត្ត​ថ្លើម​គ្នា​៥​ឆ្នាំ និង​រស់​នៅ​ជាមួយ​គ្នា​បី​ឆ្នាំ ក្នុង​ទីក្រុង​ហូជីមិញ​មក តារា​​ច្នៃ​​ម៉ូដ​ Adrian Anh Tuan បាន​រៀបការ​ជាមួយ​មិត្ត​ប្រុស Son Doan ​​​ធ្វើ​ឱ្យ​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង។

 

លោក Tuan និង Doan ដែលមាន​វ័យ​៣៥​ឆ្នាំ​​ដូចគ្នា បាន​ភ្ជាប់​និស្ស័យ​ជា​ប្ដី​ប្រពន្ធ នៅ​មុខ​ភ្ញៀវ​៥០​នាក់ នៅ​ឯ​រមណីយដ្ឋាន​លំដាប់​ផ្កាយ​ប្រាំមួយ​ នៅក្នុង​​ទីក្រុង​មាត់​សមុទ្រ Nha Trang ប្រទេស​វៀតណាម។

​ ​

តារា​ច្នៃ​ម៉ូដ​ខោអាវ​យីហោ Valenciani និង​ជា​គណៈកម្មការ​កម្មវិធី Vietnam's Next Model លោក Tuan ​និយាយ​ថា ​មុន​នេះ​​លោក​ចង់​រៀបមង្គលការ​ស្ងាត់ៗ ដោយ​មិន​ចង់​ឱ្យ​គេ​ដឹង​ច្រើន​ទេ ប៉ុន្តែ​ដំណឹង​នេះ​បាន​លេចឮ​ដល់ បណ្ដាញ​​សារព័ត៌មាន និង​​អ្នកលេង​អ៊ីនធឺណិត ដោយ​ពួកគេ​បាន​​ជជីកសួរ​​យ៉ាង​ច្រើន​ពី​រឿង​រៀបការ។

 

ទោះបីជា​យ៉ាងណា ចំពោះ​មង្គលការ​របស់​ពួកគេ​នេះ គឺទទួល​បាន​ការ​គាំទ្រ និង​សរសើរ​ច្រើន​ពី​សំណាក់​អ្នកលេង​បណ្ដាញ​សង្គម​។ សូម​បញ្ជាក់​ថា ពិធី​ជ័យ​របស់​អ្នកទាំងពីរ បាន​ធ្វើ​ឡើងកាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៥៕

 

 

 

 
 
 
 
 
 
 
 
 

 

 

ទៅច្រៀង​​​​​​ការ​គេ​ម្ដងៗ​តារា​សម្ដែង​ល្បី​ឥណ្ឌា​​​ Khan ស៊ី​ថ្លៃ​​ប៉ុន្មាន?

ត្រចៀកកាំ​បង្ហាញ​​ខ្លួន​ក្នុង​​ខ្សែ​ភាព​យន្ត​ដំបូង ក្រោយ​​​បាត់​មុខ​អត់​៧​ឆ្នាំ

 

 

 

ប្រែសម្រួល៖ អ៊ុំ សុភក្តិ ​ប្រភព៖ Gaystarnews